កណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថបានធ្វើការអនុវត្តតាមបទបញ្ជា ភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៍ ការដឹកនាំ ដោយយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាព ឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ ក្មេងទំនើង ។ ពិសេសអនុវត្តតាមទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់។ ជាក់ស្តែង នៅវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី២១ ខែមករា […]
ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង: កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោកស្រី អភិបាលក្រុង ស្រុកទាំង៨ចូលរួម ផងដែរ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងអំពីវឌ្ឍនភាពនៃអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង សួនកំសាន្តនៅក្នុងក្រុងកំពង់ឆ្នាំង នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលកន្លងមកនេះទទួលបាននូវភ្ញៀវទេសចរ៍ជាតិនិងអន្តរជាតិជាច្រើនបានមកលេងកំសាន្តតាមរមនីយដ្ឋានទេសចរណ៍ក្នុងកខេត្តកំពង់ឆ្នាំង ។ រាល់ការមកទស្សនាលេងកំសាន្តតំបន់រមនីយដ្ឋានទេសចរណ៍មានសន្តិសុខសុវត្ថិភាពល្អប្រសើរ ទាំងនេះបានបង្ហាញថា សក្តានុពលវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងកាន់តែមាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ដែលមានបំណងមកលេងកំសាន្តនៅតំបន់រមនីយនានាក្នុងខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមកនេះ ដែលមានភាប្រសើរ ប្រជាពលរដ្ឋរស់នៅដោយមានសន្តិសុខ សុវត្ថិភាព មានជីវភាពល្អប្រសើ ពិសេសក្នុងឱការបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ […]
រថយន្តដឹកដីបើកឆ្លងថ្នល់ដែកខ្វះការប្រុងប្រយ័ត្នត្រូវរថភ្លើងបុកអោយក្រឡាប់ផ្ងាជើង តៃកុងរងរបួសធ្ងន់
បាត់ដំបង! បុរសជាតៃកុងម្នាក់រងរបួសធ្ងន់ ក្រោយបើករថយន្តដឹកដីឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវបានរថភ្លើងបុកពេញទំហឹងអោយក្រឡាប់ផ្ងាជើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវឆ្លងទី២ ស្ថិតក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកដីពណ៌សមួយគ្រឿង ពាក់ផ្លាក BB-0311បើកបរដោយបុរសឈ្មោះ ដុង ឧត្តម រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត ហើយបានបើកឆ្លងថ្នល់ដោយខ្វះការប្រុងប្រយ័ត្ន ភ្លាមនោះក៏ស្រាប់តែមានរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ជ្រុលមកបុកពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើងរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរងរបួសធ្ងន់។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ សមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចុមមិចម៉ាទេបួនទូរកុងទីន័រស្វាយរៀងនោះមិនដឹងមិចផង មកចេញនេះទៀតហើយចប់ហើយ ចប់ហើយជាតិនេះដឹងតែ…ឃាត់រថយន្ត០២គ្រឿងដឹកប្រហិតចម្រុះខូចគុណភាពជាង០២តោនដែលនាំចេញពីប្រទេសថៃ មកប្រទេសកម្ពុជា
អធិការដ្ឋាននគរបាលស្រុកកំរៀង : នៅថ្ងៃ ពុធ០៦រោចខែបុស្សឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ខែមករាឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំរៀង បានឃាត់រថយន្ត០២គ្រឿង ដឹកប្រហិតចម្រុះខូចគុណភាពជាង០២តោនដែលនាំចេញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា បញ្ជូនទៅការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់។ ការព្រឹត្តិការណ៍ ស្ថិតនៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិកំប្រង ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នាវេលាម៉ោងប្រមាណ ២៣និង២០នាទី ថ្ងៃទី៣១ខែមករាឆ្នាំ២០២៤ នគរបាលស្រុកកំរៀង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់រថយន្តចំនួន០២គ្រឿង ១.-រថយន្តម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX6472 បើកបរដោយឈ្មោះពេជ្រ ចន្ធីភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។ ២- រថយន្តម៉ាករីវូ (TOYOTA Revo)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ6336បើកបរដោយឈ្មោះពេជ្រ ពិសីភេទប្រុសអាយុ១៩ឆ្មាំរស់នៅភូមិស្វាយប៉ោសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងមុខរបរសិស្ស(អ្នកបើកបរ) ៣/ឈ្មោះទី សុខភេទប្រុសអាយុ ៣០ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត(ព្រូររថយន្ត) យើងបានត្រួតពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចំរុះខូចគុណភាពប្រហែល២តោន។ ករណីនេះផ្នែកជំនាញ បានធ្វើការក៏សាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធបន្ត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឲ្យ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ( AmCham Cambodia) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្មអាមេរិក ក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ដោយមានក្រុមហ៊ុនធំៗ និងវិនិយោគិនអាមេរិកមួយចំនួន បានចូលរួមក្នុងវេទិកាធុរកិច្ចនេះ ផងដែរ ។
