ខេត្ដកំពង់ស្ពឺ÷នៅវេលាម៉ោង០៤,១៥នាទីទាបភ្លឹ ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងមន្ទីរស្រាវជ្រាវពី័ត៌សន្តិសុខ កងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺ ដឹកនាំដោយ លោក នាង ក្វាយ មេបញ្ជាការងខេត្ដ ក្រោមការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ដខេត្ដស្ពឺ។
បានធ្វើការដឹកនាំកម្លាំងអាវុធហត្ថខេត្ដ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ដស្រុកសំរោងទង ចល្បាតក្នុងភូមិសាស្ត្រខេត្ដ បានជួបប្រទះឃើញ រថយន្ដដឹកឈើមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (កែឆ្នៃ) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2B 7297 នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៩,៤០ ជិតស្ពានអាកាសផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខូចនៅលើផ្លូវ ដឹកឈើពេញរថយន្ដ ប្រភេទឈើឈ្លីច លាំជ្រុង និងម៉ៃតាប់ ក៏បានធ្វើការចាប់បង្ក្រាប បញ្ជូនឲ្យខណ្ឌរដ្ឋបាលព្រៃឈើ រឹមអូសយកទៅ ធ្វើការវ៉ាស់វែង ឃើញមានឈើរុប ចំនួន២៧ដុំ ស្មើ៧,៨១៨ម៉ែត្រគីប។
បច្ចុប្បន្នរថយន្តនិងវត្ថុតាង រថយន្ដដឹកឈើ និងឈើ ត្រូវបានប្រគល់ជូនជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីបន្តធ្វើការតាមតិវិធី។ដោយ ផល ផាន់នី ថ្ងៃទី13/02/2024