ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ៖ កម្ពុជា​គឺជា​គម្រូ​នៃ​បទពិសោធន៍​រវាង​សន្តិភាព និង​ការអភិវឌ្ឍ

​រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ពុធ ទី​២១ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​ ​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​បាន​ថ្លែង​កោតសរសើរ​ការអភិវឌ្ឍ​និង​ភាព​រីកចម្រើន​របស់​កម្ពុជា ដោយសារ​តែ​កម្ពុជា​មាន​សុខសន្តិភាព និង បានចាត់ទុក​កម្ពុជា គឺជា​គម្រូ​នៃ​បទពិសោធន៍​រវាង​សន្តិភាព និង​ការអភិវឌ្ឍ​។ លោកជំទាវ​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការបង្កើត​សង្គ្រាម​គឺ​ងាយស្រួល ប៉ុន្តែ នៅ​ពេល​សង្គ្រាម​ផ្ទុះ​ហើយ គឺ​មិន​ដឹង​ថា នឹង​បញ្ចប់​នៅពេល​ណា​ឡើយ ដូច​មាន​ឧទាហរណ៍​នៅ​ប្រទេស​មួយចំនួន​។ លោកជំទាវ​រដ្ឋមន្ត្រី​ក៏បាន​គោរព​រាយការណ៍​ជូន​សម្តេច​ធិបតី​អំពី​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​លើក​ទី​៥​របស់​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូណេស៊ី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​(The 5th JCBC) ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី​២០-២១ ខែ​សីហា ឆ្នាំ​២០២៤​។ ​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សន្តិភាព ដែល​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ និង​សង្កត់ធ្ងន់ថា ការសម្រេច​បាន​សន្តិភាព​មិន​ងាយស្រួល​ឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សុខសន្តិភាព ពោល​គឺ​មិន​ត្រូវឱ្យ​បាត់បង់​ដូច​អតីតកាល​។ សម្តេច​ធិបតី បាន​អរគុណ​ឥណ្ឌូណេស៊ី ដែល​បាន​រួមចំណែក​ក្នុង​ដំណើរការ​ស្វែងរក​សន្ដិ​ភាព​នៅ​កម្ពុជា នៅ​ចុង​ទស្សវត្ស […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ជា​អធិបតី​ទិវា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ២០ សីហា ឆ្នាំ​២០២៤

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​អន្តរ​សាសនា​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោម​ប្រធានបទ «​ការអប់រំ​សីលធម៌​តាម​វិស័យ​សាសនា បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស សម័យ​ឌីជីថល​» នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​» ៕

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ជួរ​មុខ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់

​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ជួរ​មុខ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​អង្គភាព​តម្រួត​បទបញ្ជា នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ នេះ នៅ​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​ ​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​នូវ​អង្ករ ចំនួន ១០​តោន មី ចំនួន ១០០​កេស​ធំ ត្រីខកំប៉ុង ចំនួន ៥០​កេស និង​ទឹកក្រូច ចំនួន ៥០០​កេស ជូន​ដល់​កងកម្លាំង​ផងដែរ​។​

ព័ត៌មានជាតិ

ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

​សៀមរាប ៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តសៀមរាប ជំនួស​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និត​។​ ​ពិធី​ប្រកាស​តែងតាំង​នេះ បាន​ប្រព្រឹត្តទៅ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ផងដែរ ។​ ​សូមជម្រាបថា សម្តេ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ បាន​ចេញ​អនុក្រឹត្យ​តែងតាំង​មុខតំណែង​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​វរសេនីយ៍ឯក សៀ […]

ព័ត៌មានជាតិ

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អំពាវនាវ​ដល់​ជនរួមជាតិ ជា​ពិសេស​យុវជន យុវនារី ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ញុះញង់​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ពី​ក្រុម​ជ្រុលនិយម​ក្នុង និង​ក្រៅប្រទេស​

នា​ព្រឹក​ថ្ងៃ​១៦ ខែ​សីហា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អំពាវនាវ​ដល់​ជនរួមជាតិ ជា​ពិសេស​យុវជន យុវនារី ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ញុះញង់​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ពី​ក្រុម​ជ្រុលនិយម​ក្នុង និង​ក្រៅប្រទេស ។ ​ការអំពាវនាវ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ថ្លែង​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ៕   ​  

ព័ត៌មានជាតិ

​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង ចាប់អារម្មណ៍​ការវិនិយោគ​នៅ​កម្ពុជា

