ព័ត៌មានជាតិ

ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

នា​រសៀ​ល​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​ ​នៅក្នុង​ជំនួប​នោះ​, ឯកឧត្តម Tull TRAISORAT បាន​បង្ហាញ​នូវ​សេចក្តីសោមនស្ស​រីករាយ និង​មាន​កិត្តិយស ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ និង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី ៧៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ថៃ​-​កម្ពុជា ហើយ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​មាន​ភាពរឹងមាំ និង​រីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​អបអរសាទរ​ដល់​កម្ពុ​ជា​ដែល​បាន​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន ដោយ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ឯកឧត្តម​នឹង​ខិតខំ​ទាក់ទាញ និង​លើកទឹកចិត្ត​វិនិយោគិន​ថៃ​ឱ្យ​ស្វែង​ឱកាស​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​បួន​នេះ​។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ប្ដេជ្ញាចិត្ត និង​ខិតខំ​ជំរុញ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល ក្រសួង​-​ស្ថាប័ន និង ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និង​វិស័យ​ឯកជន ក៏ដូចជា​ការតភ្ជាប់រ​វាង​ប្រជាជន និង​ប្រជាជន ផងដែរ​។​ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម Tull TRAISORAT ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា​។ […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល

ខេត្ត​ក្រចេះ ៖ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។ ​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ស្រុក​ស្នួល មន្ត្រី​សុខាភិបាល​ទាំងអស់​ចំពោះ​ការបំពេញ​កិច្ចការ​ដោយ​ការទទួលខុសត្រូវ ក្នុង​វប្បធម៌​សេវា​សាធារណៈ​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​។ ​ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខ​សភាព​ស្នួល​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​ជូន​ដល់​បង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ស្នួល និង​មក​ពី​តំបន់​ផ្សេងៗ​ទៀត និង​សូម​កោតសរសើរ​ចំពោះ​ការរីកចម្រើន​នៃ​វិស័យ​សុខាភិបាល​ក្នុង​មូលដ្ឋាន​ដូចជា​ការផ្តល់​សេវា​ពិនិត្យ ពិគ្រោះ ការ​សម្រាលកូន ការលើកកម្ពស់​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ នៃ​ការផ្តល់​សេវា ពិនិត្យ​ព្យាបាល​តាំង​ពី​មណ្ឌល​សុខភាព រហូត​ដល់​មន្ទីរពេទ្យ​បង្អែក​។​ ​សមិទ្ធផល​ទាំងអស់នេះ​, ត្រូវបាន​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា មិន​អាច​កាត់ផ្តាច់​បាន​ពី​ការលះបង់​របស់​ថ្នាក់​នាំ ជាពិសេស​ការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​បន្ត​ថែរក្សា​ដោយ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដែល​ក្នុងនោះ​ជ្រុង​ទី​១ នៃ​បញ្ច​កោ​ណ ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យមាន​គុណភាព​ខ្ពស់ និង​សុខភាព​ល្អ ដែល​ជា​គន្លឹះ​សំខាន់​បំផុត​នៃ​កំណើនសេដ្ឋកិច្ច ប្រកប​ដោយ​បរិ​យាប​ន្ន […]

ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត ហាម​!​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​យកទៅ​ផ្សព្វផ្សាយ និង​មិន​ចែករំលែខ​ព័ត៌មាន​ក្លែងក្លាយ​

ភ្នំពេញ​៖ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត មិនបង្កើត​ព័ត៌មាន​ក្លែងក្លាយ មិន​ផ្សព្វផ្សាយ និង​មិន​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​! ការផ្តល់​ព័ត៌មាន​ពិត​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​មូលដ្ឋាន​សម្រេចចិត្ត​ត្រឹមត្រូវ​។ ​យោង​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ផ្នែក​ទី​៣ ទាក់ទង​នឹង​សុក្រឹតភាព​នៃ​ព័ត៌មាន​ចែងថា​៖ ១-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ (​ទាំង​អ្នកសារព័ត៌មាន​អាជីព អ្នក​ផលិត​មាតិកា អ្នកសរសេរ​ប្លុក អ្នកសារព័ត៌មាន​គ្មាន​អង្គភាព អ្នកសារព័ត៌មាន​ពល​រដ្ឋ អ្នក​មាន​ប្រជាប្រិយ​លើ​បណ្តាញ​សង្គម​ជាដើម​) ត្រូវ​ឈរ​លើ​ការពិត និង​បង្ហាញ​ព័ត៌មាន​ពិត ចៀសវាង​ការ​ផ្សា​តយ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ភាន់ច្រឡំ ព័ត៌មាន​មាន​លក្ខណៈខុស​ពី​ការពិត​។ ២-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​ត្រូវ (​ក​) ចូលរួម​ទប់ស្កាត់ ប្រឆាំង​នឹង​ការផលិត និង​ផ្សព្វផ្សាយ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ភាន់ច្រឡំ (​ខ​) ផ្សាយ​តែ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ និង​បាន​ផ្ទៀងផ្ទាត់​ប្រភព​ត្រឹមត្រូវ (​គ​) ផ្ទៀងផ្ទាត់​ឡើងវិញ និង​កែតម្រូវ​ក្នុង​ករណី​បាន​ចុះផ្សាយ​ខុស ឬ​ផ្សាយ​ដោយ​ភាន់ច្រឡំ (​គ​) រក្សា​ការសម្ងាត់​នៃ​ប្រភព (​ឃ​) ធានា​តុល្យភាព​ព័ត៌មាន​ប្រកប​ដោយ​សច្ចភាព យុត្តិធម៌ និង​មិន​លម្អៀង​។ ៣-​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​ត្រូវ​ចៀសវាង (​ក​) ការចុះផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ឬ​ធ្វើ​ការចោទប្រកាន់​ដែល​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ […]

