ព័ត៌មានជាតិ

​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ប្ដេជ្ញា​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប​មក​កម្ពុជា បន្ថែមទៀត​

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាតិ​អោយ ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​នូវែល​សេឡ​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហភាព​អឺរ៉ុប និង​កម្ពុជា ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ក្នុងឱកាស​នៃ​ជំនួប​នោះ​ដែរ លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​គួរឱ្យកត់សម្គាល់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ​។ លោក​ប្រធាន​សភាពាណិជ្ជកម្ម​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី​អំពី​សកម្មភាព​ការងារ​សំខាន់ៗ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​តែង​បានផ្ដល់ ការគាំទ្រ និង កិច្ចសហប្រតិបត្តិការ​ល្អប្រសើរ ដល់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា កន្លងមក​។ លោក​ប្រធាន​សភាពាណិជ្ជកម្ម​ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការកែទម្រង់ ក្របខ័ណ្ឌ​គោលនយោបាយ និង​វិធាន​គន្លឹះ​ជាច្រើន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ សំដៅ​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ និង​ប្រកបដោយ​ភាព​ទាក់ទាញ​។ ក្នុងន័យនេះ លោក​ប្រធាន​សភាពាណិជ្ជកម្ម​បាន​ប្ដេជ្ញា​បន្ត​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​វិនិយោគ និង​ធុរកិច្ច​របស់​កម្ពុជា ព្រមទាំង​ទាក់ទាញ​វិនិយោគិន​អឺរ៉ុប មក​កម្ពុជា បន្ថែមទៀត​។

​សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប ព្រមទាំង​អរគុណ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​ក្នុង​ការជំរុញ​ការវិនិយោគ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា​។ សម្តេច​ធិបតី​បាន​ចែករំលែក​បន្ថែម​ជូន​គណៈប្រតិភូ​អំពី​យន្តការ និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច និង​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ព្រមទាំង​ការយកចិត្តទុកដាក់​លើ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម នៅតាម​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា សំដៅ​បង្កើន​ទំនាក់ទំនង និង​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវា​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ដល់​វិស័យ​ឯកជន​។

​សម្ដេច​ធិបតី និង​តំណាង​គណៈប្រតិភូ​បាន​ផ្លាស់ប្ដូរ​យោបល់​អំពី​ការបន្ត​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការវិនិយោគ និង​វិស័យ​សក្តានុពល​មួយចំនួន នៅ​កម្ពុជា មាន​ជាអាទិ៍​៖ ការដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថាមពល និង​ទេសចរណ៍​៕

Leave a Reply

Your email address will not be published.