ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុម​ក្មេង​ទំនើង​តែង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៧​នាក់​

(​ខេត្ត​បាត់ដំបង​) ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ប្រហែល ១១​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់ ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំបិត​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​កសិកម្ម ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ខណៈពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ហូប​មី​នៅផ្ទះ​មិត្តភក្តិ ហើយ​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​។​ ​លោក​វរសេនីយ៍ទោ ហៀ​ង ប៊ុន​ថា​អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​បាន​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ​ថា ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់​។​ ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន /​ទី​១​ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​២.​ឈ្មោះ យួម ស៊ី​នី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​៣.​ឈ្មោះ ណា​ង រ៉ាវុត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ (​អ្នកបើក​ម៉ូតូ​) /​ទី​៤.​ឈ្មោះ ផាន់ ដា​រា​៉ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​អ្នករួមដំណើរ​) /​ទី​៥.​ឈ្មោះ ឆេង ចាន់​រ័ត្ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​អ្នកជិះ​ម៉ូតូ​មើល​ភូមិសាស្ត្រ​) /​ទី​៦-​ឈ្មោៈ​ណុល បញ្ញា​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ /​ទី​៧-​ឈ្មោះ​លៀម ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១១​នាក់ រួម​ទាំង​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម និង​វត្ថុតាង​ជាច្រើន​ក្នុង​ករណី​បង្ក្រាប​នៅ​ក្រុង​ច្បារមន​

(​កំពង់ស្ពឺ​)៖ ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ លោក​វរសេនីយ៍ឯក នាង ខ្វា​យ មេបញ្ជាការរង​ទទួល​ជំនាញ​បាន​ដឹកនាំ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដោយ​មាន​ការសម្របសម្រួល​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​កម្លាំង​បាន​ឆ្មក់​ចូល​ក្នុងផ្ទះ​ដែល​ជា​ជម្រក​ផ្តល់​ទីតាំង​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន កែឆ្នៃ និង​ទទួល​ផល​ចោរកម្ម​ដ៏​ធំ​ចំនួន​២​ទីតាំង ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​ ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៤ កម្លាំង​ចុះ​បង្ក្រាប ទីតាំង​ផ្តល់​ឱ្យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ក្នុងនោះ​មាន​ទីតាំង​កែឆ្នៃ​ម៉ូតូ និង​ទទួល​ផល​ចោរកម្ម មាន​ចំនួន ០២​ទីតាំង​។ ​លោក​វរសេនីយ៍ឯក មេបញ្ជាការរង បាន​ឲ្យដឹង​បន្ត​ថា ក្រោយ​កម្លាំង​បាន​ឡោម​ព័ទ្ធ​ផ្ទះ​ទីតាំង​ខាងលើ កំណត់​បាន​មុខសញ្ញា​យ៉ាងច្បាស់ កម្លាំង​ធ្វើ​ការចូល​ឆែកឆេរ ជា​លទ្ធផល​ទទួល​បានគឺៈ​ ​ទី​តាំងទី​១-​ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ (​ស្រី​០២​នាក់​) រកឃើញ​ម្សៅ​ពណ៌​ស​ជា​សារធាតុ​ញៀន​K មួយ​កញ្ចប់​ធំ ទម្ងន់​៥៦៣,៧៤​ក្រាម និង​រក​ឃើញ​ម៉ូតូ​ចំនួន​០៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៣​គ្រឿង​គ្មាន​ស្លាក​លេខ និង​០១​គ្រឿង​មាន​ស្លាក​លេខ​ដែល​បាន​ដោះ​រួច រួម​ជាមួយ​សម្ភារៈ​ជា​បំណែក​ម៉ូតូ​ជាច្រើន​ទៀត ដែល​បាន​ដោះ​បំបែក​បំបាត់ដាន និង​បំភ័ណ្ឌភ្នែក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​បាញ់សម្លាប់​ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់ រងរបួស​ធ្ងន់ នៅ​ស្រុក​អូររាំង​

មណ្ឌលគិរី​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ត្រូវ​ជា​សង្សា បាញ់សម្លាប់ ត្រូវ​ចំ​ក្បាល​សៀតផ្កា ខាងស្ដាំ និង​ធ្លាយ​គ្រាប់​ចេញទៅ​ត្រូវ​ដៃ​កុមារី​ម្នាក់​ទៀត រងរបួស​ធ្ងន់ នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​  ខេត្ត​មណ្ឌលគិរី នា​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា​  ឆ្នាំ​២០២៤  វេលា​ម៉ោង ២៣ និង ២០​នាទី​ ​។ មូលហេតុ​ដោយសារ​តែ​ឈ្លោះប្រកែក​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ឈាន​ដល់​ការបាញ់​សម្លាប់​នារី​រងគ្រោះ​។​ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងថា​   នារី​រងគ្រោះ​មាន​ឈ្មោះ កែម កែវ​កន្និកា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ពេទ្យ​  មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ អណ្ត​ង​ក្រឡឹង ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ (​ស្លាប់​) និង​ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អណ្តូង​ក្រឡឹង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

