ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ដឹកនាំ​គណៈប្រតិភូ​ហោះ​ដល់​ប្រទេស​បារាំង ប្រកបដោយ​សុវត្ថិភាព​

បន្ទាប់​ពី​ចំណាយ​ពេល​ធ្វើដំណើរ​រយៈ​ពេល​ប្រមាណ​ជា​១៧​ម៉ោង តាម​ជើងហោះហើរ​ពិសេស​របស់​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ហើយ​នៅ​វេលា​ម៉ោង​២៖៤០​ទៀបភ្លឺ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​វេលា​ម៉ោង ម៉ោង​២០៖៤០​យប់​ថ្ងៃ​ទី​១៣ ខែ​មករា ម៉ោង​នៅ​ទីក្រុង​ប៉ារីស​។ ដំណើរ​អញ្ជើញ​ដល់​របស់​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ​ទ​ទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឯកអគ្គរាជទូត និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​។​ ​ដំណើរ​អញ្ជើញ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​មាន​កម្មវិធី​មួយចំនួន​ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង និង​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប​, អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​អឺរ៉ុប​-​កម្ពុជា ដែល​រៀបចំ​ដោយ​សមាគមន៍​ធុរកិច្ច​បារាំង​, ជួប​ជាមួយ​លោកស្រី លូ​អី​ស ម៊ូ​ស៊ីគី វ៉ា​បូ អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ទៀត​របស់​បារាំង​៕​

ព័ត៌មានជាតិ

លោក សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ដ​កណ្ដាល បាន​ដាក់បទបញ្ជា ឱ្យ​កម្លាំង​អាវុធហត្ថ ខេត្ដ​នឹង​កម្លាំង​អាវុធហត្ថ​ក្រុង​សំពៅ​ពូន ធ្វើការ​ចាប់​បង្ក្រាប ឱ្យ​ខាន​តែ​បាប​ក្រោយពីរ​ទទួល​ព័ត៌មាន ថា​មាន​ការរាប​ដឹក ជញ្ជូន​អនុផល​ព្រៃឈើ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​

ក្រោយពីរ​ទទួល​ព័ត៌មានពី​អ្នក​សារ​យក​ព័ត៌មាន​បាន​ផ្ដល់​ព័ត៌មាន​ជូន​កំលាំង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​ទិស​តាម​ខេត្ដ និង​ផ្ដល់ព័ត៌ជូន​ដល់​លោក មេបញ្ជាការ​អាវុធហត្ថ​ខេត្ដ​កណ្ដាល ថា​មាន​ក្រុម​ឈ្មួញ​កំពង់​រាប​ដឹកជញ្ជូន អនុផល​ព្រៃឈើ (​ធ្យូង​)​តាម​ប្រភេទ​រថយន្ដ​សាំង​យ៉ុង​កែ​ទ្រង់ និងរ​ថយ​ន​កូរ៉េ ជាច្រើន​គ្រឿង និង​តាម​ទូក ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ាក់ណាម​។​ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ទន្លា​រ សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្ដ​កណ្ដាល​ភ្លាម លោក​ឧត្ដមសេនីយ៍ត្រី សំ តុលា បាន​ដាក់​បទបញ្ជា​ទៅ កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ឱ្យ​ធ្វើការ​ចាប់​បង្ក្រាប​ឱ្យ​ខាន​តែ​បាន ។ ក្រោទ​ទួល​បទ​បញ្ជា​កម្លាំង​អាវុធហត្ថ​ក្រុង​សំពៅ​ពូន បាន​ចុះ​ធ្វើការ​បង្ក្រាប​ភ្លាម ដោយ​ធ្វើ​ការសហការ​ចុះបង្ក្រាប រួម​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ក្រុង បាន​ចុះ​ធ្វើការ​ចាប់​បង្ក្រាប បាន​រថយន្ដ​ដឹក​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិត​អនុញាតិ (​ធ្យូង បំរុង​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម​) បាន​ចំនួន ០១​គ្រឿង ម៉ាក HYUNDAI ស្លាក​លេខ ត្បូងឃ្មុំ 3A 4437 នៅ​ចំនុច​ភូមិ​ភូមិ​ព្រែក​ពន្លា សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន (​ជាប់​ព្រំដែន​វៀតណាម​) នៅវេលា​ម៉ោង ១២.៣០​នាទី ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​បន្ត​ការអនុវត្ត​នីតិវិធី​បន្ត​។​ ដោយ​ផល ផាន់​នី​

