ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ​កុមារកំព្រា និង​រងគ្រោះ​នៅ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP)

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១២​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី្ន ហ៊ុន​ម៉ា​ណែ​ត ស្ត្រី​ទី​១​នៃ​កម្ពុជា អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​កុមារី​/​យុវតី កំព្រា និង​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ទុំ​ឌី ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​ក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​នេះ​បាន​ប្រព្រឹត្តទៅ ក្នុងឱកាស​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មកដល់​។ សម្តេច​ទាំង​ទ្វេ​ក៏បាន​អញ្ជើញ​រៀបចំ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ដល់​ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និង​សម្ដេច​ទាំង​ទ្វេ​ក៏​បាន​អញ្ជើញពិសា​បាយ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) មួយពេល​ផងដែរ​។ ​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​ចៅៗ កូនៗ លោកគ្រូ […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​វិនិយោគ​លើ​វិស័យ​អប់រំ ដើម្បី​ទទួលបាន​ធនធាន​មនុស្ស​មាន​សមត្ថភាព មាន​ឯករាជ្យ​ម្ចាស់ការ មាន​សមត្ថភាព​ចាប់យក​ឱកាស មាន​ភាព​ប្រកួតប្រជែង មាន​ភាពបត់បែន និង​មាន​ភាព​ធន់​លើ​គ្រប់​វិស័យ​

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ចំនួន​ប្រមាណ ៣.៥៣០ អង្គ​/​នាក់ ។​ ​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​មហា​បរ​វ​ធិបតី បាន​លើកឡើង​ថា ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ឱ្យ​រីកចម្រើន​មកដល់​បច្ចុប្បន្ន អាស្រ័យ​លើ​កត្តា​សំខាន់ៗ​មួយចំនួន ដូចជា ទី​១) កត្តា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដែល​បាន​ផ្តល់ឱកាស​ឱ្យ​យើង​ឈប់​ប្រយុទ្ធ​គ្នា ហើយ​រួមគ្នា​កសាង​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ជាពិសេស លើ​វិស័យ​អប់រំ​ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​មូលធន​មនុស្ស ។ ទី​២) ដោយសារ​ការរីកចម្រើន​នៃ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​សំដៅ​ដល់​លទ្ធភាព​នៅក្នុង​ការបង់​ថ្លៃ​សិក្សា​របស់​និស្សិត ក្រៅ​ពី​និស្សិត​ជាប់​អាហារូបករណ៍ ពោល​គឺ​បើសិន​ប្រជាពលរដ្ឋ​មិន​មាន​ជីវភាព​ល្អ​ប្រសើរ​ក៏​មិន​អាច​ឱ្យ​កូន​បន្ត​ការសិក្សា​ដល់​កម្រិត​ឧត្តមសិក្សា​បាន​ទ្បើយ ។ ចំណុច​ទី​៣) ភាពទូលំទូលាយ​ក្នុង​ការទទួល​បាន​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា ដោយសារ​គោលនយោបាយ​នៃ​ការផ្តល់​ឱកាស​ឱ្យ​វិស័យ​ឯកជន​បាន​ចូលរួមចំណែក​អភិវឌ្ឍ​លើ​វិស័យ​អប់រំ ដោយ​មាន​ការ​បង្តើត​សកលវិទ្យាល័យ​ឯកជ​ន​ជាច្រើន ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ដើម្បី​ផ្តល់ឱកាស​សម្បូរ​បែប​សម្រាប់​យុវជន​ក្នុង​ការជ្រើសរើ​សមហា​វិទ្យាល័យ​ដែល​ពួក​គេ​ចង់​រៀន ។ ហើយ​ការបើកចំហ​ឱ្យ​វិស័យ​ឯកជន​បាន​ចូលរួម​នេះ​ទៀតសោត ក៏​បាន​ឆ្លើយតប​ទៅនឹង​កំណើន​សិស្ស​បញ្ចប់​កម្រិត​ទុតិយភូមិ​ប្រមាណ ២០​ម៉ឺន​នាក់​ក្នុង ១​ឆ្នាំ ។ លើសពីនេះ ក៏​ជា​ការផ្តល់​ឱកាស​ឱ្យ​វិស័យ​ឯកជន​បាន​ចូល​រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​បច្ចេកទេស​អប់រំ ជាមួយ​ដៃគូរ​នានា​របស់​ខ្លួន​នៅ​ក្រៅប្រទេស ។​ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ពង្រឹង​សន្តិសុខ ស្រប​តាម​ការវិវត្តន៍​របស់​សង្គមជាតិ និង​ពិភពលោក

