ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សម្អាតផ្ទះ និង​សម្អាត​បឹង ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សម្របសម្រួល​ជំរុញ អនុវត្ត និង​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្មី ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សម្អាតផ្ទះ និង​សម្អាត​បឹង ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ឱ្យខាងតែបាន​។​ ​ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​ជំរុញ អនុវត្ត និង​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានបញ្ជាក់​ថា ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ការងារ​អាទិភាពរ​បស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដោយ​ត្រូវតែ​ឈាន​ដល់​ការ​បោសសម្អាត​គ្រឿងញៀន​នៅ​កម្ពុជា ពិសេស​ការដាក់ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់ ០១​បប «​សម្អាត​ចក​ចេញពី​បឹង​» របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កត់សម្គាល់​ថា ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា មាន​ការវិវត្ត​ប្រែប្រួល​យ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ និង​ព្រួយបារម្ភ ដោយ​បរិមាណ​គ្រឿងញៀន ដែល​សមត្ថកិច្ច បង្ក្រាបបាន មាន​ចំនួន​កាន់តែ​ច្រើន​ជា​រៀងរាល់ឆ្នាំ​, ការកែច្នៃ ផលិត​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ក៏​ត្រូវបាន​រកឃើញ និង​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​, ប្រភេទ​គ្រឿងញៀន ដែល​បាន​កែច្នៃ​ផលិត និង​ប្រើប្រាស់​ភាគច្រើន​ជា​ប្រភេទ ICE មិនមែន​ប្រភេទ​គ្រាប់​ដូច​មុន​, […]

ព័ត៌មានជាតិ

ទីបំផុត កម្លាំង​ចម្រុះ​បាន​ប្រទះឃើញ ឧទ្ធម្ភាគចក្រ ដែល​បាន​ធ្លាក់ ប៉ុន្តែ​ជា​អកុសល អាកាសយានិក​របស់​យើង​បាន​ពលី​ជីវិត​នៅក្នុង​ឧបទ្ទវហេតុ​នេះ​

​មក​ទល់​ថ្ងៃនេះ កងកម្លាំង​រុករក​របស់​យើង​បាន​រក​ឃើញ​ទាំង​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​ជើង​អាកាស នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ កន្លងទៅ និង​អាកាសយានិក​របស់​យើង​ទាំង​ពីរ​រូប ។​ ​ជា​អកុសល អាកាសយានិក​របស់​យើង គឺ​លោក​វរសេនីយ៍ទោ ស៊ុន ផល្លា និង​លោក​អនុសេនីយ៍ឯក ខេង ឆៃ​យុទ្ធ ត្រូវ​រក​ឃើញ​ថា​បាន​ពលី​ជីវិត​ទៅ​ហើយ​នៅក្នុង​ឧបទ្ទវហេតុ​នេះ ។ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​សម្តែង​នូវ​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ និង​សោកសង្រេង​ជាទីបំផុត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការបាត់បង់​នូវ​កូនប្រុស ស្វាមី ឪពុក បងប្រុស ប្អូនប្រុស​ដ៏​ល្អ​ជាទី​ស្រឡាញ់រ​ក​ទីបំផុត​គ្មាន ។ ហើយ​នេះ ក៏​ជា​ការបាត់បង់​ដ៏​ធំធេង​សម្រាប់​ជាតិ និង​កង​យោធពលខេមរភូមិន្ទ​ទាំងមូល នូវ​នាយទាហាន​ពីររូប​ដ៏​មាន​ឆន្ទៈ សមត្ថភាព និង​ទឹកចិត្ត​ស្នេហា​ជាតិ គួរ​ជាទី​សោកស្តាយ ស្រណោះ​អាឡោះអាល័យ​ជា​ពន់ពេក ។ ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ទាំងពីរ ឆាប់​បាន​ចាប់បដិសន្ធិ​ក្នុង​សុគិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​ ​ទន្ទឹមគ្នានេះ សម្តេច​ធិបតី ក៏​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រុករក​ទាំងអស់ ទាំង​ថ្នាក់​ដឹកនាំ និង​កងកម្លាំង​រុករក​ផ្ទាល់ ដែល​បាន​ខិតខំ​ពុះពារ​ឥត​រុញ​រា ជម្នះ​គ្រប់​ឧបសគ្គ​ទាំង​យប់​ទាំង​ថ្ងៃ ប្រកបដោយ​ទឹកចិត្ត​តស៊ូ​ក្លាហាន និង​ហ៊ាន​លះបង់ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា

​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ១០ រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នីតិកាល​ទី​៥ លើ​របៀបវារៈ​ដូចខាងក្រោម​៖ ១- ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្ដីពី ការអនុម័ត យល់ព្រម​លើ​អនុសញ្ញា ស្តី​ពី​ឯក​ភាវូបនីយកម្ម នៃ​វិធាន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ ដឹកជញ្ជូន​អន្តរជាតិ​តាម​ផ្លូវអាកាស ទៅក្នុង​របៀបវារៈ​ប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥​។​ ២- កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​សម័យប្រជុំ​ព្រឹទ្ធសភា​ជា វិសាមញ្ញ​នីតិកាល​ទី​៥ ។​ ៣- ផ្សេងៗ ។​ ​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់ […]

ព័ត៌មានជាតិ

រកឃើញ​ឧទ្ធម្ភាចក្រ ដែល​បាន​បាត់​នៅ​ជួរ​ភ្នំក្រវាញ ក្រោយ​ប្រតិបត្តិការ រយៈពេល ១៧ ថ្ងៃ

(​ភ្នំពេញ​)៖ ឧទ្ធម្ភាចក្រ​យោធា Z9 ដែល​បាត់​ដំណឹង​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កាលពី​ថ្ងៃ​ទី ១២ កក្កដា​កន្ល​ទៅ នៅ​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ ត្រូវបាន​កម្លាំង​ចម្រុះ ប្រទះឃើញ​ហើយ បន្ទាប់ពី​បើក​ប្រតិបត្តិការ​អស់​រយៈពេល ១៧ ថ្ងៃ ។​ ចំណែកយោធាទាំង ២ នាក់​ ដែលបានបាត់ខ្លួន​ជាមួយ​ឧទ្ធម្ភាគចក្រ គឺនៅមិនទាន់​មានតម្រុយនៅឡើយ​ទេ ។ ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន អោយដឹងថា ឧទ្ធម្ភាចក្រ​នេះ ត្រូវបាន​ប្រទះឃើញ​នៅ​ចំណុច​លើ​ខ្នងភ្នំ​យ៉ាវ​យ៉ៃ ស្ថិតនៅក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​ ​សូមបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​យោធា Z9 បាន​បាត់​ដំណឹង​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ខណៈពេល​កំពុង​ហ្វឹកហ្វឺន នៅ​តំបន់​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ថ្នាក់ដឹកនាំ ក្រសួង​ការពារជាតិ អគ្គបញ្ជាការ និង​កងទ័ពជើងគោក កងកម្លាំង​ចម្រុះ បាន​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការទាក់ទង ជាប់​ជានិច្ច […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម លី ឈូ​ល​វ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុ​ងសាង​បុកដូ នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម លី ឈូ​ល​វ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុ​ងសាង​បុកដូ នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ដោយ​សេចក្តី​រីករាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ឯកឧត្តម លី ឈូ​ល​វ៉ូ អភិបាលខេត្ត និង​គណៈប្រតិភូ​នៃ​ខេត្ត​ឃ្យុ​ង​សាង​បុកដូ ក្នុង​ឱកាស​នេះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ខេត្ត​ឃ្យុ​ង​សាង​បុកដូ និង​ខេត្ត​សៀមរាប បាន​សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍ អង្គរ​-​ឃ្យុ​ង​យូ ដែល​គិត​មកដល់ពេលនេះ គឺ​មាន​រយៈពេល​១៨​ឆ្នាំ​ទៅហើយនោះ គឺជា​ការជំរុញ​ឱ្យ​ឃើញ​ជាក់ស្តែង​នូវ​លទ្ធផល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិកា​រកា​រទូ​ត​កម្ពុជា​-​កូរ៉េ នាពេលនោះ ដែល​បន្ត​រីកចម្រើន​យ៉ាង​ខ្លាំង​មក​ដល់​ទំនាក់ទំនង​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ការសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​នាពេល​បច្ចុប្បន្ន​នេះ​។​ ​ឯកឧត្តម​អភិបាលខេត្ត លី ឈូ​ល​វ៉ូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ដែល​បាន ផ្តល់​កិត្តិយស​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី […]

ព័ត៌មានជាតិ

កម្ពុជា​-​ហ្វីលីពីន​៖ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ កក្កដា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការ​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។ ​នៅក្នុង​ឱកាស​ជំនួប ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក Roy M. Galido មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​ហ្វីលីពីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ប្រកបដោយ​ផ្លែផ្កា​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព នៃ​ប្រទេស​ហ្វីលីពីន និង កម្ពុជា​។ ​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម និង​បន្ត​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ពជើងគោក ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​ ​សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វគ្គ​បណ្តុះបណ្តាល និង​ការហ្វឹកហ្វឺន​រួម ដែល​បាន​រួមចំណែក​កសាង​សមត្ថភាព និង​ការយល់ដឹង​ពី​គ្នា​ទៅវិញទៅមក បន្ថែមទៀត ក្នុង​ការត្រៀមខ្លួន​ឆ្លើយតប​ចំពោះ​ការ​គម្រាមកំហែង​មិន​ប្រពៃណី ជាយថាហេតុ​។​ ​សម្ដេច​ធិបតី និង​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​  ​តាមរយៈ​ការបន្ត​ការហ្វឹកហ្វឺន​រួមគ្នា​  ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការចែករំលែក​ព័ត៌មាន […]

