ព័ត៌មានជាតិ

ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥

កំពង់ស្ពឺ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។​ ​ពិធី​នេះ​ធ្វើឡើង ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា ឆ្នាំ​២០២៥ និង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្កម ប្រតិភូ​ក្រសួង ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត នាយ​យក នាយករង​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អភិបាលក្រុង ស្រុក​ទាំង​៩ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ពិធី​នេះ​ប្រារព្ធ​នៅ​សាលប្រជុំ វ៉ី សំណាង ជាន់​ទី​២ អគារ​រដ្ឋបាលខេត្ត​។​ ​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា […]

ព័ត៌មានជាតិ

ពិធី​បើក​អង្គសន្និបាត​បូក​សរុប​ល​ទួល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ឃួន ណាត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ទិត វុទ្ធី​  អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី បើក​អង្គសន្និបាត​បូក​សរុប​ល​ទួល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​គណ​:​អភិបាលរង​ខេត្ត​ ​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​ទូទាំង​ខេត្ត និង​មន្ត្រីរាជការ​ចូលរួម​សរុប​ប្រមាន​ជា ៤៥០​រូប ពិធិ​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​អគារ​ប្រជុំ វ៉ី សំណាង នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។ ​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក ទិត វុទ្ធី​  អភិបាលរង​ខេត្ត បាន​គូរ​បញ្ជាក់​អំពី​សភាពការណ៍ និង​កិច្ច​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត សម្រេចបាន​ក្នុង​ឆ្នាំ​២០២៤ ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​ក្នុង​ឆ្នាំ​២០២៤​កន្លងមកនេះ ដោយ​រួម​មាន​ការងារ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បាន យ៉ាង​ល្អប្រសើរ​។​ ​ទន្ទឹមនេះ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​V

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥ ខែ​មករា ឆ្នាំ​២០២៥ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​លើក​ទី​៤៥ អាណត្តិ​ទី​V ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​៧​មករា ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​។ ​សន្និបាត​នេះ​ធ្វើឡើង​នៅ​វិមាន​៧​មករា រយៈពេល​២​ថ្ងៃ ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា អម​ដោយ​អនុប្រធាន​ទាំង​៥​រូប និង​មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចូលរួម ១១៩១​រូប​។​ ​សន្និបាត​នេះ ក៏​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​រាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ថ្នាក់ដឹកនាំ​អង្គការ​មហាជន​របស់​គណបក្ស ដែល​ធ្វើឲ្យ​សមាសភាព​ដែល​បាន​អញ្ជើញ​ចូលរួម​សរុប មាន​ចំនួន​សរុប ៣៥៥៥​រូប​ផង​ដែរ​។​ ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន នឹង​ធ្វើ​ការពិភាក្សា និង​អនុម័ត​លើ​ការងារ​សំខាន់ៗ​គឺ​៖ ១៖ ពិនិត្យ​ឆ្លង​សេចក្តីព្រាង «​របាយការណ៍​ស្តី​ពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​លោកស្រី Rosemarie P. Rafael ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី Rosemarie P. Rafael បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​សមាសភាព​គណៈប្រតិភូ​នៃ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នា​ពេល​នេះ ដែល​មាន​ថ្នាក់ដឹកនាំ​ស្ត្រី និង​ជា​ធុរជន​ហ្វីលីពីន ចំនួន​៣៥​រូប ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​ដែល​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ជាច្រើន​។ ជាមួយគ្នា​នោះ លោកស្រី​ប្រធាន​ក្រុមប្រឹក្សា​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា គណៈប្រតិភូ​នឹង​ចូលរួម​វេទិកា​ធុរកិច្ច​ដែល​សហការ​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ ក្នុងឱកាស​នោះ​ដែរ​, គណៈប្រតិភូ បានបង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​៖ វិស័យ​កសិកម្ម (​ឧស្សាហកម្ម​ស្រូវ​អង្ករ​), អាកាសចរណ៍​, ទេសចរណ៍​, យានយន្ត​, អប់រំ​, សុខាភិបាល​, ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​, អាជីវកម្ម​លក់រាយ និង កម្មន្ដសាល ព្រមទាំង​បាន​បង្ហាញ​បំណង​ស្វែងរក​កិច្ចសហការ​ជាមួយ​សហគ្រិន​ជា​ស្ត្រី​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការពង្រឹង​ជំនាញ​វិជ្ជាជីវៈ​, ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និងឧ​ត្ត​មានុ​វត្តន៍​ល្អៗ ការកសាង​សមត្ថភាព​ជា​ដើម​។ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ និង​ការជួយ​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​របស់​ក្រុមប្រឹក្សា ព្រមទាំង​បាន​ស្វា​មគ​មន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​ក្នុង​ការស្វែក​ឱកាស​វិនិយោគ និង​ពាណិជ្ជកម្ម នៅ​កម្ពុជា និង​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការរៀបចំ​វេទិកា​ធុរកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ក៏​ដូចជា​ការរៀបចំ​វេទិកា​ធុរកិច្ច​នៅ​ហ្វីលីពីន នាពេលខាងមុខ ហើយ​សម្ដេច​បាន​គូសបញ្ជាក់ថា […]

