ព័ត៌មានជាតិ

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ចូល​ទិវង្គត វេលា​ម៉ោង​១៧:៤០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ​។​ ​ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​មាន​សេចក្តី​ក្រៀមក្រំ​ក្ដុល​ក្តួល ជា​អនេក​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ឧទ្ទិស​ដើម្បី​ព្រះពុទ្ធសាសនា​បាន​គង់វង្ស និង​ចម្រើន​រុងរឿង​ពុទ្ធបរិស័ទ​ចូលរួម​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ ហើយ​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រហស្ថ​ជាច្រើន ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។ ​សូម​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​យាង​ទៅ​កាន់​ឋាន​ព្រះ​បរមសុខ​ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​៕​  

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ចូល​ទិវង្គត វេលា​ម៉ោង​១៧:៤០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ​។​ ​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្តី​ក្រៀមក្រំ​ក្ដុល​ក្តួល ជា​អនេក​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ឧទ្ទិស​ដើម្បី​ព្រះពុទ្ធសាសនា​បាន​គង់វង្ស និង​ចម្រើន​រុងរឿង​ពុទ្ធបរិស័ទ​ចូលរួម​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ ហើយ​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រហស្ថ​ជាច្រើន ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។ ​សូម​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​យាង​ទៅ​កាន់​ឋាន​ព្រះ​បរមសុខ​ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​៕

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Brian D. McFeeters អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក Brian D. McFeeters អនុប្រធាន​ជាន់ខ្ពស់ បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​លោក​អនុប្រធាន​ជាន់ខ្ពស់ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​។ លោក​អនុប្រធាន​ជាន់​ខ្ពស់​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ធំៗ ប្រមាណ​១៧ ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារ​លក់រាយ និង​កម្មន្តសាល ថាមពល ធានារ៉ាប់រង ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ដូចជា Fedex Express, […]

ព័ត៌មានជាតិ

គាំទ្រ​ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្របខណ្ឌ​

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ ព្រះ​សង្ឃុ​គ្រប់​វត្ត មន្ត្រីរាជការ​គ្រប់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​យុវជន​ស​.​ស​.​យ​.​ក អាជីវករ អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប និង​ប្រជា​ពលរដ្ខ​ទូទាំង​ខេត្ត សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ហើយ​បើ​រកឃើញ​មាន​មន្ត្រី​ណា មាន​សារធាតុ​ញាណ​ក្នុង​ខ្លួន នឹង​ត្រូវ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។​ ​វិធានការ​នេះ គឺជា​ការពង្រឹង​ប្រព័ន្ធ​ការងារ និង​កែលម្អ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅក្នុង​ប្រទេស ជំរុញ​ភាព​ស្អាតស្អំ សន្តិសុខ​សង្គម សុខដុមរមនា និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម ធ្វើឱ្យ​ប្រទេស​យើង​ឈាន​ទៅ​សម្រេច​គោលដៅ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ ​ហើយ​ចូលរួម​ចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាដាចខាត​សូម​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​៕ ​

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥

​នៅ​ថ្ងៃ​អាទិត្យ ១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​​នៅ​ការិយាល័យ ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល​។​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នេះ មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​ ​សម្រាប់​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕ ​

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ថ្វាយបង្គំ​សាកសួរ​អំពី​ព្រះរាជសុខភាព​របស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨ កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក​ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាត្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ថ្វាយបង្គំ​សាកសួរ​អំពី​ព្រះរាជសុខភាព​របស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត រាជធានី​ភ្នំពេញ​៕ ​

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្ទឹងត្រែង ជំរុញ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ការធ្វើប​ណ្ណ​ក្រីក្រ ជូន​សមាជិក​-​សមាជិកា សមាគម​អតីតយុទ្ធជន​កម្ពុជា​ឲ្យបាន​គ្រប់ៗ​គ្នា !