ព័ត៌មានជាតិ

​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងមកនេះ​។ នេះ​បើ​តាម​កិច្ចសន្ទនា​រវាង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី និង​លោក​សាស្ត្រាចារ្យ ក្នុង​ជំនួប​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​។​ ​ក្នុងជំនួប​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) ដែល​បាន​លះបង់​កម្លាំងកាយ និង​ស្មារតី ដោយ​បាន​បំពេញ​តួនាទី​យ៉ាង​សកម្ម ព្រមទាំង​បាន​រួមចំណែក​ដ៏​សំខាន់​ដល់​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ និង​អង្គការ​សហប្រជាជាតិ​។ ​ជា​ការឆ្លើយតប លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សហការ​ជា​ដៃគូ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​អង្គការសហប្រជាជាតិ ព្រមទាំង​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​របស់​ក្រសួងមហាផ្ទៃ លើ​កិច្ចការ​នានា ជាពិសេស​កិច្ចការ​សិទ្ធិមនុស្ស​។ ​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​អង្គការសហប្រជាជាតិ ដែល​ជួយ​ជ្រោមជ្រែង​កម្ពុជា […]

ព័ត៌មានជាតិ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នេះ បានចេញ​សេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោល​ព័ត៌មាន ស្តីពី ការ​កាត់​ទឹកដី ៤ ខេត្ត​ជូន​ប្រទេស​វៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ដូច​តទៅ​៖ ​ទី​១. គ្មាន​ការ​កាត់​ទឹកដី ៤​ខេត្ត ជូន​ប្រទេស​វៀតណាម​ដូច​ការចោទប្រកាន់​មួលបង្កាច់​ពី​ក្រុម​ជ្រុលនិយម​មួយចំនួន​តូច​នោះឡើយ​។​ ​ទី​២. គ្មាន​ការ​យក​ខេត្ត​ទាំង​៤ របស់​កម្ពុជា ទៅ​ដាក់​ហ៊ុន​ជាមួយ​ប្រទេសជិតខាង ដើម្បី​រួមបញ្ចូល​គ្នា​ជា​ដែន​ដី​តែ​មួយ ដូច​ការលើក​ឡើង​ដោយ​បំភាន់ ឬ​ដោយ​ការភាន់ច្រឡំ​មួយចំនួន​នោះឡើយ​។​ ​ទី​៣. គ្មាន​ការ​ដាក់​ហ៊ុន​ធនធានធម្មជាតិ ដូច​ជា​ធនធាន​រ៉ែ និង​ធនធាន​ព្រៃឈើ​ជា​ដើម របស់​ខេត្ត​ទាំង ៤ ដើម្បី​វិនិយោគ​រួមគ្នា ដូច​ការលើក​ឡើង​នោះ​ឡើយ​។ ​ទី​៤. គ្មាន​ការអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​នី​មួយៗ​ចេញ​ចូល​ដោយ​សេរី ក្នុង​ទឹកដី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នោះឡើយ​៕  

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី នៃ​ព្រឹទ្ធសភា អញ្ជើញ​ធ្វើដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤​។ ​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន ឯកឧត្តម តូ ឡឹម ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ទទួលមរណភាព​។ ​ក្នុង​សារលិខិត​សម្តេច​តេជោ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ និង​សមុទ្រ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រតិបត្តិការ ស្ថិត​នៅ​បរិវេណ​វត្ត​ពាម​រាំង​ក្រោម ក្នុងភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើកដែក​។​ ​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​-​បរិភោគ រួមមាន ៖ អង្ករ ១​តោន មី ២០​កេស​ធំ ត្រីខកំប៉ុង ២០​កេស ទឹកក្រូច ២០​កេស ទឹក​ផ្លែឈើ​គ្រប់មុខ ២០​កេស ទឹកបរិសុទ្ធ ៤០​កេស និង​ថវិកា ២​ម៉ឺន​ដុល្លារ ប្រគល់ជូន​ដល់​ទីបញ្ជាការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ព្រមទាំង​ឧបត្ថម្ភ​ដល់​កងកម្លាំង​ប្រតិបត្តិការ ចំនួន ២២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ថវិកា ២០​ម៉ឺន​រៀល​៕