ព័ត៌មានជាតិ

អាជ្ញា​ខេត្តក្រចេះ​ប្រគល់ បណ្ណ​កម្មសិទ្ធិ ចំនួន​២៥០០​ក្បាលដី ជូន​ប្រជាពលរដ្ឋ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ

​ក្រចេះ ៖ លោក ហេង សុថា អភិបាលរង​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ចំនួន​២៥០០ ក្បាលដី ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​បឹង​រៃ និង​ភូមិ​ស្រឡៅ​ដំណាក់ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ពិធី​ធ្វេី​ឡេីង​នៅ​បរិវេណ​វត្ត​មុនី​រតនរង្សី ហៅ​វត្ត​ឫស្សីកែវ ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពីសំណាក​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​ប្រជាពលរដ្ឋ ប្រមាណ​ជា​៤០០​នាក់​។ ​លោក ហេង សុថា បានបញ្ជាក់​ថា ការចែក​ប្លងរឹង​នៅពេលនេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការធានា​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព កាត់បន្ថយ​ជម្លោះដីធ្លី និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ​លោក បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ អាជ្ញាធរ​ស្រុក​គ្រប់​លំដាប់ថ្នាក់ និង​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី ជា​លក្ខណៈ​ប្រព័ន្ធ ដែល​បាន​ខិតខំ​បំពេញ​ការងារ​សម្រេច​បាន​ជោគជ័យ​នា​ពេល​នេះ និង​សូម​ចូល​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួល​ប័ណ្ណកម្មសិទ្ធិ​នា​ថ្ងៃនេះ​ផងដែរ​។ ​ទន្ទឹមនឹងនេះ លោក ក៏​បាន​ជំរុញ​ដល់​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​ខិតខំ​បន្ត​ចុះបញ្ជី​ដីធ្លី […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤»​។​ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស​មេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដឹក​មុខ​ក្នុង​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិការណ៍​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុងតែ​បន្ត​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់​។​ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ត្រូវបាន​រៀបចំឡើង​ដោយ​ឈរ​លើ​ទស្សនទាន​គោល​ចំនួន​៤​រួមមាន​៖ ​ទី​១៖ កែប្រែ​មុខមាត់​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដែល​មាន​មូលដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែក​លើ​ឧស្សាហកម្ម​, ទេសចរណ៍ និង​ការវិនិយោគ​ ​ទី​២៖ ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង ដែល​ផ្តល់​លទ្ធផល​រហ័ស​ ​ទី​៣៖ ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ជាក់ស្តែង ដែល​មាន​លក្ខណៈ​ជា​ការបំពេញបន្ថែម​ប្រកប​ដោយ​សង្គតិភាព ទៅ​នឹង​គោលនយោបាយ និង យុទ្ធសាស្ត្រ​នានា របស់​រាជរដ្ឋាភិបាល​ ​ទី​៤៖ បង្កើន​ល្បឿន​នៃ​ការធ្វើ​បរិវត្ត​កម្ម និង ការអភិវឌ្ឍ​ឧស្សាហកម្ម ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យមាន​តម្លៃ​បន្ថែម […]

ព័ត៌មានជាតិ

ស្លាប់​ម្នាក់ និង​៦៤​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សង្ស័យ​ពុល​នំ​បញ្ចុក​

