ព័ត៌មានជាតិ

ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

នា​រសៀ​ល​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​ ​នៅក្នុង​ជំនួប​នោះ​, ឯកឧត្តម Tull TRAISORAT បាន​បង្ហាញ​នូវ​សេចក្តីសោមនស្ស​រីករាយ និង​មាន​កិត្តិយស ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី ៧៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ថៃ​-​កម្ពុជា ហើយ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​មាន​ភាពរឹងមាំ និង​រីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​អបអរសាទរ​ដល់​កម្ពុ​ជា​ដែល​បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន ដោយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ឯកឧត្តម​នឹង​ខិតខំ​ទាក់ទាញ និង​លើកទឹកចិត្ត​វិនិយោគិន​ថៃ​ឱ្យ​ស្វែង​ឱកាស​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​បួន​នេះ​។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ប្ដេជ្ញាចិត្ត និង​ខិតខំ​ជំរុញ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល ក្រសួង​-​ស្ថាប័ន និង ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និង​វិស័យ​ឯកជន ក៏ដូចជា​ការតភ្ជាប់រ​វាង​ប្រជាជន និង​ប្រជាជន ផងដែរ​។​ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម Tull TRAISORAT ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា​។ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល

ខេត្ត​ក្រចេះ ៖ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។ ​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ស្រុក​ស្នួល មន្ត្រី​សុខាភិបាល​ទាំងអស់​ចំពោះ​ការបំពេញ​កិច្ចការ​ដោយ​ការទទួលខុសត្រូវ ក្នុង​វប្បធម៌​សេវា​សាធារណៈ​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​។ ​ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខ​សភាព​ស្នួល​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ជូន​ដល់​បង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ស្នួល និង​មក​ពី​តំបន់​ផ្សេងៗ​ទៀត និង​សូម​កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៃ​វិស័យ​សុខាភិបាល​ក្នុង​មូលដ្ឋាន​ដូចជា​ការផ្តល់​សេវា​ពិនិត្យ ពិគ្រោះ ការ​សម្រាលកូន ការលើកកម្ពស់​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ នៃ​ការផ្តល់​សេវា ពិនិត្យ​ព្យាបាល​តាំង​ពី​មណ្ឌល​សុខភាព រហូត​ដល់​មន្ទីរពេទ្យ​បង្អែក​។​ ​សមិទ្ធផល​ទាំងអស់នេះ​, ត្រូវបាន​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា មិន​អាច​កាត់ផ្តាច់​បាន​ពី​ការលះបង់​របស់​ថ្នាក់​នាំ ជាពិសេស​ការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​បន្ត​ថែរក្សា​ដោយ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដែល​ក្នុងនោះ​ជ្រុង​ទី​១ នៃ​បញ្ច​កោ​ណ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យមាន​គុណភាព​ខ្ពស់ និង​សុខភាព​ល្អ ដែល​ជា​គន្លឹះ​សំខាន់​បំផុត​នៃ​កំណើនសេដ្ឋកិច្ច ប្រកប​ដោយ​បរិ​យាប​ន្ន […]

ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត ហាម​!​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​យកទៅ​ផ្សព្វផ្សាយ និង​មិន​ចែករំលែខ​ព័ត៌មាន​ក្លែងក្លាយ​