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អាកាស៊ី យ៉ា​ស៊ូ​ស៊ី (Akashi Yasushi) អតីត​ប្រមុខ អ៊ុនតាក់ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

នៅ​ម៉ោង​១០ និង​៥០​នាទី ព្រឹក​ថ្ងៃ​ទី ១១ ខែ​មករា ២០២៤ (​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​) សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អាកាស៊ី យ៉ា​ស៊ូ​ស៊ី (Akashi Yasushi) អតីត​ប្រមុខ អ៊ុនតាក់ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ New Otani ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​ ​ឯកឧត្តម អាកាស៊ី មាន​ក្តីរំភើប​រីករា​យយ៉ាងខ្លាំង​ដោយ​បាន​ជួប សម្តេច​តេជោ ជាថ្មី​ម្តងទៀត និង​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ផ្តល់ឱកាស​ឱ្យ ឯកឧត្តម បាន​ចូលជួប​សម្ដែង​ការគួរសម​ក្នុង​ពេល​ដ៏​មមាញឹក​របស់​សម្តេច​។ ឯកឧត្តម​បាន មានប្រសាសន៍ថា រយៈពេល​មួយ​ឆ្នាំ​កន្លះ​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ ក្នុងនាម​ជា​ប្រមុខ​អ៊ុនតាក់ បាន​ផ្តល់​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត ក្នុង​ជីវិត​របស់ ឯកឧត្តម ដែល​មិន​អាច​បំភ្លេចបាន​។ ឯកឧត្តម​នៅ​ចង​ចាំ​បាន​នូវ​កិច្ចសហការ​ដ៏​ល្អ និង​ភាពបត់បែន​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​របស់ សម្ដេច​តេជោ ដែល​ជា​គន្លឹះ​ក្នុង​ការសម្រេច​បាន​លទ្ធ​ផល​ល្អៗ​ក្នុង​កិច្ចប្រជុំ​ទាំងឡាយ​របស់​អ៊ុនតាក់​។ អ្វីៗ​នឹង​មិន​អាច​ទទួលបាន​ជោគជ័យ​ទេ ប្រសិនបើ​ពុំ​មាន​ការសហការ​របស់​សម្តេច​តេ​ជោ​។​ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​”

​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ មករា ២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​”​។​ ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​នាពេលនេះ​។ សម្ដេច​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កិច្ចការនារី ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ស្ត្រី​ជាពិសេស​ក្នុង​ការរួមចំណែក​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ដោយ​មាន​ការចូលរួម​ពី​ស្ត្រី​នោះ​។ ​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា សិទ្ធិសេរីភាព​ស្ត្រី​ត្រូវតែ​លើកតម្កើង តែ​មិន​ត្រូវឱ្យ​ហួស​ព្រំដែន​នោះទេ ជាពិសេស​អត្តសញ្ញាណ​នារី​ខ្មែរ​។ សម្ដេច​បន្តថា ចំពោះ​អ្នក​ដែល​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ផលិតផល​អន​ឡាញ ឬ​ធ្វើ​មាតិការ​ផ្សព្វផ្សាយ​ដែល​ហួស​ព្រំដែន គឺ​ត្រូវបាន​ដាក់​ទណ្ឌកម្ម ប៉ុន្ដែ​ការដាក់ទណ្ឌកម្ម​នេះ គឺជា​ការតម្រង់​ទិស មិនមែន​ជា​ការដាក់ទោស​ទណ្ឌ​នោះទេ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​ការកែប្រែ​ឡើងវិញ​។​សម្ដេច​ធិបតី ក៏​បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ក្រសួង​កិច្ចការនារី​អោយ​បន្ត​ធ្វើ​ការវិនិយោគ​ចំពោះ​ការលើកកម្ពស់​សមត្ថភាព​របស់​ស្ដ្រី​។ ក្រៅពីនេះ ត្រូវ​រួមគ្នា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​នៅក្នុង​កិច្ចការងារ​នៅ​ក្នុងសង្គ​ម​។​ ​នៅថ្ងៃនេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ដ្រី […]