​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ជំរុញ​ឱ្យ​ឯកឧត្តម លោកជំទាវ ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំងអស់ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ពិនិត្យ​និង​កែសម្រួល​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការពង្រឹង​សន្តិសុខ​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន​ឡើងវិញ ដើម្បី​ឆ្លើយតប​ការវិវត្តន៍​ប្រែប្រួល​របស់​សង្គមជាតិ និង​ពិភពលោក​។ ការជំរុញ​ពី​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​ក្នុង​កិច្ច​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព របស់​ក្រសួង​មហាផ្ទៃ ឆ្នាំ​២០២៤-២០២៨ រៀបចំ​នៅ​ទីស្ដីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤​។​ ​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត រាជធានី ខេត្ត​នីមួយៗ មាន​ស្ថានភាព​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​សេដ្ឋកិច្ច​ជាដើម មិន​ដូចគ្នា​ទេ​។ ជាក់ស្ដែង​ស្ថានភាព​សន្តិសុខ​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ពី​ខេត្ត​ជាប់​ព្រំដែន​គោក​។ ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ជំរុញ​ឱ្យ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ រួមគ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ កែសម្រួល​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ការងារ​ពង្រឹង​សន្តិសុខ ឱ្យមាន​ភាពស៊ីចង្វាក់​គ្នា​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង ពោល​គឺ​មិន​អាច​កំណត់​បញ្ហា ឬ​ដាក់​គោលដៅ​រំពឹងទុក ដោយ​យក​លំនាំ​ដូចៗ​គ្នា​នោះ​ឡើយ​។ ត្រង់​ចំណុច​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត រម្លឹកថា ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ កាលពី​ពេល​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ ក៏បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ​លើ​ការងារ​នេះ​ផងដែរ​។​ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ឧណ្ណា​លោម​

​រាជធានី​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ពិធី​ចម្រើន​ព្រះ​ប​រិត្ត បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ឧណ្ណា​លោម ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ​ស្ថិតនៅ​ក្នុង​ទិវា​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា​ក្រៃលែង​នៃ​ពិធី​កាន់បិណ្ឌ​វេន​ទី​៨ តាម​គន្លង​ព្រះពុទ្ធសាសនា និង​ប្រពៃណី​ទំនៀម​ទំលាប់​ដូនតា​ខ្មែរ នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី និង​គ្រឿង​សក្ការៈ​ដ៏​ឧត្តម​ខ្ពង់ខ្ពស់ ថ្វាយ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​មួយអន្លើ ថ្វាយ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​អភិបាល​រក្សា​ទី​អារាម​វត្ត​ឧណ្ណាលោម និង​ឧទ្ទិស​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​  ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេច​យាង​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។ ​វិមាន​រដ្ឋ​ធម្មនុញ្ញ ជា​សំណង់​និមិត្តរូប​នៃ​រដ្ឋធម្មនុញ្ញ និង​ជា​បេតិកភណ្ឌ​ជាតិ​ដ៏​វិសេសវិសាល​មួយ កសាង​ឡើង​ក្នុង​សម័យកាល​ដ៏​រុងរឿង​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។ ស្ថាបត្យកម្ម នៃ​សំណង់​បេតិកភណ្ឌ​ជាតិ​នេះ ស្ថាបត្យក​រ បាន​ធ្វើ​សំយោគ​បញ្ចូល​ក្នុង​សិល្បៈ​ស្ថាបត្យកម្ម ញ៉ាំង​ឱ្យ​គ្រប់​ផ្នែក​នៃ​សំណង់​នេះ​ផ្សារភ្ជាប់​ដោយ​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​សណ្ឋាន​ជា​រូបភាព​សំយោគ​រវាង ១)​ស្ថាបត្យកម្ម​ក្រិក​រ៉ូ​ម៉ាំង សម្ដែង​នូវ និមិត្តរូប​នៃ​គុណ​តម្លៃ​ទំនើប ២)​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​សម្ដែង​នូវ​និមិត្តរូប​នៃ​គុណ​តម្លៃ​ខ្មែរ ដែល​គុណ​តម្លៃ​ទាំងពីរ​នេះ មាន​ចារឹក​ទុក​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​៖ ឯកអគ្គរាជទូត​អង់គ្លេស បានចាត់ទុក​កំណើន​ទេសចរណ៍​អង់គ្លេស​នៅ​កម្ពុជា ជា​សមិទ្ធផល​រួមចំណែក​ពី​កត្តា​សន្តិសុខ​ល្អ​!