ភ្នំពេញ​៖ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត មិនបង្កើត​ព័ត៌មាន​ក្លែងក្លាយ មិន​ផ្សព្វផ្សាយ និង​មិន​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​! ការផ្តល់​ព័ត៌មាន​ពិត​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ​។ ​យោង​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ផ្នែក​ទី​៣ ទាក់ទង​នឹង​សុក្រឹតភាព​នៃ​ព័ត៌មាន​ចែងថា​៖ ១-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ (​ទាំង​អ្នកសារព័ត៌មាន​អាជីព អ្នក​ផលិត​មាតិកា អ្នកសរសេរ​ប្លុក អ្នកសារព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មាន​ពល​រដ្ឋ អ្នក​មាន​ប្រជាប្រិយ​លើ​បណ្តាញ​សង្គម​ជាដើម​) ត្រូវ​ឈរ​លើ​ការពិត និង​បង្ហាញ​ព័ត៌មាន​ពិត ចៀសវាង​ការ​ផ្សា​តយ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ភាន់ច្រឡំ ព័ត៌មាន​មាន​លក្ខណៈខុស​ពី​ការពិត​។ ២-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​ត្រូវ (​ក​) ចូលរួម​ទប់ស្កាត់ ប្រឆាំង​នឹង​ការផលិត និង​ផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ភាន់ច្រឡំ (​ខ​) ផ្សាយ​តែ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ និង​បាន​ផ្ទៀងផ្ទាត់​ប្រភព​ត្រឹមត្រូវ (​គ​) ផ្ទៀងផ្ទាត់​ឡើងវិញ និង​កែតម្រូវ​ក្នុង​ករណី​បាន​ចុះផ្សាយ​ខុស ឬ​ផ្សាយ​ដោយ​ភាន់ច្រឡំ (​គ​) រក្សា​ការសម្ងាត់​នៃ​ប្រភព (​ឃ​) ធានា​តុល្យភាព​ព័ត៌មាន​ប្រកប​ដោយ​សច្ចភាព យុត្តិធម៌ និង​មិន​លម្អៀង​។ ៣-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​ត្រូវ​ចៀសវាង (​ក​) ការចុះផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ឬ​ធ្វើ​ការចោទប្រកាន់​ដែល​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ […]

ព័ត៌មានជាតិ

​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ដាក់​កម្រងផ្កា និង គោរព​វិញ្ញាណក្ខន្ធ ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​រដ្ឋ​ឡាវ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ជាមួយ​ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍​។​ ​ក្នុងឱកាស​នៃ​ជំនួប​នេះ​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ទទួល​ស្វាគមន៍​សម្តេច និង​គណៈប្រតិភូ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​បញ្ជាក់ថា ក្នុង​ព្រះនាម​ព្រះមហាក្សត្រ​, ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​, ក្រុមគ្រួសារ​, រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​ការបាត់បង់​វីរបុរស និង ឥស្សរជន​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់ និង​តស៊ូ ពេញ​មួយ​ជីវិត ក្នុង​ការរំដោះ​, កសាង និង​អភិវឌ្ឍ​ប្រទេស​ឡាវ ឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃ ក៏​ដូចជា​បាន​ចូលរួម​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ឡាវ​។ សម្តេច​បវរ​ធិបតី ក៏​បាន​រំលឹក​ឡេីង​វិញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​គូសបញ្ជាក់ថា ប្រទេស​យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ធ្វេី​រួមគ្នា សំដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ […]

ព័ត៌មានជាតិ

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃើ​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២

នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៥​ខែ​មេសា ឆ្នាំ​២០២៥, ឯកឧត្តម ថង​លុន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយក​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស និង​ជា​អតីត​ប្រធាន​រដ្ឋ​ឡាវ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​ថ្លែងថា​៖ ក្នុងនាម​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ឯកឧត្តម​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អរគុណ​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្ញើ​ព្រះរាជសារ និង​លិខិត​ចូលរួម​រំលែក​ទុក្ខ ជាមួយ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​មរណភាព​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ ខាំ​តៃ ស៊ី​ផាន់​ដន​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​សម្តេច​ប​វរ​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ ដែល​នេះ​ជា​ការបង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ បានបញ្ជាក់​ថា មរណភាព​របស់​ឯក​ឧត្ដម នាយ​ឧត្តមសេនីយ៍ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​!

ក្នុងនាម​ជា​តួអង្គ​មួយ​ក្នុង​ចំណោម​បណ្ដា​តួអង្គ​ផ្សេងទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​អះអាង​ជាថ្មីទៀត អំពី​ការត្រៀមខ្លួន​ជានិច្ច​ក្នុង​ការផ្តល់​កិច្ចសហការ​សម្របសម្រួល ជំរុញ និង​លើកកម្ពស់​បរិយាកាស នៃ​ការវិនិយោគ ដើម្បី​ធានា​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន និង​មក​ពី​ប្រទេស​ផ្សេងៗ​។ ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម TAKAHASHI FUMIAKI អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា (JCA) នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ជានិច្ចកាល តែង​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ដល់​បុព្វហេតុ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម TAKAHASHI FUMIAKI បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក រវាង​ភាគី ទាំងពីរ រួម​មាន​ជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​។ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត […]