​រថយន្ត​២​គ្រឿង​និង​គោយន្ត​ដឹក​ធុងបាស​១​គ្រឿង បុក​បន្តកន្ទុយ​គ្នា បណ្តាលឲ្យ​របួស​៤​នាក់ ធ្ងន់​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ​៖​ យ៉ាងហោច​ណាស់​មាន​មនុស្ស​៤​នាក់​រងរបួស​ស្រាល និង​ធ្ងន់ ១​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​២​គ្រឿង​និង​គោយន្ត​ដឹក​ធុងបាស់ ១​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា នា​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ដើម​ពោធិ៍​អាស្រម​លោកយាយ​ម៉ៅ ស្ថិត​នៅ​ៅ​ក្នុង​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​ ​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​៖​នៅ​មុនពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​toyota​ព្រូ​ស ពណ៌​ឈាមជ្រូក បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ពោល​គឺ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែត លុះ​មកដល់​ចំណុចកើតហេតុ​ខា​លើ ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​toyota ធុន​ត្រា ពណ៌​ស ពេញទំហឹង​ហើយ​រុល​ទៅបុក​គោយន្ត​ដឹក​ធុងបាស់​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ពី​លិច​មក​កើត ពោល​គឺ​ពី​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​ឆ្ពោះទៅ​កាន់​ទី​រួម​ខេត្តបន្ទាយមានជ័យ បណ្តាល​មាន​អ្នករងគ្រោះ​៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ​ក្រោយពី​កើតហេតុ​គេ​សង្គេត​ឃើញ​កម្លាំង​នគរបាល ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ទទួលបន្ទុក​ផែន​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះជួយ​អន្តរាគមន៍ និង​សម្រួល​ចរាច​រណ៍ ព្រមទាំង​ធ្វើការ​ពិនិត្យ​និង​វាស់វែង​តាម​ជំនាញ​ផងដែរ​។​ ​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ថា បានឲ្យដឹងថា​៖​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ព្រូ​ស ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ត្រា​ចំ​ពីមុខ​ពេញទំហឹង ហើយ​រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​ធុងបាស់ បណ្តាល​មាន​អ្នករងគ្រោះ​របួស​ចំនួន​៤​នាក់ ស្រាល​៣​នាក់ ធ្ងន់​ម្នាក់​ជា​ស្ត្រី​ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​គោយន្ត​ដឹក​ធុងបាស់​និង​ខូចខាត​រថយន្ត​២​គ្រឿង គោយន្ត​១​គ្រឿង​។​ ​លោក​បន្តថា​៖​ក្រោយ​ធ្វើការ​វាស់វែង​ហើយ​រថយន្ត​២​គ្រឿង​និង​គោយន្ត​១​គ្រឿង ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ក្រោយ​៕ ​  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិតជា​ឈាម​ស្រែក​ស្បែក​មែន ! សំណុំរឿង​ករណី​ឃាត់​កម្ម​ដ៏​សាហាវ​ព្រៃផ្សៃ និង​ស្មុកស្មាញ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ធ្វើ​ការធ្វើការ​ស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់ បំបែកសំណុំរឿង​ឃាតកម្ម សម្លាប់​រួច​យក​ដុត​បំបាត់​ភស្តុតាង រួច​ព្យាយ​យាម​រត់គេចខ្លួន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​

​កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​អនុវត្ត​តាម​បទបញ្ជា ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ និង​អនុវត្ត​តាម​ប្រសាសន៍ ការដឹកនាំ ដោយ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កណ្តាល ដែល​ឯកឧត្តម តែងតែ​ដាស់តឿន ក្រើនរម្លឹក ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ការ បង្ក្រាប រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ដូច​ជា​បទល្មើស​គ្រឿងញៀន ល្បែង​សុីសង​គ្រប់​ប្រភេទ ចោរលួច ឆក់ ប្លន់ ក្មេង​ទំនើង ។​ ​ពិសេស​អនុវត្ត​តាម​ទិស​ស្លោក​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា «​ប្រទេស​ជាតិ​ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​» កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​កំណត់​មុខសញ្ញា​បាន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​។​ ​ជាក់ស្តែង នៅវេលា​ម៉ោង ១៨:៤០​នាទី ថ្ងៃទី​២១ ខែ​មករា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត​ដឹក​ដី​បើក​ឆ្លងថ្នល់​ដែក​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​រថភ្លើង​បុក​អោយ​ក្រឡាប់​ផ្ងាជើង តៃកុង​រងរបួស​ធ្ងន់​

​បាត់ដំបង​! បុរស​ជា​តៃកុង​ម្នាក់​រងរបួស​ធ្ងន់ ក្រោយ​បើករថយន្ត​ដឹក​ដី​ឆ្លងថ្នល់​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវបាន​រថភ្លើង​បុក​ពេញទំហឹង​អោយ​ក្រឡាប់​ផ្ងាជើង​នៅវេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅត្រង់​ចំណុច​ផ្លូវ​ឆ្លង​ទី​២ ស្ថិតក្នុង​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​ ​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ដី​ពណ៌​ស​មួយគ្រឿង ពាក់​ផ្លាក BB-0311​បើកបរ​ដោយ​បុរស​ឈ្មោះ ដុង ឧត្តម រស់នៅ​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​បាន​បើក​ឆ្លងថ្នល់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ភ្លាម​នោះ​ក៏​ស្រាប់តែ​មាន​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ជ្រុល​មក​បុក​ពេញទំហឹង​បណ្តាលអោយ​ក្រឡាប់​ផ្ងាជើង​រង​ការខូចខាត​យ៉ាង​ដំណំ ចំណែក​តៃកុង​រងរបួស​ធ្ងន់​។​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​មធ្យោបាយ​ទាំងពីរ សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កំណត់ហេតុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចុ​មមិច​ម៉ា​ទេបួន​ទូ​រកុង​ទីន័រ​ស្វាយរៀង​នោះ​មិនដឹងមិ​ច​ផង មក​ចេញ​នេះ​ទៀត​ហើយ​ចប់​ហើយ ចប់​ហើយ​ជាតិ​នេះ​ដឹង​តែ​…​ឃាត់​រថយន្ត​០២​គ្រឿង​ដឹក​ប្រហិត​ចម្រុះ​ខូច​គុណភាព​ជាង​០២​តោន​ដែល​នាំ​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា

​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង : នៅ​ថ្ងៃ ពុធ​០៦​រោច​ខែ​បុស្ស​ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣១​ខែ​មករា​ឆ្នាំ​២០២៤ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កំរៀង បាន​ឃាត់​រថយន្ត​០២​គ្រឿង ដឹក​ប្រហិត​ចម្រុះ​ខូច​គុណភាព​ជាង​០២​តោន​ដែល​នាំ​ចេញ​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​ ការ​ព្រឹត្តិការណ៍ ស្ថិត​នៅ​ចំណុច​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ស្ថិតក្នុង​ភូមិ​កំប្រង ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង នា​វេលា​ម៉ោង​ប្រមាណ ២៣​និង​២០​នាទី ថ្ងៃទី​៣១​ខែ​មករា​ឆ្នាំ​២០២៤ នគរបាល​ស្រុក​កំរៀង លោក​វរសេនីយ៍ទោ វេ គឹម​ចត់ អធិការនគរបាល​ស្រុក បាន​ដឹកនាំ កម្លាំង​ផ្នែក​ជំនាញ កម្លាំង​អន្តរាគមន៍​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃាត់​រថយន្ត​ចំនួន​០២​គ្រឿង ១.-​រថយន្ត​ម៉ាក​ហាម​មឺ​(Hummer)​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BX6472 បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ចន្ធី​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយប៉ោ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មុខរបរ​លក់ដូរ​(​អ្នកបើកបរ​)​។​ ២- រថយន្ត​ម៉ាក​រី​វូ (TOYOTA Revo)​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ6336​បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ពិសី​ភេទ​ប្រុស​អាយុ​១៩​ឆ្មាំ​រស់នៅ​ភូមិ​ស្វាយប៉ោ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​មុខរបរ​សិស្ស​(​អ្នកបើកបរ​) ៣/​ឈ្មោះ​ទី សុខ​ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ​រស់នៅ​ភូមិ​គោ​កវែង ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្ត​កំពត​(​ព្រូរ​រថយន្ត​) ​យើង​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ទាំង​ពីរ​គ្រឿង​ឃើញ​មាន​ប្រហិត​ចំរុះ​ខូចគុណភាព​ប្រហែល​២​តោន​។​ ​ករណី​នេះ​ផ្នែក​ជំនាញ បាន​ធ្វើការ​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ចាត់ការ​តាម​នីតិ​វិធ​បន្ត​។​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