ព័ត៌មានជាតិ

​សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រៃវែង យោធភូមិភាគ​ទី​២

ព្រៃវែង ៖ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​ប្រគល់​នូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រៃវែង យោធភូមិភាគ​ទី​២ កងទ័ពជើងគោក តាមរយ​:​ឧត្ដមសេនីយ៍ទោ មឿន សាម៉ន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រៃវែង សម្រាប់​បម្រើ​ការងា​រម​នុស្ស​ធម៌ ក្នុងនាម​សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត និង​មួយ​ចំណែក​សម្រាប់ ជូន​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារ​យោធិន ដែល​មាន​ការខ្វះខាត ឬ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង​។ ​នេះ​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាប់​ជា​ប្រចាំ​របស់ សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត សម្រាប់​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ជន​ងាយ​រងគ្រោះ និង​អ្នក​ទទួល​រងគ្រោះ​ដោយ​គ្រោះមហន្ដរាយ​ផ្សេងៗ ៕ ​

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ជែម កា​ម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប៉ា​គី​ស្ថាន ចូលជួប​សម្តែង​ការគួរសម​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​មករា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ជែម កា​ម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប៉ា​គី​ស្ថាន ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១​នៃ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា​-​ប៉ា​គី​ស្ថាន​នៅ​កម្ពុជា​។ សម្តេច​តេជោ បាន​លើកឡើង​នូវ​ក្តី​រំពឹងថា ទស្សនកិច្ច​ការងារ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​១​នេះ នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​ប៉ា​គី​ស្ថាន​បន្ថែមទៀត​។ ជាមួយគ្នានេះ សម្តេច បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី អំពី​ការ​កំណត់​យក​ការទូត​សភា ជា​អាទិភាព​ការងារ​មួយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​កិច្ចខិតខំ​ពង្រឹង​ការងារ​ការទូត នៅក្នុង​បរិបទ​ពិភពលោក​លោក​បច្ចុប្បន្ន ដែល មាន​ការវិវត្ត​ប្រែប្រួល​ឆាប់រហ័ស ស្មុគស្មាញ មិន​ប្រាកដប្រជា និង​វិលវល់​ចុះឡើង​។ ​នៅក្នុង​ឱកាស​ជំនួប​នេះ ឯកឧត្តម Jam Kamal Khan បាន​សម្តែង​នូវ ក្តី​សោមនស្ស​រីករាយ កិត្តិយស​ក្រៃលែង និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ […]

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចាត់​មន្ត្រី​ចុះ​សួរសុខទុក្ខ​ដោយផ្ទាល់​ដល់​មន្ទីរពេទ្យ​ណា​ម​សៃ​ហ្គ​ន ប្រទេស​វៀតណាម និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ​បន្ថែមទៀត ជួយ​ដល់​ការព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ៣​នាក់ ប្តី​និង​កូន …!!

​ទឹកចិត្ត​មេត្តាករុណារ​បស់​អ្នក​ម្តាយ​មនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​គិតគូរ ខ្វល់ខ្វាយ និង​តាមដាន​ជាប់​ជានិច្ច​ចំពោះ​ស្ថានភាព​ក្មួយ​ស្រី នន ចន្ទ​លក្ខិណា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា​ម​សៃ​ហ្គ​ន ប្រទេស​វៀតណាម ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត កាលពី​ថ្ងៃ​ទី​១០ ខែ​មករា​កន្លងទៅ បណ្តាល​ឱ្យ​ស្វាមី និង​កូន​តូច ៗ ២​នាក់ បាន​បាត់បង់​ជីវិត​។ ​ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ចាត់​ឱ្យ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា និង​សហការី ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យ ដើម្បី​លើកទឹកចិត្ត និង​នាំយក​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​អាម៉េរិក​ទៀត ជូន​ដល់​លោកស្រី នន ចន្ទ​លក្ខិណា សម្រាប់​ជួយ​សម្រាល​ការលំបាក​ដែល​ត្រូវ​ចំណាយ​លើ​ការព្យាបាល​រយៈពេល​យូរ​នៅ​ប្រទេស​វៀតណាម​។ ​ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ បាន​នាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​២២១​នាក់ ស្រី​៦៤​នាក់ នៅ​ឃុំ​ស្នំ​ក្រពើ​