ព័ត៌មានជាតិ

​ខេត្ត​ដែល​ទទួលបាន​ការអភិវឌ្ឍ​ន៍​ច្រើន​គឺ​ទាមទារ​ឱ្យ​មាន​ការគ្រប់គ្រង​សំរាម សំណល់​រឹង​និង​ប្លា​ស្ទិក​ឱ្យបាន​ត្រឹមត្រូវ​ដើម្បីប​ញ្ចៀ​ស​ផលប៉ះពាល់​ដល់​បរិស្ថាន អនាម័យ សុខភាព​សាធារណៈ និង​សោភ័ណ្ឌភាព​

កំពង់ស្ពឺ​៖ ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥–​ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ពិភាគ្សា​លើ​ការអនុវត្ត​ការងា​រលើ​ការដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ក្រោម​ហិរញ្ញប្បទាន​ធនាគារពិភពលោក​។ និង​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​អភិបាល​ង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប​។​ ​ក្រោយ​ពី​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត​ថ្លែង សុន្ទរកថា​រួចមក ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា បាន​មានប្រសាសន៍ថា ៖​ខេត្ត​ដែល​ទទួលបាន​ការអភិវឌ្ឍ​ន៍​ច្រើន​គឺ​ទាមទារ​ឱ្យ​មាន​ការគ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​នូវ​សំរាម សំណល់​រឹង​និង​ប្លា​ស្ទិក ដើម្បី​បញ្ចៀស​នូវ​រាល់​ផលប៉ះពាល់​ដល់​បរិស្ថាន អនាម័យ សុខភាព​សាធារណៈ និង​សោភ័ណ្ឌភាព​ទីក្រុង​។​ ​ឯកឧត្តម អ៉ឹម សិទ្ធី​រ៉ា បាន​លើកឡើង​ថា ដោយសារ​កំណើន​សេដ្ឋកិច្ច​សង្គម និង​តម្រូវការ​នគររូបនីយកម្ម​កើនឡើង បានធ្វើឱ្យ​បរិមាណ​សំរាម សំណល់​រឹង​នៅតាម ទីប្រជុំជន​នានា​តាម​បណ្តា​រាជធានី ខេត្ត​ទូទាំង​ប្រទេស ពិសេស​ខេត្ត​កំពង់ស្ពឺ​មាន​ការកើនឡើង​និង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន អនាម័យ សុខភាព​សាធារណៈ និង​សោភ័ណភាព​ទីក្រុង ទីប្រជុំជន​។​ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ធានា​ឱ្យ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​មាន​ប្រសិទ្ធភាព​ខ្ពស់ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ​មុខងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​នេះ មក​ឱ្យ​រដ្ឋបាល​រាជធានី និង​រដ្ឋបាល​ក្រុង ស្រុក​ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ជា​អ្នកអនុវត្ត តាមរយៈ​អនុក្រឹត្យ​លេខ​១១៣ ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៥​។​ […]

ព័ត៌មានជាតិ

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម ក្នុង​ខែ​រ៉ា​ម៉ា​ឌន ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ការ​ស្រាយ​បួស​ជា​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម ដែល​សាសនិក​ខ្មែរឥស្លាម​ទាំង​នៅ​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក​សុទ្ធ​តែ​ធ្វើ​ការប្រតិបត្តិ​ដូចគ្នាៗ​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ការ​ស្រាយ​បួស​ជា​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម ដែល​បងប្អូន​សាសនិក​ខ្មែរ​ឥស្លាម ទាំង​នៅ​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក សុទ្ធ​តែ​ធ្វើ​ការប្រតិបត្តិ​ដូចគ្នា​។ ហើយ​នៅពេល​ផ្តើម​ចូល​ខែ​រ៉ា​ម៉ា​ឌន ខ្ញុំ​បាន​ផ្ញើ​សារ​ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា និង​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក និង​ជូនពរ​នៅ​ពេល​បញ្ចប់​ខែ​រ៉ា​ម៉ា​ឌន​ដោយ​ជោគជ័យ ដែល​អនុវត្ត​តាម​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច​តេជោ​»​។​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅពេល​បច្ចុប្បន្ន បាន​បន្ដ​អនុវត្ត​តាម​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី ក្នុង​ការយកចិត្តទុកដាក់​ដល់​សាសនិក​ខ្មែរឥស្លាម​នៅ​ទូទាំង​ប្រទេស ក្នុង​អំឡុង​ពេល​ចាប់ផ្ដើម​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់​ខែ​ម៉ា​រ៉ា​ឌន តាមរយៈ​ការផ្ញើ​សារ​ជូនពរ​សាសនិក​ឥស្លាម​កម្ពុជា​។​ ​បន្ថែម​ពី​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខ្មែរ​ឥស្លាម និង​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​បន្ត​សហការ​ប្រកបដោយ​សាមគ្គីភាព និង​មិត្តភាព ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍ […]