ភ្នំពេញ ៖ កត្តា​សន្តិភាព និង​សន្តិសុខ​ល្អ​ប្រសើរ​នៅ​កម្ពុជា ត្រូវបាន​ឯកឧត្តម ដូ​មីនិ​ច វិល​លៀម (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពោល​សរសើរ​ថា ជា​ចំណែក​យ៉ាង​សំខាន់​នៃ​ការ​ផ្ដល់​ទំនុកចិត្ត​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស ឱ្យ​ធ្វើ​ដំណើរ​មក​កំសាន្ត​កាន់តែ​ច្រើន​ជាង​មុន​នៅ​កម្ពុជា​។ ​ក្នុងជំនួប​សម្ដែង​ការគួរសម​ជាមួយ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម Dominic Williams បាន​ថ្លែង​សាទរ​ចំពោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ដែល​បាន​បំពេញ​តួនាទី​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​កម្ពុជា​បាន​យ៉ាង​ល្អ ដោយ​អះអាង​ថា ជាក់ស្តែង​លទ្ធផល​នេះ​បាន​នាំឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​អង់គ្លេស មក​កាន់​កម្ពុជា​ច្រើន​លើសលប់​។ ​ក្រៅពី​ថ្លែង​កោតសរសើ​រលើ​ការរក្សាសន្តិសុខ ឯកឧត្តម​ឯកអគ្គរាជទូត​អង់គ្លេស ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​តាមរយៈ​ក្រសួងមហាផ្ទៃ ជា​សេនាធិការ បាន​ការខិតខំ​ប្រឹងប្រែង​បង្កើត និង​ដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ Cambodia E-Visa ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​ធ្វើដំណើរ​មក​កាន់​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ចក្រភព​អង់គ្លេស […]

ព័ត៌មានជាតិ

ក្រុមហ៊ុន​ហុងដា នឹង​បន្ត​ពង្រីក​ការវិនិយោគ​របស់​ខ្លួន នៅ​កម្ពុជា​

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី២០ កញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Minoru Kato នាយក​ប្រតិបត្តិ និង​ជា​អនុប្រធាន​ទទួលបន្ទុក​ផ្នែក​ម៉ូតូ នៃ​ក្រុមហ៊ុន HONDA MOTOR CO., LTD. ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ​ក្នុងឱកាស​នៃ​ជំនួប លោក Minoru Kato នាយក​ប្រតិបត្តិ និង​ជា​អនុប្រធាន​ទទួលបន្ទុក​ផ្នែក​ម៉ូតូ នៃ​ក្រុមហ៊ុន HONDA MOTOR CO., LTD. បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព និង​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា តាមរយ​:​ក្រុមហ៊ុន N.C.X. Co., LTD ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ។​ ​ទន្ទឹមនឹងនេះ​លោក​នាយក​ប្រតិបត្តិ​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដោត​ការយកចិត្តទុកដាក់​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​តែងតែ​ផ្ដល់​ការគាំទ្រ លើកទឹកចិត្ត និង​ជួយ​សម្របសម្រួល​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ន​នេះ​។ ​លោក​នាយក​ប្រតិបត្តិ​បាន​ប្ដេជ្ញាចិត្ត​ក្នុង​អនុវត្តតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល និង​បន្ដ​កិច្ច​សហការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​គោរព​ជម្រាប​ជូន​អំពី​ផែនការ​ពង្រីក​ការវិនិយោគ និង​អាជីវកម្ម​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​ […]

ព័ត៌មានជាតិ

សារពិសេស របស់សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា​បញ្ចប់​ការចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ តទៅ ដើម្បី “​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​” កុំឱ្យ​មាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត