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី ១៣ សីហា ឆ្នាំ ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោក Wen Zhan Bin លេខា​គណៈកម្មាធិកា​របក្ស នៃ​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​ក្រុមហ៊ុន​ចំនួន ០៩ ចូលជួប និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​ ​ក្នុងឱកាស​នៃ​ជំនួប លោក Wen Zhan Bin លេខា​គណៈកម្មាធិកា​របក្ស នៃ​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ទីក្រុង​សាន​ថូ​វ ខេត្ត​ក្វាង​តុង និង​ព្រះរាជាណាចក្រ​កម្ពុជា​។ គណ​:​ប្រតិភូ​ទីក្រុង​សាន​ថូ​វ ក៏​មាន​បំណង​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល កសិកម្ម និង​ទេសចរណ៍ ព្រមទាំង​លទ្ធភាព​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​សាន​ថូ​វ មក​ប្រទេស​កម្ពុជា នាពេលខាងមុខ​។ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​សរុប​ចំនួន​ប្រមាណ​១២០ ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​បាន​សម្រេច​បាន​នូវ​ការចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​កម្ពុជា​។ ​សម្ដេច​ធិបតី​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេច​បាន​គួរឱ្យ​កត់សម្គាល់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ទីក្រុង​សាន​ថូ​វ […]

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​បេ្ត​ជ្ញា​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​កូរ៉េ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី ១៣ សីហា ឆ្នាំ ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម ផាក ជុង​វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម ផាក ជុង​វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទស្សនកិច្ច​ផ្លូវការ របស់​សម្ដេច​ធិបតី​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ជា​មូលដ្ឋាន​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​សាធារណរដ្ឋ​កូរ៉េ​-​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត តាមរយៈ​កិច្ចសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង​-​សា្ថប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង និង​គំនិត​ផ្ដួចផ្ដើម​នានា ដែល​បាន​សម្រេច​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ខាងលើ​។ ​សម្ដេច​ធិបតី​បាន​កោត​ស​សើរ​ចំពោះ​ការចូលរួម​យ៉ាង​សកម្ម​របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​។ សម្តេច​ធិបតី​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​ភាព​រីកចម្រើន​ជា​លំដាប់ និង​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​តម្លើង​កម្រិត​ដល់ “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” នៅក្នុង​ឆ្នាំ​២០២៤​នេះ​។ សម្ដេច​ធិបតី បាន​អរគុណ​រដ្ឋាភិបាល […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ ព្រះមហាក្សត្រ យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន​

នៅ​ព្រឹក ថ្ងៃ​ពុធ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​យោងតាម​ព្រះរាជសារ​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤​កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ជូន​ជនរួមជាតិ​ថា ព្រះអង្គ​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ​។ ​ក្នុងអំឡុងពេល​នៃ​ការយាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​នូវ​ព្រះរាជកិច្ច​ទាំងឡាយ​ជូន​ទៅ​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​បំពេញ​ថ្វាយ​ព្រះអង្គ​។ ​សូម​ក្រាប​ថ្វាយ​ព្រះអង្គ​ទ្រង់​ប្រកប​ដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕​ […]

ព័ត៌មានជាតិ

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​!

​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស បាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់​របស់​ក្មេង​ទំនើង​, ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងសង្គម និង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​បិទ​នូវ​លិខិត​ប័ណ្ណ​ផ្សព្វផ្សាយ​លេខ​បន្ទាន់ ១២៩១ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ដែល​បាន​ឃើញ​បញ្ហា​ខាងលើ អាច​ផ្ដល់​ដំណឹង​មកកាន់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ចុះបង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ហើយ អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​រក្សា​ការសម្ងាត់​ជូន​ផង​ដែរ​៕

ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភ​ក្ត្រា អញ្ជើញ​ធ្វើ​ប​ឋ​កថា​លើ​ប្រធានបទ​ស្តី​ពី «​ទំនាក់ទំនង​សាធារណៈ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» ជូន​ដល់​មន្ត្រីរាជការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រីរាជការ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ធ្វើ​ប​ឋ​កថា​លើ​ប្រធានបទ​ស្តីពី “ ទំនាក់ទំនង​សាធារណៈ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ “ ជូន​ដល់​មន្ត្រីរាជការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រីរាជការ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៤ នា​សាលប្រជុំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​ ​ការអញ្ជើញ​ធ្វើ​ប​ឋ​កថា​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​ដែល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បើក​វគ្គ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ស្តីពី​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រាជការ ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល ដែល​មានចែង​ក្នុង​បញ្ច​កោណ​ទី​១ ស្តីពី​ការអភិវឌ្ឍ​មូលធន​មនុស្ស ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ស្តីពី ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រាជការ​ក្រសួង ដែល​ចាប់ផ្តើម​ពី​ខែ​មេសា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ៕ ​រូបថត​៖ ឌី ណារិន​