​ខេត្ត​កំពង់ធំ​៖​យ៉ាងហោច​! ណា​ស់មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រុស ស្រី ក្មេង ចាស់ ៦៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សង្ស័យ​ជា​ករណី​ពុល​នំ​បញ្ចុក​។​ ​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩-៣១ ខែ​មករា ឆ្នាំ​២០២៣ ស្ថិតក្នុង​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​ ​ប្រភព​នៅ​ទីនោះ​ឲ្យដឹងថា​៖ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ជនរងគ្រោះ​ទាំង​នោះ នាំគ្នា​ទិញ​នំ​បញ្ចុក​ហូប​រៀងៗ​ខ្លួន នៅ​តូប​ម្ចាស់​អ្នកលក់​តែមួយ​។ លុះ​ហូប​រួច រហូត​ដល់​ចន្លោះ​ម៉ោង​២១​ទៅ​ម៉ោង​១២​យប់​ពួកគាត់​មាន​អាការ​:​ក្អួតចង្អោរ វិលមុខ រាគ​រូស និង​ត្រូវ​បងប្អូន​សាច់ញាតិ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក បារាយណ៍​.​សន្ទុក ជា​បន្តបន្ទាប់​។​ ​ប៉ុន្តែ​ក្នុង​ចំណោម​នោះ ជា​អកុសល មាន​លោកយាយ​ម្នាក់ ឈ្មោះ​អ៊ុំ ងៀ​ម អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ទទឹង ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​ស្លាប់​តាមផ្លូវ​បន្ទាប់​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​ ​មកដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ​លោក​អ៊ួង សារឿ​ន អភិបាលស្រុក​បារាយណ៍ និង​ក្រុម​ការងារ​បាន​ចុះសួរសុខទុក្ខ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុល​ចំណីអាហារ​កំពុង​សម្រាក​ព្យាល​បាល​នៅ​មន្ទីរពេទ្យបង្អែក​បារា​យ​ណ៍​.​សន្ទុក ផងដែរ​។ ក្នុងនោះ​លោក​បញ្ជាក់ថា​៖ ពេល​នេះ​ជនរងគ្រោះ​ដែល​ពុល​ចំណីអាហារ បាន​រួចផុត​ពី​អាយុជីវិត និង​ជា​សះស្បើយ​អស់ហើយ​៕

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងា​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី ២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​

នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​ ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ ដែល​បាន​អញ្ជើញ មក​បិទ​សន្និបាត បូកសរុប​ការងារ​កសិកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម​នៅពេលនេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កសិកម្ម ដែល​សម្រេច​ផែនការ និង​យុទ្ធសាស្ត្រ​សំខាន់ៗ​នា​ពេលកន្លងមក​។ សម្ដេច​ធិបតី បាន​មានប្រសាសន៍ថា ក្រសួង​ពាក់ព័ន្ធ​កំពុង​តាមដាន​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​គ្រោះ​រាំងស្ងួត កង្វះខាត​ទឹក​ប្រើប្រាស់​ធ្វើស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត និង​ធ្វើការ​ជួយ​សង្គ្រោះបន្ទាន់​លើ​បញ្ហា​នេះ​។​ ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ការបើក​ច្រក​ថ្មី ការបើក​ទីផ្សារ​ថ្មី​នៅ​ប្រទេស​នានា​បន្ថែម​ជា​ការល្អ ប៉ុន្តែ​សំខាន់​ត្រូវ​ថែរក្សា​ទីផ្សារ​ចាស់​ឱ្យបាន​ល្អ និង​រឹងមាំ​។​ ​សម្ដេច​បន្តថា នៅ​ក្នុង​ការស្វែងរក​ទីផ្សា​រលក់​ផលិតផល​កសិកម្ម សូម​យក​តែ​ផលិតផល​តែ​១​មុខ ឬ ២​មុខ​ដែល​ចាំបាច់ និង​អាច​ជា​តម្រូវការ​ទៅ​បង្ហាញ​នៅ​ប្រទេ ស​នានា​ជា​ការល្អ ប្រសើរ​ជាង​យក​ទៅ​ច្រើន ដែល​ធ្វើឱ្យ​ប្រទេស​នោះ​ពិបាក​នៅក្នុង​ការសម្រេច […]

ព័ត៌មានជាតិ

អភិបាលខេត្ត​រំពឹងថា ក្រុមហ៊ុន​ផលិត​ជី និង​ជីសរីរាង្គ នឹង​ដំឡើង​រោងចក្រ​នៅ​កម្ពុជា ក្រោយ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម​រួច​