​ពិត​ជា​សាហាវ​ព្រៃផ្សៃ​ពេក​ហើយ លើកដៃ​សម្លាប់​ចៅ​បង្កើត​អាយុ​៨​ឆ្នាំ រួច​យក​ដុំថ្ម​សង្ក​ត​ពី​លើ ក្រោយ​ភូមិ ប្រជាពលរដ្ឋ​ប្រទះឃើញ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​

​ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងប្រុស​ម្នាក់ ដែល​គេ​ស្គាល់ឈ្មោះ វីរៈ ដោយ​មាន​ដុំថ្ម​សង្កត់ពីលើ ស្ថិត​នៅ​ជើងភ្នំ​អញ្ញា​ខាងជើង ភូមិ​អូរ​នាង​ហីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ក្រោយពី​កើតហេតុ​ជិត​១០​ថ្ងៃ​។​ ​ករណីនេះ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ឈ្មោះ ម៉ុម រឿន (​ជា​យាយ​បង្កើត​) បាន​ប្តឹង​សមត្ថកិច្ច​ពី​ករណី​បាត់​ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅ​ចំណុច​ភូមិ​អូ​នាង​ហីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​ ​ដោយ​អនុវត្ត​តាម​បទបញ្ជា នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន​, ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​អង្គការ CPU បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ដល់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈ្មោះ ម៉ុម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ កាល​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៣​និង​១៥​នាទី រំលង​អាធ្រា​ត កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ ជាមួយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​នគរបាល​ព្រំដែន​ទឹក​វរ​២៤០ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុន សម្ផស្ស និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ ចុះបង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០២​គោលដៅ គោលដៅ​ទី​១ ស្ថិត​នៅ​ចំណុច មុខ​កំពង់ផែ​កំពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទី​២ ស្ថិត​នៅ​ចំណុច ក្រុម​៣ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ជា​លទ្ធផល ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​រួមមាន​: ១-​ឈ្មោះ shi yuan ya ភេទ​ប្រុស ជនជាតិ​ចិន​ ២-​ឈ្មោះ Huang […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មាន​គ្រប់​សព​ហើយ សមត្ថ​កិ​ច​ស្រុក​សាមគ្គី​មុនី ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​បាន​ជន​សង្យ័យ​ជាច្រើន​នាក់ ករណី​កាត់​ទូ​កុង​ទី​ន័រ យក​សំណ

​កាលពី​ថ្ងៃ​ទី​១៣.០១.២០២៤ វេលា​ម៉ោង​១៧​និង​០០​នាទី សហគ្រាស​ស្ល​សំណ​អាគុយ នៅ​ភូមិ​ពាំង​ល្វា ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ បាន​ជួល​រថយន្ត ម៉ាក Hyundai ព​ណ៍ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A: 2400​របស់​ក្រុមហ៊ុន​អូ​រឡែរ នៅ​ជម្ពូរ​វ័ន ដឹក​សំណ​ទម្ងន់​២៦. ៣៤១​តោន ទៅ​កំពុងផែ ខេត្ត​ព្រះសីហនុ​។​ ​អ្នកបើកបរ​ឈ្មោះ​ធី វិរ​: ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ត្រពាំងថ្ម សង្កាត់​ក្សេមក្សាន្ត ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ ។​ ​នៅ​ថ្ងៃ​ទី​១៤.០១.២០២៤​វេលា​ម៉ោង ១៣​និង​៣០​នាទី មានឈ្មោះ​ស៊ិន ប៊ុនធឿន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​និង​កម្មករ​២​នាក់ បាន​ដឹក​សំណ​ដែល​ស្ល​រួច តាម​រថយន្ត​២​គ្រឿង ទម្ងន់​១៣,៥៥៥​តោន មក​លក់​ឲ​សហគ្រាស​ក្រោយ​ពិនិត្យ​សំណ ជា​របស់ សហគ្រាស​ដែល​ដឹក​ទៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​សួរ​ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន ទើប​ដឹងថា សំណ​នេះ ត្រូវបាន​ក្រុម​ចោរ និង​អ្នកបើកបរ រួមគំនិត​គ្នា​កាត់​កុង​ទី​ន័រយក​តាមផ្លូវ ពេល​ដឹក​ទៅ​ខេត្ត​ព្រះសីហនុ ។​ ​តាម​ការស្រាវជ្រាវ កន្លែង​កាត់​កុង​ទី​ន័រយក​សំណ ស្ថិតនៅក្នុង​ទីតាំង​បន្ទាយ ACO ភូមិ​អន្លង់​ថ្លឹង […]