បើយ៉ាងៗហ្នឹងចប់ហើយ យ៉ាងណាយ៉ាងណីទេ សមត្ថកិច្ចចាប់រថយន្តកុងតឺន័រដឹកសាច់បង្កកខុសច្បាប់ពីវៀតណាមចំនួន៤គ្រឿង ភ្ញាក់ផ្លើលពេញខេត្ដ
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានចាប់សាច់បង្កកចំនួន៤កុងទឺន័រ នៅតាមផ្លូវ ស្ថិតក្នុងសង្កាត់សង្ឃ័រក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ តាមបទបញ្ជារបស់ព្រះរាជអាជ្ញា ខេត្តស្វាយរៀង។ លោកខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀងបានឲ្យ អ្នកសារព័ត៌មានយើងដឹងថា ករណីឃាត់រថយន្តកុងតឺន័រ ដឹកសាច់បង្កកចំនួន៤កុងតឺន័រនេះ បានធ្វើឡើង នៅក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង ហើយបានរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការ តាមផ្លូវច្បាប់។ពាក់ព័ន្ធនឹងករណីនេះលោកដា រា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងបានឆ្លើយយ៉ាងខ្លីថាលោកកំពុងធ្វើកិច្ចការងារនេះជាប់រវល់។ទោះបីយ៉ាងណាប្រភពមួយចំនួន បានបង្ហើបឲ្យដឹងថាសាច់បង្កកចំនួន៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្តស្វាយរៀងហើយបានបើកបរតាមផ្លូវវាងចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញឃាត់ទុក ។ ទោះបីជាមានការចាប់បង្ក្រាប រថយន្តដឹកសាច់បង្កក៤កុងទីន័រ ភ្ញាក់ផ្អើលពេញខេត្តស្វាយរៀងបែបនេះក្តីក៏មន្ត្រីជំនាញ ក.ប.ប ខេត្តស្វាយរៀង មិនបានបង្ហាញពីលទ្ធផលការឃាត់ និងពិនិត្យជាក់ស្ដែងទៅលើកុងតឺន័រ ដែលផ្ទុកសាច់បង្កកទាំង៤នេះទេ បានត្រឹមថាជាប់រវល់។ ក្នុងករណីនេះពលរដ្ឋកំពុងតែមានការងឿងឆ្ងល់ថា ហេតុអ្វីបានអាចចូលមករួច តើប្រធានច្រក និងលោកគយ កំពុងធ្វើអ្វីវិញបានអាចចូលមកបានទាំងកុងទីន័រៗ មកបានស្រួលបែបនេះ??? ។ ពិតជាគិតមិនយល់ឆ្ងល់មិនកើតពិតមែន😭😭😭????។
អាជ្ញាខេត្តក្រចេះប្រគល់ បណ្ណកម្មសិទ្ធិ ចំនួន២៥០០ក្បាលដី ជូនប្រជាពលរដ្ឋ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ
ក្រចេះ ៖ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ចំនួន២៥០០ ក្បាលដី ជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិបឹងរៃ និងភូមិស្រឡៅដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពិធីធ្វេីឡេីងនៅបរិវេណវត្តមុនីរតនរង្សី ហៅវត្តឫស្សីកែវ ដោយមានការអញ្ជេីញចូលរួមពីសំណាកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ ប្រមាណជា៤០០នាក់។ លោក ហេង សុថា បានបញ្ជាក់ថា ការចែកប្លងរឹងនៅពេលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ។ លោក បានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ដែលបានខិតខំបំពេញការងារសម្រេចបានជោគជ័យនាពេលនេះ និងសូមចូលអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ។ ទន្ទឹមនឹងនេះ លោក ក៏បានជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤
នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម […]
ស្លាប់ម្នាក់ និង៦៤នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលនំបញ្ចុក
ខេត្តកំពង់ធំ៖យ៉ាងហោច! ណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សង្ស័យជាករណីពុលនំបញ្ចុក។ ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពនៅទីនោះឲ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះទាំងនោះ នាំគ្នាទិញនំបញ្ចុកហូបរៀងៗខ្លួន នៅតូបម្ចាស់អ្នកលក់តែមួយ។ លុះហូបរួច រហូតដល់ចន្លោះម៉ោង២១ទៅម៉ោង១២យប់ពួកគាត់មានអាការ:ក្អួតចង្អោរ វិលមុខ រាគរូស និងត្រូវបងប្អូនសាច់ញាតិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក បារាយណ៍.សន្ទុក ជាបន្តបន្ទាប់។ ប៉ុន្តែក្នុងចំណោមនោះ ជាអកុសល មានលោកយាយម្នាក់ ឈ្មោះអ៊ុំ ងៀម អាយុ៧១ឆ្នាំ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់តាមផ្លូវបន្ទាប់ដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។ មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះលោកអ៊ួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារបានចុះសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋដែលពុលចំណីអាហារកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍.សន្ទុក ផងដែរ។ ក្នុងនោះលោកបញ្ជាក់ថា៖ ពេលនេះជនរងគ្រោះដែលពុលចំណីអាហារ បានរួចផុតពីអាយុជីវិត និងជាសះស្បើយអស់ហើយ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងាឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយ ដែលបានអញ្ជើញ មកបិទសន្និបាត បូកសរុបការងារកសិកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្មនៅពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម ដែលសម្រេចផែនការ និងយុទ្ធសាស្ត្រសំខាន់ៗនាពេលកន្លងមក។ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធកំពុងតាមដានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការជួយសង្គ្រោះបន្ទាន់លើបញ្ហានេះ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ។ សម្ដេចបន្តថា នៅក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម សូមយកតែផលិតផលតែ១មុខ ឬ ២មុខដែលចាំបាច់ និងអាចជាតម្រូវការទៅបង្ហាញនៅប្រទេ សនានាជាការល្អ ប្រសើរជាងយកទៅច្រើន ដែលធ្វើឱ្យប្រទេសនោះពិបាកនៅក្នុងការសម្រេច […]