ព័ត៌មានជាតិ

លោក សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ដ​កណ្ដាល បាន​ដាក់បទបញ្ជា ឱ្យ​កម្លាំង​អាវុធហត្ថ ខេត្ដ​នឹង​កម្លាំង​អាវុធហត្ថ​ក្រុង​សំពៅ​ពូន ធ្វើការ​ចាប់​បង្ក្រាប ឱ្យ​ខាន​តែ​បាប​ក្រោយពីរ​ទទួល​ព័ត៌មាន ថា​មាន​ការរាប​ដឹក ជញ្ជូន​អនុផល​ព្រៃឈើ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​

ក្រោយពីរ​ទទួល​ព័ត៌មានពី​អ្នក​សារ​យក​ព័ត៌មាន​បាន​ផ្ដល់​ព័ត៌មាន​ជូន​កំលាំង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​ទិស​តាម​ខេត្ដ និង​ផ្ដល់ព័ត៌ជូន​ដល់​លោក មេបញ្ជាការ​អាវុធហត្ថ​ខេត្ដ​កណ្ដាល ថា​មាន​ក្រុម​ឈ្មួញ​កំពង់​រាប​ដឹកជញ្ជូន អនុផល​ព្រៃឈើ (​ធ្យូង​)​តាម​ប្រភេទ​រថយន្ដ​សាំង​យ៉ុង​កែ​ទ្រង់ និងរ​ថយ​ន​កូរ៉េ ជាច្រើន​គ្រឿង និង​តាម​ទូក ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ាក់ណាម​។​

ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ទន្លា​រ សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្ដ​កណ្ដាល​ភ្លាម លោក​ឧត្ដមសេនីយ៍ត្រី សំ តុលា បាន​ដាក់​បទបញ្ជា​ទៅ កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ឱ្យ​ធ្វើការ​ចាប់​បង្ក្រាប​ឱ្យ​ខាន​តែ​បាន ។ ក្រោទ​ទួល​បទ​បញ្ជា​កម្លាំង​អាវុធហត្ថ​ក្រុង​សំពៅ​ពូន បាន​ចុះ​ធ្វើការ​បង្ក្រាប​ភ្លាម ដោយ​ធ្វើ​ការសហការ​ចុះបង្ក្រាប រួម​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ក្រុង បាន​ចុះ​ធ្វើការ​ចាប់​បង្ក្រាប បាន​រថយន្ដ​ដឹក​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិត​អនុញាតិ (​ធ្យូង បំរុង​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម​) បាន​ចំនួន ០១​គ្រឿង ម៉ាក HYUNDAI ស្លាក​លេខ ត្បូងឃ្មុំ 3A 4437 នៅ​ចំនុច​ភូមិ​ភូមិ​ព្រែក​ពន្លា សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន (​ជាប់​ព្រំដែន​វៀតណាម​) នៅវេលា​ម៉ោង ១២.៣០​នាទី ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​បន្ត​ការអនុវត្ត​នីតិវិធី​បន្ត​។​

ដោយ​ផល ផាន់​នី​

Leave a Reply

Your email address will not be published.