ជូន​បងប្អូន​ជនរួមជាតិ​ជា​ទីស្រឡាញ់​! ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ត្រូវបាន​អនុវត្ត​រយៈពេល​២៥​ឆ្នាំ មក​ហើយ​និង​ក៏​បាន​កសាង​សមិទ្ធផល​ជាច្រើន សម្រាប់​ការអភិវឌ្ឍ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី និង​រតនគិរី​។​ ​ប៉ុន្តែ​កន្លងទៅនេះ​ក្រុម​ជ្រុលនិយម បាន​ចាប់យក​ចំណុច​នេះ ធ្វើ​ជា​អាវុធ​នយោបាយ ដើម្បី​មួលបង្កាច់ និង​វាយប្រហារ​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូតកុហក​ឥតឈប់ឈរ​ចំពោះ​ប្រជាជន​ដែល​បាន​ធ្វើឱ្យ​ប្រជាជន​មួយចំនួន មាន​ការភ័ន្តច្រឡំ ដូច​ជា​ការចោទប្រកាន់​ថា រាជរដ្ឋាភិបាល បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង​៤ នៃ​ភាគ​ឦសាន ឱ្យ​ទៅ​បរទេស​ជាដើម ហើយ​ចុងក្រោយ​នេះ ក៏​បាន​ប្រើ​រឿងនេះ ដើម្បី​ញុះញង់ និង​បំផុសបំផុល​ប្រជាជន ឱ្យ​ចូលរួម​អនុវត្ត​នូវ​ផែនការ ១៨​សីហា ក្នុង​ការប៉ុនប៉ង​អុកឡុក​បង្ក​អស្ថិរភាព​ដល់​សង្គមជាតិ​។​ ​រាជរដ្ឋាភិបាល បាន​ចាត់វិធានការ ទាំង​វិធានការ​អប់រំ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​កិច្ចសហប្រតិបត្តិការ CLV-DTA និង​ល្បិចកល​នយោបាយ​របស់​ក្រុម​ជ្រុលនិយម​, ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ធ្វើឱ្យ «​ផែនការ ១៨​សីហា​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម បរាជ័យ​ទាំងស្រុង ហើយ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ត្រូវបាន​ធានា​យ៉ាងរឹងមាំ​។​ ​ទោះបី​ផែនការ ១៨ សីហា របស់​ក្រុម​ជ្រុលនិយម បាន​រលាយ​ទាំងស្រុង​ហើយ​ក្តី​, ប៉ុន្តែ​ជា​របៀប​ធ្វើការ​របស់ ហ៊ុន សែន គឺ […]

ព័ត៌មានជាតិ

​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ប្ដេជ្ញា​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប​មក​កម្ពុជា បន្ថែមទៀត​

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាតិ​អោយ ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​នូវែល​សេឡ​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​ ​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហភាព​អឺរ៉ុប និង​កម្ពុជា ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ក្នុងឱកាស​នៃ​ជំនួប​នោះ​ដែរ លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​គួរឱ្យកត់សម្គាល់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ​។ លោក​ប្រធាន​សភាពាណិជ្ជកម្ម​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី​អំពី​សកម្មភាព​ការងារ​សំខាន់ៗ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​តែង​បានផ្ដល់ ការគាំទ្រ និង កិច្ចសហប្រតិបត្តិការ​ល្អប្រសើរ ដល់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា កន្លងមក​។ លោក​ប្រធាន​សភាពាណិជ្ជកម្ម​ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការកែទម្រង់ ក្របខ័ណ្ឌ​គោលនយោបាយ និង​វិធាន​គន្លឹះ​ជាច្រើន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ សំដៅ​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ និង​ប្រកបដោយ​ភាព​ទាក់ទាញ​។ ក្នុងន័យនេះ លោក​ប្រធាន​សភាពាណិជ្ជកម្ម​បាន​ប្ដេជ្ញា​បន្ត​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​វិនិយោគ និង​ធុរកិច្ច​របស់​កម្ពុជា […]

ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​អាស៊ី ប្ដេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ក្នុង​ការគាំទ្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ជាមួយ លោកស្រី Laurel E. Miller ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​មូលនិធិ​អាស៊ី ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​ ​មូលនិធិ​អាស៊ី​បាន​ក្លាយជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា មកដល់ពេលនេះ​មាន​រយៈពេល​៣០​ឆ្នាំ គឺ​នៅ​ឆ្នាំ​១៩៩៣ ចាប់តាំងពី​ប្រទេស​កម្ពុជា​មិន​ទាន់​ស្គាល់​សន្តិភាព​ពេញលេញ​នៅឡើយ​។​ ​ក្នុងឱកាស​នៃ​ជំនួប លោកស្រី លូ​រាល់ មី​លឺ (Laurel. E Miller) ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​អាស៊ី បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ដោយ​សង្ខេប អំពី​ការងារ​សំខាន់ៗ​របស់​អង្គការ​មូលនិធិ​អាស៊ី ដែល​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​ចំនួន​២០ ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ក្នុង​រយៈពេល​៧០​ឆ្នាំ កន្លងមក និង​វឌ្ឍនភាព​ការងារ​នៃ​ភាព​ជា​ដៃគូ​របស់​អង្គការ​មូលនិធិ​អាស៊ី នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំកន្លងមក​។ ដោយ​មាន​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​អង្គការ​មូលនិធិ​អាស៊ី និង​រាជរដ្ឋាភិបាល​កម្ពុជា លោកស្រី​នាយក​ប្រតិបត្តិ​បាន​ប្ដេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ត​ទៀត ជាពិសេស តាមរយ​:​ការចូលរួម​គាំទ្រ​ដល់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​អាទិភាព​គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​។ ​សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី ចំពោះ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ចែករំលែក​អំពី​អាទិភាព និង​ទស្សនៈវិស័យ​របស់​រាជ​រដ្ឋាភិបាល […]