កំពង់ស្ពឺ​÷ អភិបាលខេត្ត​រំពឹងថា ខ្សែច្រវ៉ាក់​ផលិត​កម្មជី​ធម្មជាតិ នៅ​រោងចក្រ Nhà Máy Phân Bón Trường Xuân ក្នុង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ទៅ​ដំឡើង​រោងចក្រ​នៅ​កម្ពុជា ក្រោយ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម​រួច ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍​ដូច្នេះ នៅពេល​ដែល​ឯកឧត្តម បាទ​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ដឹកនាំ​ប្រតិភូ សម្តែង​ការងារ​គួរសម និង​ជូនពរ​ប្រតិភូ​ខេត្ត​វិញ​ឡុង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពង្រីក​សម្ព័ន្ធមេត្រីភាព ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ វៀតណាម នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤​។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ តំណាង​ប្រតិភូ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បាន​ថ្លែងអំណរគុណ​ដោយ​សេចក្ដី​រីករាយ​ក្រៃលែង​ចំពោះ ឯកឧត្តម លឺ ក្វា​ង ងឺ​យ (Lu Quang Ngoi) ប្រធាន​គណ​:​កម្មា​ធិ​ការប្រ​ជាជនខេត្ត​វិញ​ឡុង តំណាង​មន្ត្រីរាជការ និង​ប្រជាជន ក្នុង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម វៀតណាម […]

ព័ត៌មានជាតិ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន​

ប៉ៃលិន​៖ រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​អនុគណៈកម្មាធិការ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​អនុគណៈកម្មាធិការ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​រហូត​មកដល់​ថ្ងៃនេះ ការងារ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន សម្រេចបាន​លទ្ធផល ៧០% តាម​ផែនការ​គ្រោងទុក រួម​ជាមួយ​រចនាសម្ព័ន្ធ​រណប​មួយចំនួនទៀត ហើយ​បន្ថែម​លើ​នេះ លោកជំទាវ​អនុប្រធាន ក៍​បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស ត្រូវ​គោរព​តាម​បទដ្ឋាន​ការសាងសង់​ឱ្យ​ដូច​ទម្រង់​ដើម​នៃ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​ពន្លឿន​ការងារ​សាងសង់​ឱ្យទាន់​ពេលវេលា​តាម​ការគ្រោង​ទុក​។​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រធាន​គណៈ​កម្មា​ធិ​រការ បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កំណត់​យក​ទិវា នយោបាយ​ឈ្នះ​-​ឈ្នះ ថ្ងៃទី​២៩​ធ្នូ ចូលទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២ តទៅ តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការឈប់​សម្រាក​នោះទេ ដែល​ក្នុង​សារាចរ​ណែនាំ ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា «​អស់​រយៈពេល​២៤​ឆ្នាំកន្លងមក […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រធាន​សហព័ន្ធ​សន្តិភាព​សកល (UPF) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម​បណ្ឌិត ​ឆា​ល អេស យ៉ាង​(Charles S.Yang) ប្រធាន​សហព័ន្ធ​សន្តិភាព​សកល​(UPF) និង​ថ្នាក់ដឹកនាំ UPF ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ ចូលជួប​សម្តែង​ការគួរសម​។ ​សម្តេច​តេ​ជា ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់ លោក​បណ្ឌិត Charles Yang នាយក​អន្តរជាតិ​នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) និង​ថ្នាក់ដឹកនាំ UPF ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ និង​បាន​ចូល​រួមចំណែក​ដល់​ការកសាង​ធនធានមនុស្ស តាមរយៈ​កម្មវិធី​អាហារូបករណ៍ និង​បណ្តុះបណ្តាល​ផ្សេងៗ​។ តាមរយៈ​ជំនួប​នោះដែរ សម្តេច​តេ​ជា ហ៊ុន សែន ក៏​បាន​ស្នើ​ក្រុមហ៊ុន​សាជីវកម្ម Lotte ដែលជា​ក្រុមហ៊ុន​ចម្រុះ​ជាតិ​សាសន៍​របស់​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ធំជាងគេ​ទី​ប្រាំ នៅ​សាធារណរដ្ឋ​កូរ៉េ បង្កើន​ការវិនិយោ​មកកាន់​ប្រទេស​កម្ពុជា និង​ជា​ពិសេស​ការជួយ​ដល់​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជី​វះ​ដល់​យុវជន​១.៥ លាន​នាក់ រួម​ទាំង​ការ​គាំពារ​ដល់​ស្ត្រី ដែល​ជា​តំរូវការ​ចាំបាច់​បំផុត​មួយ​របស់​កម្ពុជា […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​លោកស្រី នាយិកា​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោកស្រី ម៉ា​រី​យ៉ាម ចេ សឺរ​មែន (Mariam J. Sherman) នាយិកា​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ នា​ឱកាស​នៃ​ដំណើរ​បំពេញ​បេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្នុងជំនួប លោកស្រី​នាយិកា​គ្រប់គ្រង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​លោកស្រី និង សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោកស្រី​នាយិកា​គ្រប់គ្រង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​ភាពល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​មាំមួន និង​យូរអង្វែង ហើយ​លោក​ស្រី​នាយិកា​មាន​ជំនឿ​ជា​ក់ថា ជំនួប​ជាមួយ​សម្ដេច​ធិបតី នា​ឱកាស​នេះ​នឹង​បន្ដ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោកស្រី​នាយិកា ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​ភាព​ប្រទាក់​ក្រឡា និង​ស្របគ្នា​នៃ​ឯកសារ​គោលនយោបាយ​អភិវឌ្ឍ ជា​ពិសេស​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​នឹង​ទិសដៅ​គោលនយោបាយ និង​ការងារ​សំខាន់ៗ របស់​ធនាគារ​ពិភពលោក ក្នុង​កម្រិត​សកល និង […]

