ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្ទឹងត្រែង ជំរុញ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ការធ្វើប​ណ្ណ​ក្រីក្រ ជូន​សមាជិក​-​សមាជិកា សមាគម​អតីតយុទ្ធជន​កម្ពុជា​ឲ្យបាន​គ្រប់ៗ​គ្នា !

(​ខេត្ត​ស្ទឹងត្រែង​,​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា ជំរុញ​អាជ្ញាធរខេត្ត ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បន្ត​យកចិត្តទុកដាក់​គាំ ពារ និង​ពន្លឿន​ការធ្វើប​ណ្ណ​ក្រីក្រ ជូន​សមាជិក​-​សមាជិ កា សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្ទឹងត្រែង ។ ប្រសាសន៍​ដាស់តឿន​របស់​សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល សមាគមន៍​អតីតយុទ្ធជន​កម្ពុជា លោក ច័ន្ទ លំផាត់ តំណាង​អនុប្រធាន​សមា គម​អតីតយុទ្ធជន​កម្ពុជា នាយ​ឧត្តមសេនីយ៍ ក​តិ​សិង្គ​ហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ទទួលស្គាល់​ប្រធាន និង​អនុប្រធាន គណៈកម្មាធិកា រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង ។​ ​ពិធី​ប្រកាស​ទទួលស្គាល់​ប្រធាន​-​អនុប្រធាន​គណៈ កម្មា​ធិ​ការសមាគម​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​ស្ទឹង ត្រែង ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០២៤ នៅ​សាលា​ខេត្តស្ទឹងត្រែង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត​ស្ទឹងត្រែង លោក ស្រី កែវ សាវឿន​, មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ សមាគម​អតីត​យុ ទ្ធជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង​, លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី លោក ស៊ុទ្ធ វណ្ណា ប្រធាន​មន្ទីរ​សង្គម​កិ […]

ព័ត៌មានជាតិ

មន្ត្រី​ពេទ្យសត្វ​ខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​ការឆ្លង​ជំងឺ​សត្វ​និង​ព្យាបាល​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​កើត​ជំងឺ​អត់​ក្ដាម​នៅក្នុង​ឃុំ ស្រែ​ថ្មី ស្រុករ​លា​បៀរ​

ខេត្ត​កំពង់ឆ្នាំង បន្ទាប់​ពី សត្វ​គោក្របី របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​កើត​ជំងឺ នៅ​ព្រឹក​ថ្ងៃទី 14 ខែ​ក​ម្ភះ ឆ្នាំ 2024 មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង រួម​នឹង​មន្ត្រី​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​និង​ភ្នាក់ងារ​ពេទ្យសត្វ​​ភូមិ​ចុះទៅពិនិត្យ​និង​ជួយ​ព្យាបាល​សត្វពាហនៈ​របស់​ប្អូន​ប្រជាពលរដ្ឋ​​បាន​ទាន់ពេលវេលា​នឹង​ត្រូវ​មើល​ថែទាំ​សត្វ​គោ​ក្របី​ឲ្យបាន​ល្អ​ពី​ព្រោះ​រដូវ​នេះ​ជា​រដូវក្ដៅ​ខ្លាំង​។​ ​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​និង​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កំពង់ឆ្នាំង​បានបញ្ជាក់​ថា​ថ្ងៃនេះ​ដើម្បី​កាត់បន្ថយ​អត្រា​សត្វ​គោក្របី​ឈឺ​ស្លាប់​ក្រុមការងារ​របស់​លោក​បាន​ចុះ​ធ្វើ​បង្ហាញ​អំពី​វិធី​ការពារ​ជំងឺ​អុតក្តាម លើ​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ជួយ​ព្យាបាល​ផងដែរ​។ ​ជាមួយគ្នា​នោះ​ក៏បាន​ផ្ដល់​ថ្នាំ ប្លូ​មេ​ទីឡែន ដល់​កសិករ​ចំនួន 60 ដប បាន​ផ្ដល់​ថ្នាំ​និង​សម្ភារៈ​ដល់​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​ចំនួន 3 នាក់​ដើម្បី​យក​ទៅ​ព្យាបាល​បន្ត​ដល់​ភូមិ​មួយចំនួន​ទៀត​នៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។ ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម ចំនួន 23 នាក់​ដែល​ក្នុងនោះ​មក​ពី​ភូមិ​អណ្ដូង​ឬ​ស្សី មាន​គោ​សរុប​ចំនួន 470 ក្បាល មាន​គោ​ឈឺ​មាន 45 ក្បាល .​ភូមិ​ទ្រា​ជើង​គោ​ចំនួន 180 ក្បាល ចំនួន​គោ​ឈឺ​៣០​ក្បាល .​ភូមិ​ត្រពាំង​ស្បូវ មាន​គោ​សរុប 250 ក្បាល​ឈឺ 38 ក្បាល​។​ ​លោក​បាន​បញ្ជាក់ថា​ចំពោះ​សត្វ​គោក្របី​មាន​ជម្ងឺ​ត្រូវ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​ដើម្បី​ចុះ​ជួយ​ព្យាបាល​ឲ្យបាន​ទាន់​ពេលវេលា​៕​

ព័ត៌មានជាតិ

គណបក្ស​ខេត្ត​ស្ទឹងត្រែង បើក​កិច្ចប្រជុំ​ការងារ​គ្រប់​គ្រ ង​ទិន្នន័យ​មន្ត្រី​គណបក្ស និង​ការងារ​ធ្វើបញ្ជី សមាជិ ក​គណបក្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា !

ខេត្ត​ស្ទឹងត្រែង ៖ ​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០ ២៤ គណៈកម្មាធិការ​គណបក្ស​ខេត្ត​ស្ទឹងត្រែង បាន​រៀបចំ​កិច្ចប្រជុំ​ការងារ​គ្រប់គ្រង​ទិន្នន័យ​មន្ត្រី​គណ​ប ក្ស និង​ការងារ​ធ្វើបញ្ជី សមាជិក​គណបក្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​គោលបំណង​រៀបចំ​ធ្វើ​បញ្ជី​រាយ​នា ម​មុខសញ្ញា​កសាង​បក្ស សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​ជា​គោលការណ៍​បន្ថែម​លើ​ការត្រៀម លក្ខណៈសម្បត្តិ​របស់​គ​ណ​បក្ស​ក្នុង​ការពង្រីក​កម្លាំង​ឱ្យ បាន​ពី​ចម្ងាយ និង​ជា​ការគិតគូរ​យ៉ាង​ហ្មត់ចត់​ច្បា ស់លា​ស់​របស់​គណបក្ស​ជុំវិញ​ការវិវត្ត​ថ្មី នៃ​កម្លាំង​យុ វ​ជន​។​ ​ក្នុង​កិច្ចប្រជុំ នេះដែរ បាន​ប្រព្រឹត្តទៅ ក្រោម​អ​ធិ ប​តីភាព លោក ហាក់ វិមាន ប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ខេត្ត និង​មាន​ចូលរួម លោកជំទាវ លោក លោកស្រី ដែលជា សមាជិក សមាជិកា គ​ណះ​កម្មា​ធិ​ការ​គណបក្ស ខេត្ត ប្រធាន អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង គណៈ កម្ម​ការគ្រប់គ្រង សមាជិក​បក្ស ជាច្រើនរូប ។​ ​មានប្រសាសន៍​បើក​ក្នុង​កិច្ចប្រជុំ លោក ហាក់ វិ​មា ស […]

ព័ត៌មានជាតិ

រថយន្ដ​ដឹកឈើ​មួយគ្រឿង ដឹកឈើ​ពេញ​រថយន្ដ ខូច​នៅលើ​ផ្លូវជាតិ លេខ​៤ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ដ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ធ្វើការ​ចាប់​បង្ក្រាប បញ្ជូន​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​

