ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​យាង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី លើក​ទី​១៩ នៅ​ប្រទេស​បារាំង​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​ស្ដេចយាង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី លើក​ទី​១៩ នៅ​ប្រទេស​បារាំង ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៤ ដល់​ទី​៥ ខែតុលា ឆ្នាំ​២០២៤ នៅ Villers-Cotterêts និង​នៅ​ទីក្រុង​ប៉ារីស ប្រកប​ដោយ​លទ្ធផល​ដោយ​ព្រះរាជ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​៕

Leave a Reply

Your email address will not be published.