ព័ត៌មានជាតិ

មាតា​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្រេច​សាងសង់​ផ្ទះ​មួយ​ខ្នង ដល់​កុមារ​កំព្រា ២​នាក់​បងប្អូន និង​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​ដល់​បងប្រុស​ដែលមាន​ជំងឺ​មិន​ប្រក្រតី​ទ្វារធំ​ពី​កំណើត រស់នៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង …!!

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​ចាត់​ឱ្យ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ ចុះ​ពិនិត្យ​ភ្លាមៗ​ទីតាំង​សាងសង់​ផ្ទះ​ថ្មី ១​ខ្នង ជូន​ដល់​កុមារកំព្រា ២​នាក់​បងប្អូន រស់នៅ​ភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង និង​បញ្ជូន​កុមារ​ជា​បង មក​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ ​កុមារកំព្រា ២​នាក់​បងប្អូន មាន​បងប្រុស​ឈ្មោះ ពឹម សំណាង អាយុ ១៧​ឆ្នាំ មាន​ជំងឺ​មិន​ប្រក្រតី​ទ្វារធំ​ពី​កំណើត (​ធ្លាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​) បច្ចុប្បន្ន​ធ្វេី​ជា​កម្មករ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​ប្អូនស្រី​ឈ្មោះ ពឹម ណេង អាយុ ១២​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៦​។ ​តាម​ការបញ្ជាក់​របស់ លោកជំទាវ ម៉ែន នារី​សោ​ភ័គ បានឱ្យដឹងថា ៖ «​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ភាព​ងាយ​រងគ្រោះ​បំផុត​របស់​កុមារ​ទាំង​ពីរ​ខាងលើ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ចាត់​ឱ្យ​សហការី ចុះ​ពិនិត្យ​ទីតាំង​សមស្រប ដែល​អាច​សាងសង់​ផ្ទះ​បាន​សមរម្យ​។ ជាក់ស្តែង បេសកកម្ម​ក្នុង​ថ្ងៃនេះ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​ប្រធាន​មូលនិធិ GX Foundation និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ​ប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Leung Chun-Ying ប្រធាន​មូលនិធិ GX Foundation និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ​ប្រជាជន​ចិន និង សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​ ​នា​ឱកាស​នៃ​ជំនួប លោក​ប្រធាន​មូលនិធិ GX Foundation បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​លោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​មូលនិធិ​GX Foundation ជាមួយនឹង​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេលកន្លងមក ដោយ​បាន​បញ្ជាក់ថា​មូលនិធិ​បាន​ចុះ​នូវ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយនឹង​ក្រសួង​សុខាភិបាល ដើម្បី​សហកា​រលើ​ការថែទាំ និង​ការព្យាបាល​ជំងឺភ្នែកឡើងបាយ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន នា​ពេលកន្លងមក​។ បន្ថែម​ពី​នេះ លោក​ប្រធាន​មូលនិធិ បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​ការ​បន្ត​កិច្ចសហប្រតិបត្តិការ និង​គម្រោង​ពង្រីក​កម្មវិធី​ចំនួន​ពីរ ដោយ​សហការ​ជាមួយនឹង​ក្រសួង​សុខាភិបាល​៖ […]