​ខេត្ដ​កំពង់ស្ពឺ​÷​នៅវេលា​ម៉ោង​០៤,១៥​នាទី​ទាបភ្លឹ ថ្ងៃទី​១៣​ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ កម្លាំង​មន្ទីរ​ស្រាវជ្រាវ​ពី័ត៌​សន្តិសុខ កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ ដឹកនាំ​ដោយ លោក នាង ក្វា​យ មេបញ្ជាកា​រង​ខេត្ដ ក្រោម​ការចង្អុលបង្ហាញ ពី​លោក ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ដ​ខេត្ដ​ស្ពឺ​។ ​បានធ្វើការ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ដ សហការ​ជាមួយ​កម្លាំង មូលដ្ឋាន​កង​រាជ​អាវុធ​ហត្ដ​ស្រុក​សំរោង​ទង ច​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខេត្ដ បាន​ជួប​ប្រទះ​ឃើញ រថយន្ដ​ដឹកឈើ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ (​កែឆ្នៃ​) ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B 7297 នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩,៤០ ជិត​ស្ពាន​អាកាស​ផ្លូវ​ល្បឿន​លឿន ស្ថិតក្នុង​ភូមិ​វល្លិ៍​ស ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ខូច​នៅលើ​ផ្លូវ ដឹកឈើ​ពេញ​រថយន្ដ ប្រភេទ​ឈើ​ឈ្លី​ច លាំ​ជ្រុង និង​ម៉ៃ​តាប់ ក៏​បាន​ធ្វើការ​ចាប់​បង្ក្រាប បញ្ជូន​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រឹម​អូស​យកទៅ ធ្វើការ​វ៉ា​ស់វែង ឃើញ​មាន​ឈើរុប ចំនួន​២៧​ដុំ ស្មើ​៧,៨១៨​ម៉ែត្រ​គីប​។​ ​បច្ចុប្បន្ន​រថយន្ត​និង​វត្ថុតាង រថយន្ដ​ដឹកឈើ និង​ឈើ ត្រូវបាន​ប្រគល់​ជូន​ជំនាញ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ដើម្បី​បន្ត​ធ្វើការ​តា​មតិ​វិធី​។​ដោយ ផល ផាន់​នី ថ្ងៃទី​13/02/2024 […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភ​: ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​ថៃ​។​ ​ក្នុង​ជំនួប​នេះ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​ជា​នាយក​រដ្ឋមន្ត្រី​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការគូសបញ្ជាក់​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​ធិបតី នា​ឱកាស​នេះ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ថៃ នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​។ ​សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ និង​បាន​ថ្លែងអំណរគុណ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ របស់ សម្តេច​ធិបតី ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៅ​ព្រះរាជាណាចក្រ​ថៃ នា​ឱកាស​នេះ​។ […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​។​ ​ ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ​។ អញ្ជើញ​អមដំណើរ​សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​ ​ យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត នឹង​អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះបាទ មហា វ៉​ជី​រ៉ា​ឡុងកន ព្រះ​វឺ​ជី​រ៉ាក់​ក្លៅ​ចៅ​យូ​ហួរ […]

ព័ត៌មានជាតិ

ឈប់​បាន​ឈប់​ទៅ​បងប្អូន​អើយ​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​របស់​ឈ្មោះ ឡេង កំពុងបើក​លេង​យ៉ាង​អនាធិបតេយ្យ ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​ឧត្ដរមានជ័យ រក្សា​ភាព​ស្ងៀមស្ងាត់​

(​ខេត្ត​ឧត្តរមានជ័យ​) ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​បញ្ជាក់​ឲ្យដឹងថា ឈ្មោះ ឡេង កំពុងតែ​បើក​ដំណើរការ​ល្បែងស៊ីសង​មាន់​ជល់​ខ្នាត​យក្ស និង​អាប៉ោង លេង​ភ្នាល់​ដាក់​លុយ​យ៉ាង​អនាធិបតេយ្យ ដោយ​ក្នុង​មួយគូរ​ចាក់​លុយ​រហូត​ទៅ​ដល់​រាប់​លាន​រៀល ហើយ​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​ទ្រហឹងអឺងកង គ្មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ណា​ហ៊ាន ចុះ​បង្ក្រាប​ឬ​ទប់ស្កាត់​នោះទេ ថែម​ទាំង​បណ្ដែតបណ្ដោយ ឲ្យ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​លេង​បាន​ដោយ​សេរី​។​ ជាពិសេស​លោក ជ័យ វាសនា អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ សម្ងំ​ឈឹង​ទំនងជា​ត្រូវ​ថ្នាំ ឬ​ខ្លាច​អំណាច​លោក ឡេង ម្ចាស់​សង្វៀនមាន់ ហើយ​ហ៊ាន​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្ដេច​ពុក​។​ ​ប្រជាពលរដ្ឋ​និយាយថា ក្រៅពី​ល្បែងស៊ីសង​សង្វៀន​ជល់​មាន់នៅ​ទីតាំង​ខាងលើនេះ ក៏​នៅ​មាន​ប្រភេទ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​ទៀត កំពុង​ញាំញី​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​។ ហើយ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ ក៏ ដូចជា​លោក​អធិការដ្ឋាន​នគរបាល​ស្រុក មិន​ដែល​ខ្វល់​ចំពោះ​បញ្ហា​ដែល​កំពុង​បង្ក​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះទេ​។ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​សូម​អំពាវនាវ​ទៅ​ដល់​លោក ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ ជាពិសេស​លោក ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ សូម​ជួយ​ត្រួតពិនិត្យ​និង​ដាក់បទបញ្ជា​ទៅ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទឲ្យ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើនេះ​ផង​ដើម្បី​គោរព​តាម​សេចក្ដីប្រកាស​ក៏​ដូចជា​បទ បញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​ឲ្យស្រប​ទៅ តាម​គោល​នយាបាយ ភូមិ​/​ឃុំ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ​៕​