(​ខេត្ត​ស្ទឹងត្រែង​,​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា ជំរុញ​អាជ្ញាធរខេត្ត ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បន្ត​យកចិត្តទុកដាក់​គាំ ពារ និង​ពន្លឿន​ការធ្វើប​ណ្ណ​ក្រីក្រ ជូន​សមាជិក​-​សមាជិ កា សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្ទឹងត្រែង ។ ប្រសាសន៍​ដាស់តឿន​របស់​សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល សមាគមន៍​អតីតយុទ្ធជន​កម្ពុជា លោក ច័ន្ទ លំផាត់ តំណាង​អនុប្រធាន​សមា គម​អតីតយុទ្ធជន​កម្ពុជា នាយ​ឧត្តមសេនីយ៍ ក​តិ​សិង្គ​ហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ទទួលស្គាល់​ប្រធាន និង​អនុប្រធាន គណៈកម្មាធិកា រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង ។​ ​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន​-​អនុប្រធាន​គណៈ កម្មា​ធិ​ការសមាគម​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​ស្ទឹង ត្រែង ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២៤ នៅ​សាលា​ខេត្តស្ទឹងត្រែង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត​ស្ទឹងត្រែង លោក ស្រី កែវ សាវឿន​, មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ សមាគម​អតីត​យុ ទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង​, លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី លោក ស៊ុទ្ធ វណ្ណា ប្រធាន​មន្ទីរ​សង្គម​កិ […]

ព័ត៌មានជាតិ

មន្ត្រី​ពេទ្យសត្វ​ខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​ការឆ្លង​ជំងឺ​សត្វ​និង​ព្យាបាល​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​កើត​ជំងឺ​អត់​ក្ដាម​នៅក្នុង​ឃុំ ស្រែ​ថ្មី ស្រុករ​លា​បៀរ​

ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី សត្វ​គោក្របី របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​កើត​ជំងឺ នៅ​ព្រឹក​ថ្ងៃទី 14 ខែ​ក​ម្ភះ ឆ្នាំ 2024 មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង រួម​នឹង​មន្ត្រី​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​និង​ភ្នាក់ងារ​ពេទ្យសត្វ​​ភូមិ​ចុះទៅពិនិត្យ​និង​ជួយ​ព្យាបាល​សត្វពាហនៈ​របស់​ប្អូន​ប្រជាពលរដ្ឋ​​បាន​ទាន់ពេលវេលា​នឹង​ត្រូវ​មើល​ថែទាំ​សត្វ​គោ​ក្របី​ឲ្យបាន​ល្អ​ពី​ព្រោះ​រដូវ​នេះ​ជា​រដូវក្ដៅ​ខ្លាំង​។​ ​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​និង​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កំពង់ឆ្នាំង​បានបញ្ជាក់​ថា​ថ្ងៃនេះ​ដើម្បី​កាត់បន្ថយ​អត្រា​សត្វ​គោក្របី​ឈឺ​ស្លាប់​ក្រុមការងារ​របស់​លោក​បាន​ចុះ​ធ្វើ​បង្ហាញ​អំពី​វិធី​ការពារ​ជំងឺ​អុតក្តាម លើ​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ជួយ​ព្យាបាល​ផងដែរ​។ ​ជាមួយគ្នា​នោះ​ក៏បាន​ផ្ដល់​ថ្នាំ ប្លូ​មេ​ទីឡែន ដល់​កសិករ​ចំនួន 60 ដប បាន​ផ្ដល់​ថ្នាំ​និង​សម្ភារៈ​ដល់​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​ចំនួន 3 នាក់​ដើម្បី​យក​ទៅ​ព្យាបាល​បន្ត​ដល់​ភូមិ​មួយចំនួន​ទៀត​នៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។ ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម ចំនួន 23 នាក់​ដែល​ក្នុងនោះ​មក​ពី​ភូមិ​អណ្ដូង​ឬ​ស្សី មាន​គោ​សរុប​ចំនួន 470 ក្បាល មាន​គោ​ឈឺ​មាន 45 ក្បាល .​ភូមិ​ទ្រា​ជើង​គោ​ចំនួន 180 ក្បាល ចំនួន​គោ​ឈឺ​៣០​ក្បាល .​ភូមិ​ត្រពាំង​ស្បូវ មាន​គោ​សរុប 250 ក្បាល​ឈឺ 38 ក្បាល​។​ ​លោក​បាន​បញ្ជាក់ថា​ចំពោះ​សត្វ​គោក្របី​មាន​ជម្ងឺ​ត្រូវ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​ដើម្បី​ចុះ​ជួយ​ព្យាបាល​ឲ្យបាន​ទាន់​ពេលវេលា​៕​

ព័ត៌មានជាតិ

គណបក្ស​ខេត្ត​ស្ទឹងត្រែង បើក​កិច្ចប្រជុំ​ការងារ​គ្រប់​គ្រ ង​ទិន្នន័យ​មន្ត្រី​គណបក្ស និង​ការងារ​ធ្វើបញ្ជី សមាជិ ក​គណបក្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា !

ខេត្ត​ស្ទឹងត្រែង ៖ ​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០ ២៤ គណៈកម្មាធិការ​គណបក្ស​ខេត្ត​ស្ទឹងត្រែង បាន​រៀបចំ​កិច្ចប្រជុំ​ការងារ​គ្រប់គ្រង​ទិន្នន័យ​មន្ត្រី​គណ​ប ក្ស និង​ការងារ​ធ្វើបញ្ជី សមាជិក​គណបក្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​គោលបំណង​រៀបចំ​ធ្វើ​បញ្ជី​រាយ​នា ម​មុខសញ្ញា​កសាង​បក្ស សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​ជា​គោលការណ៍​បន្ថែម​លើ​ការត្រៀម លក្ខណៈសម្បត្តិ​របស់​គ​ណ​បក្ស​ក្នុង​ការពង្រីក​កម្លាំង​ឱ្យ បាន​ពី​ចម្ងាយ និង​ជា​ការគិតគូរ​យ៉ាង​ហ្មត់ចត់​ច្បា ស់លា​ស់​របស់​គណបក្ស​ជុំវិញ​ការវិវត្ត​ថ្មី នៃ​កម្លាំង​យុ វ​ជន​។​ ​ក្នុង​កិច្ចប្រជុំ នេះដែរ បាន​ប្រព្រឹត្តទៅ ក្រោម​អ​ធិ ប​តីភាព លោក ហាក់ វិមាន ប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ខេត្ត និង​មាន​ចូលរួម លោកជំទាវ លោក លោកស្រី ដែលជា សមាជិក សមាជិកា គ​ណះ​កម្មា​ធិ​ការ​គណបក្ស ខេត្ត ប្រធាន អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង គណៈ កម្ម​ការគ្រប់គ្រង សមាជិក​បក្ស ជាច្រើនរូប ។​ ​មានប្រសាសន៍​បើក​ក្នុង​កិច្ចប្រជុំ លោក ហាក់ វិ​មា ស […]

ព័ត៌មានជាតិ

រថយន្ដ​ដឹកឈើ​មួយគ្រឿង ដឹកឈើ​ពេញ​រថយន្ដ ខូច​នៅលើ​ផ្លូវជាតិ លេខ​៤ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ដ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ធ្វើការ​ចាប់​បង្ក្រាប បញ្ជូន​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

​ខេត្ដ​កំពង់ស្ពឺ​÷​នៅវេលា​ម៉ោង​០៤,១៥​នាទី​ទាបភ្លឹ ថ្ងៃទី​១៣​ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ កម្លាំង​មន្ទីរ​ស្រាវជ្រាវ​ពី័ត៌​សន្តិសុខ កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​ដោយ លោក នាង ក្វា​យ មេបញ្ជាកា​រង​ខេត្ដ ក្រោម​ការចង្អុលបង្ហាញ ពី​លោក ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ដ​ខេត្ដ​ស្ពឺ​។ ​បានធ្វើការ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ដ សហការ​ជាមួយ​កម្លាំង មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ដ​ស្រុក​សំរោង​ទង ច​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខេត្ដ បាន​ជួប​ប្រទះ​ឃើញ រថយន្ដ​ដឹកឈើ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ (​កែឆ្នៃ​) ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B 7297 នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩,៤០ ជិត​ស្ពាន​អាកាស​ផ្លូវ​ល្បឿន​លឿន ស្ថិតក្នុង​ភូមិ​វល្លិ៍​ស ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ខូច​នៅលើ​ផ្លូវ ដឹកឈើ​ពេញ​រថយន្ដ ប្រភេទ​ឈើ​ឈ្លី​ច លាំ​ជ្រុង និង​ម៉ៃ​តាប់ ក៏​បាន​ធ្វើការ​ចាប់​បង្ក្រាប បញ្ជូន​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រឹម​អូស​យកទៅ ធ្វើការ​វ៉ា​ស់វែង ឃើញ​មាន​ឈើរុប ចំនួន​២៧​ដុំ ស្មើ​៧,៨១៨​ម៉ែត្រ​គីប​។​ ​បច្ចុប្បន្ន​រថយន្ត​និង​វត្ថុតាង រថយន្ដ​ដឹកឈើ និង​ឈើ ត្រូវបាន​ប្រគល់​ជូន​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​បន្ត​ធ្វើការ​តា​មតិ​វិធី​។​ដោយ ផល ផាន់​នី ថ្ងៃទី​13/02/2024 […]