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​៖ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​

កំពង់ស្ពឺ​៖ ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥–​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ជ​.​ក​.) ជាមួយ​រដ្ឋបាល​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម ជិន ម៉ា​លីន អនុប្រធាន​ប្រចាំការ នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គូភាគី សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃ​ការដោះស្រាយ​វិវាទ​តាមរយៈ​ការសម្រុះសម្រួល​ផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​។​ ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែង​អំណ​គុណ​លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយ​រដ្ឋបាល​ខេត្ត​ដើម្បី​ជា​ដៃគូ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ ប្រព័ន្ធតុលាការ និង​ដើម្បី​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ តាមរយៈ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ជា​ការចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​ភាព​ឆាប់រហ័ស​នៃ​ការ ដោះស្រាយ​វិវាទ​តាមរយៈ​ការសម្រុះសម្រួល ផ្សះផ្សា​ក្រៅ​ប្រព័ន្ធតុលាការ​។​ ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បន្ថែមទៀតថា បណ្តឹង​ភាគច្រើន​ដែល​រដ្ឋបាល​ខេត្ត​ទទួលបាន​ពី​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក គឺពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី ដែល​រដ្ឋបាល​ខេត្ត​ទទួល​បាន​ក្នុង​ឆ្នាំ​២០២៤ ទទួល​ពាក្យបណ្តឹង​បាន […]

ព័ត៌មានជាតិ

រួម​គ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៩ ក្រោម​ប្រធានបទ «​គុណ​តម្លៃ​នៃ​ទន្លេ​៖ ផ្សារភ្ជាប់​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​» នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ មីនា ២០២៥ ថា​៖ គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​រួមគ្នា​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​បរិ​យាប​ន្ន និង​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​នឹង​កន្លែង ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។ យើង​ចាំបាច់​ត្រូវ​រក្សា​សក្តានុពល​ដែល​មាន​ស្រាប់ និង​រក្សា​អ្វី​ដែល​ជា​ធម្មជាតិ​សម្រាប់​ជំរុញ​ភាព​ទាក់ទាញ​នៅក្នុង​សហគមន៍ ព្រមទាំង​ជួយ​រៀបចំ និង​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​បំពេញបន្ថែម ជាមួយនឹង​ការសិក្សា​បង្កើន​សមត្ថភាព​របស់​សហគមន៍​។ យើង​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឱ្យ​អស់​លទ្ធភាព​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​មក​វិនិយោគ​នៅក្នុង​សហគមន៍​របស់​ប្រជាពលរដ្ឋ ។ បន្ថែម​ពីលើ​នេះ​, សូម​ស្វែងរក​ដៃគូ​សក្តានុពល​ម​ក​ជួយ​អភិវឌ្ឍ​នៅក្នុង​សហគមន៍ ប៉ុន្តែ​យើង​ត្រូវ​រក្សា​សហគមន៍​ជា​គោល​ជានិច្ច ។​ ​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា​៖ រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ព្រឹត្តិការណ៍ និង ផលិតផល​ទេសចរណ៍​ថ្មីៗ​ជាច្រើន ប្រកប​ដោយ​ភាព​ទាក់ទាញ ព្រមទាំង​ជួយ​លើកស្ទួយ​បន្ថែមទៀត​នូវ​គុណ​តម្លៃ​នៃ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ មានដូចជា​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​, អង្គរ​សង្ក្រាន្ត និង ផ្លូវ​ថ្មើរជើង ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​, បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន និង អាជីវករ នៅក្នុង​មូលដ្ឋាន​ផ្ទាល់​។ ក្នុងន័យនេះ​, គ្រប់​តួអង្គ​ពាក់ព័ន្ធ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ថា […]