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា

នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ​។ សម្តេច​ធិបតី បាន​មានប្រសាសន៍ថា កម្ពុជា និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក កំពុង​រងគ្រោះ​ពី​វិបត្តិ​នានា​របស់​ពិភពលោក ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​របស់​សម្តេច​តេជោ ប្រែក្លាយ​ប្រទេស​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ ​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល គ្រប់​អាណត្តិ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កាន់តែ​រីកចម្រើន តាមរយៈ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រីកចម្រើន កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​។ ២០​ឆ្នាំ​ក្រោយ​មាន​សុខសន្តិភាព រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ប្រែក្លាយ​ជីវភាព​ប្រជាពលរដ្ឋ ពី​កម្រិត​ក្រីក្រ ទៅ​ជា​ចំណូល​មធ្យម និង​ពី​មធ្យម ទៅ​ចំណូល​ខ្ពស់​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ថា ជា​ការសោកស្តាយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ […]

ព័ត៌មានជាតិ

ស៊ុតមាន់​ជាង​៦​ម៉ឺន​គ្រាប់ ដែល​ឈ្មួញ​លួច​បង្កប់​តាម​រថយន្តក្រុង ដឹក​ពី​ខេត្ត​កំពង់ស្ពឺ មក​ចែកចាយ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​គ្មាន​ច្បាប់ ត្រូវបាន​ពេទ្យសត្វ ចុះបង្ក្រាប​

(​បន្ទាយមានជ័យ​)៖​កម្លាំង​ជំនាញ​ពេទ្យសត្វ បាន​ចុះ​បង្ក្រាប​រថយន្តក្រុង លួច​ដឹក​បង្កប់​ស៊ុតមាន់​ចំនួន ២០០​ដុំ ស្មើនឹង​៦០ ០០០​គ្រាប់ ដែល​គ្នាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​សាលាបឋមសិក្សា​ព្រែករ​ពៅ ស្ថិតក្នុង​ភូមិ​ព្រែករ​ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​ ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៍មាន​ឲ្យដឹងថា នៅវេលា​ម៉ោង ១​រសៀល ថ្ងៃទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០២៤ មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ដល់​ចំណុច​ខាងលើ​កាក់​រថយន្តក្រុង ១​គ្រឿង ពណ៌​លឿង​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-9090 ជា​ប្រភេ​រថយន្តក្រុង ក្រោយពី​ក្រុម​ការងារ​ពិនិត្យ​ក្នុង​ខ្លប់​រថយន្ត​ខាងក្រោម​បាន​រកឃើញ​ស៊ុត​ម៉ាន់ ចំនួន ២០០​ដុំ ស្មើនឹង​៦០ ០០០​គ្រាប់ ដែល​ដឹក​ពី​ខេត្ត​កំពង់ស្ពឺ មក​ចែកចាយ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។​ ​មន្ត្រី​ពេទ្យសត្វ​បាន​បន្តថា ការឃាត់​រថយន្ត​នេះ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ភ្នាក់​សម្ងាត់ រាយការណ៍​មក​ថា មាន​រថយន្ត​ខាងលើ​លួច​ដឹក​បង្កប់​ស៊ុត​មាន់ ចំណែក​តៃកុង​រថយន្ត​វិញ​បាន​និយាយថា គាត់ ស៊ីឈ្នួល​ដឹក​ស៊ុតមាន់​ចេញពី​ម្តុំ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ឆ្ពោះ​មក​ឲ្យ​ម៉ូយ​គេ​លក់​ចែកចាយ​នៅ​ខេត្ត​បន្ទាយមានជ័យ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្លួន​ប្រកែក​ថា មិន​បាន​ស្គាល់​ម្ចាស់​ស៊ុតមាន់​នោះឡើយ​គឺ​បាន​ទាក់ទង​តែ​អ្នក​ហៅ​មក​ដឹក​ប៉ុណ្ណោះ ។​ ​ក្រោយពី​ពិនិត្យ​សួ​នាំ​ហើយ​បាន​នាំយក​វត្ថុតាង​ល្មើស​និង​មធ្យោបាយ​ខាងលើ ទៅកាន់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត […]

ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​នគរបាល​ចំនួន​០៣​ស្រុក រួម​ជាមួយ​កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តាម​ចាប់​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​១​គ្រឿង​

ខេត្ត​ព្រះវិហារ ÷​រថយន្ត​ម៉ាក​ហ្វ​ត​ចង្កួត​ស្តាំ​ពណ៌​ស ចំនួន​០១​គ្រឿង ដឹកឈើ​ប្រភេទ​ឈើ​ឈ្លីក រួម​ជាមួយ​រថយន្តរ​ថយ​ន្ត​ម៉ាក​ស៊ីណា​មួយគ្រឿង​ទៀត ដែល​បើក​បិទគូត ត្រូវ​ក្រុម​សមត្ថកិច្ច នគរបាល​បង្ក្រាបបាន ខណៈ​ពួកគេ​ដឹកឈើ​ឈ្លីក​ចំនួន​១៣​ដុំ​ស្មើ​ជិត​០២​ម៉ែត្រគូប បើក​កាត់ ប៉ុស្តិ​ត្រួតពិនិត្យ​ហើយ​បាន​បុក​បា​រ៉ា​ស​សមត្ថកិច្ច ដើម្បី​បើក​គេចខ្លួន តែ​គេច​មិន​រួច​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់បាន​។​ ​ក្នុង​ប្រតិបត្តិកា​នេះ​បណ្តាលអោយ រថយន្ត​សមត្ថកិច្ច រង​ការ​ខួច​ខាតរ​បន្តិចបន្តួច ដោយសា​រថយន្ត​ដឹកឈើ​បើក​កៀរ ។​ ​ហរ​តុ​ការ​នេះ​កើតឡើង នៅ​ចន្លោះ​ម៉ោង ១២​រំលង​អាធ្រា​ត្រ ដល់​ម៉ោង ៥​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កុម្ភះ ឆ្នាំ​២០២៤ ស្ថិត​នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​។​ ​លោក​វិរៈសេនិយ៍ឯក រស់ សុធី នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយដឹងថា សមត្ថកិច្ច​មាន​ការយ​ក​ចិត្ត​ទុកដាក់ និង​តាម​ចាប​បង្ក្រាប​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ ខុស​ច្បាប់​យ៉ាង​នេះ​ដោយ​លំបាក​បំផុត​ទើប​អាច​តាម​ចាប់​បង្ក្រាបបាន​។​ ​រថយន្ត​ដឹង​ឈើ​ខាងលើ បាន​ដឹក ចេញពី​ស្រុក​ឆែ​ប កាត់​ស្រុក​ជ័យ​សែន ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​ជយ័​សែន តាម​ប្រ​ម៉ាញ់ រថយន្ត​ដឹកឈើ​បើក​រត់​ចូល​ស្រុក​រវៀង ត្រូវ​កម្លាំង​នគរបាល​ស្រុក​រវៀង​ដាក់​បា​រ៉ា​ស​ចាំ​ស្ទាក់ចាប់ តែ​រថយន្ត​ដឹកឈើ​ដឹងខ្លួន​ក៍​បាន​បើក​បុក​បា​រ៉ា​ស់ ពី​ស្រុក​រវៀង មក​ស្រុក​ត្បែង​មាន​ជយ័ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ត្បែងមានជ័យ ពួនស្ទាក់​ត្រង់ចំណុច​ភូមិ​​ក្រាំង​ដូង រថយន្ត​ដឹង​ឈើ​បាន​បើក​រត់​ចូល​ស្រុក​សង្គម​ថ្មី ត្រូវ​កម្លាំង​អធិការ​ស្រុក​ស្ទាក់​ចាប់បាន ។​ ​នៅ​ចំណុច​ស្រុក​សង្គម​ថ្មី ចំណែក​កម្លាំង​នគរបាល​សេដ្ឋកិច្ច […]