ព័ត៌មានជាតិ

​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ដាក់​កម្រងផ្កា និង គោរព​វិញ្ញាណក្ខន្ធ ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​រដ្ឋ​ឡាវ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ជាមួយ​ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍​។​ ​ក្នុងឱកាស​នៃ​ជំនួប​នេះ​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ទទួល​ស្វាគមន៍​សម្តេច និង​គណៈប្រតិភូ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​បញ្ជាក់ថា ក្នុង​ព្រះនាម​ព្រះមហាក្សត្រ​, ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​, ក្រុមគ្រួសារ​, រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​ការបាត់បង់​វីរបុរស និង ឥស្សរជន​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់ និង​តស៊ូ ពេញ​មួយ​ជីវិត ក្នុង​ការរំដោះ​, កសាង និង​អភិវឌ្ឍ​ប្រទេស​ឡាវ ឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃ ក៏​ដូចជា​បាន​ចូលរួម​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ឡាវ​។ សម្តេច​បវរ​ធិបតី ក៏​បាន​រំលឹក​ឡេីង​វិញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​គូសបញ្ជាក់ថា ប្រទេស​យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ធ្វេី​រួមគ្នា សំដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ […]

ព័ត៌មានជាតិ

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ​៖ វត្តមាន​របស់​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ ជា​ការបង្ហាញ​ឱ្យ​ឃើ​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង រវាង​ប្រទេស​ទាំង​២

នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៥​ខែ​មេសា ឆ្នាំ​២០២៥, ឯកឧត្តម ថង​លុន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយក​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស និង​ជា​អតីត​ប្រធាន​រដ្ឋ​ឡាវ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​ថ្លែងថា​៖ ក្នុងនាម​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ឯកឧត្តម​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អរគុណ​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្ញើ​ព្រះរាជសារ និង​លិខិត​ចូលរួម​រំលែក​ទុក្ខ ជាមួយ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​មរណភាព​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ ខាំ​តៃ ស៊ី​ផាន់​ដន​។ ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​សម្តេច​ប​វរ​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ ដែល​នេះ​ជា​ការបង្ហាញ​ឱ្យ​ឃេ​ី​ញ​នូវ​ទំនាក់ទំនង​ជា​ប្រពៃណី មិត្តភាព សាមគ្គីភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ បានបញ្ជាក់​ថា មរណភាព​របស់​ឯក​ឧត្ដម នាយ​ឧត្តមសេនីយ៍ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​!

ក្នុងនាម​ជា​តួអង្គ​មួយ​ក្នុង​ចំណោម​បណ្ដា​តួអង្គ​ផ្សេងទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​អះអាង​ជាថ្មីទៀត អំពី​ការត្រៀមខ្លួន​ជានិច្ច​ក្នុង​ការផ្តល់​កិច្ចសហការ​សម្របសម្រួល ជំរុញ និង​លើកកម្ពស់​បរិយាកាស នៃ​ការវិនិយោគ ដើម្បី​ធានា​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន និង​មក​ពី​ប្រទេស​ផ្សេងៗ​។ ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម TAKAHASHI FUMIAKI អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា (JCA) នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ជានិច្ចកាល តែង​យកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ដល់​បុព្វហេតុ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម TAKAHASHI FUMIAKI បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក រវាង​ភាគី ទាំងពីរ រួម​មាន​ជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​។ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត […]