ក្រចេះ÷ នាព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសឈ្វេងយល់ពីបញ្ហាប្រឈម សំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ វេទិកានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការខេត្ត-ស្រុក និងបងប្អូនប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្នសប្បាយរីករាយ៕ ដោយលោក ម៉ែន បូរិទ្ធ
Author: phanny
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 នៃសាធារណៈរដ្ឋប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន
កំពង់ស្ពឺ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥–ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន អនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី និងប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើបទបង្ហាញអំពីសក្តានុពលដ៏លេចធ្លោរបស់ខេត្ត ដូចជាវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាតំបន់អាទិភាពសម្រាប់ការវិនិយោគបរទេស។ ឯកឧត្តមបានស្វាគមន៍ និងលើកទឹកចិត្តលោក MAXIM BEHAR ឱ្យពិចារណាលើការនាំចូលផលិតផលកសិកម្មពីខេត្តទៅកាន់ទីផ្សារអឺរ៉ុប និងផ្តល់ការប្រឹក្សាផ្នែកទំនាក់ទំនងសាធារណៈ ដើម្បីជួយផ្សព្វផ្សាយខេត្តទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ លោក MAXIM BEHAR បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកបានបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការជួយលើកកម្ពស់កិត្យានុភាពរបស់ខេត្ត តាមរយៈជំនាញផ្នែកទំនាក់ទំនង និងទីផ្សារសាធារណៈរបស់ក្រុមហ៊ុនលោក ជាពិសេសក្នុងការកសាងរូបភាពវិជ្ជមាន (Branding) សម្រាប់ការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអឺរ៉ុប។ […]
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥
ក្រចេះ÷ នាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីផ្សាព្វផ្សាយសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន ឱ្យប្រជាពលរដ្ឋបានជ្រាប និងបង្ហាញនូវអ្វីដែលនៅសេសសល់ កំពុងបន្តធ្វើបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម សំណូមពរបន្ថែមលើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន លើការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន។ វេទិកានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការខេត្ត-ស្រុក និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកឆ្លូង ខេត្តក្រចេះ ។ ក្នុងវេទិកានេះ បានផ្តល់ឱកាសលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាទាំងមូលចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិការនេះ ពីព្រោះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ដើម្បីធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។ មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាខាកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អនុសាសន៍រៀបចំពិធីចែកអំណោយដល់ជនងាយរងគ្រោះនេះឡើង។ ឯកឧត្តមបណ្ឌិតពុំអាចបំភ្លេចបានឡើយ នូវគុណូបការៈរបស់ សម្តេចតេជា ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា អញ្ជើញជាអធិបតីនៃអង្គមិទ្ទីងថ្នាក់ជាតិរបស់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩ […]
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។ សម្តេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
កំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ ពិអីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះលោក ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការនៃខេត្តកំពង់ស្ពឺ សូមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលក្រៃលែង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារ […]
រដ្ឋបាលខេត្តក្រចេះ រៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ”
ក្រចេះ÷ នារសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកំលាំងប្រដាប់អាវុធតាំង៣ប្រភេទ ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត នាយក នាយករង រដ្ឋបាលខេត្ត អភិបាល អភិបាលរងក្រុងស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធាន អនុប្រធាន ការិយាល័យ សិស្សានុសិស្ស និងយុវជន នៅសាលមហោស្រពខេត្តក្រចេះ ។ ការរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធនេះឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះ […]
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា «ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនចុះជួយមានស្នាមញញឹម»
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម បញ្ជាក់បែបនេះគ្រាដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានរបាយការណ៍ដើម្បីផ្តល់ជូនជាវឌ្ឍនភាពសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងដាក់ទិសដៅការងារសម្រាប់ការអនុវត្តបន្តផងដែរ។ រៀបរាប់ក្នុងរបាយការណ៍ ឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលបានលើកឡើងថា “តាមរយៈលទ្ធផលការងារដែលសម្រេចបានខាងលើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមកាងារគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ថ្នាក់ យកចិត្តទុកដាក់បំពេញការងារ តួនាទី ភារកិច្ច របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៣ និងបន្តថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារជាច្រើនដែលក្រុមការងារគ្រប់គោលដៅសម្រេចបាន ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស ជាពិសេសជំរុញក្នុងការរៀបចំចុះបញ្ជីដីកម្មសិទ្ធិសហគមន៍ និងរៀបចំស្លាកលេខតាមលំនៅស្ថានរបស់ប្រជាពលរដ្ឋតាមបណ្ដាលក្រុង ឱ្យបានឆាប់បំផុតវានឹងផ្ដល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុកវត្តមានឯកឧត្តមនាយករដ្ឋមន្ត្រីមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនេះ គឺជាច្រកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង រវាងកម្ពុជា និងកុំមិនវែលដូមីនីក ដើម្បីឲ្យមានភាពរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបសម្តែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានលើកឡើងថា កាលពេលឯកឧត្តមនៅជានិស្សិត ឯកឧត្តមបានសិក្សាអំពីប្រវត្តិរបស់សម្តេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការ រំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ ឯកឧត្តមបានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានហៅសម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឲ្យមានសន្តិភាព និងមានភាពរីកចម្រើន […]
កិច្ចប្រជុំសាមញ្ញលើកទី ១៧ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំសាមញ្ញលើកទី ១៧ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អង្គភាពចំណុះសាលាខេត្ត និងអភិបាលក្រុង ស្រុក ទាំង៩ ពិធីដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត យឹម សុខុម ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍ និងបើកអង្គប្រជុំ សាមញ្ញលើកទី ១៧ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេ ខេត្ត និងពិនិត្យមាសភាពចូលរួមរួចមក ឯកឧត្តមបានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ជាពិសេសគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់បន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព […]