(​កំពង់ស្ពឺ​)៖ ​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន ២២១​នាក់​ស្រី ៦៤ នាក់​ស្ថិតនៅ​ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​ ​ពិធី​នេះ មាន​ការចូលរួម​ពី ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ស្ពឺ​  អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​សមាជិក សមាជិកា​គណបក្ស​សរុប​៣៥០​នាក់​។​ ​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ធ្វើ​ការថ្លែងអំណរគុណ និង​កោតសរសើរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ និង​ស្រុក​គងពិសី ឃុំ​ស្នំ​ក្រពើ ទាំងអស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការនាំយក​ជ័យជំនះ​ជូន​គណបក្ស​។ លោក​គូសបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់​៨២% ដែល​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បាន​បង្ហាញ​អំពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ការផ្តល់​ឱកាស​ជូន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បន្តវេន​ដឹកនាំ ជា​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​។​ […]

ព័ត៌មានជាតិ

រដ្ឋមន្ដ្រី​កសិកម្ម​ណែនាំ​ក្រុមហ៊ុន​ឱ្យ​សិក្សា​បន្ថែម​ពី​ការផលិត​ថាមពលអគ្គីសនី​តាមរយៈ​ធ្យូង​អង្កាម​សម្រាប់​ផលិតកម្ម​ស្រូវ​អង្ករ​

​កំពង់ស្ពឺ​៖ ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​ធ្វើ​ការសិក្សា​បន្ថែម​លើ​ការផលិត​ថាមពល​អគ្គិសនី​តាមរយៈ​ធ្យូង​អង្កាម​សម្រាប់​ផលិត​ស្រូវ​អង្ករ មានប្រសាសន៍​បែប​នេះ​នៅ​គ្រា​ដែល ឯកឧត្តម ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ ខេត្ត​កំពង់ស្ពឺ អាជ្ញាធរខេត្ត​  ស្រុក​គងពិសី ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​អង្ករ​ខ្មែរ ហ្វ៊ូត គ្រុប (KHMER FOODS GROUP) និង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​កសិករ​ព្រៃ​វិហារ ស្ថិតនៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​ ​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ឌិ​ត ឌី​ណា បាន​ចុះ​ត្រួតពិនិត្យ​ពី​ខ្សែច្រវ៉ាក់​ផលិតកម្មរ​បស់​រោងចក្រ​អង្ករ និង​បាន​ពិនិត្យ​មេ​ី​លពី​សណ្ឋាន​ភាព​ទំហំ​ស្តុក​ជាក់ស្តែង​សម្រាប់​ជួយ​អន្តរាគមន៍​ដល់​ប្រជាកសិករ​ដាំ​ស្រូវ​។ ហើយ​លេីស​ពី​នេះ​ឯកឧត្តម​បានណែ​នាំ​ដល់​រោងចក្រ​អង្ករ​ឱ្យមាន​ការសិក្សា​បន្ថែម​ពី​ការទទួលយក​ថាមពល​អគ្គីសនី​តាមរយៈ​ធ្យូង​អង្កាម​សម្រាប់​ផលិតកម្ម​ស្រូវ​អង្ករ​ពិចារណា​ក្នុង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការវិនិយោគ សំដៅ​កាត់បន្ថយ​ថ្លៃ​ដេ​ី​ម​ផលិត និង​ជួយ​គាំទ្រ​វិស័យ​កសិកម្ម​ផ្សាភ្ជាប់​ឧស្សាហកម្ម​។​ ​ជាមួយ​នោះ​ដែរ​ឯកឧត្តម​បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ជួប​សំ​ណេះ សំ ណា​ល​ជាមួយ​សហគមន៍​កសិក​រ​ព្រៃ​វិហារ ដែល​មាន​សមាជិក​៩៤៥​នាក់ ធ្វើ​ទៅ​លើ​ផលិតកម្ម​បន្លែ និង​ការដាំ​ស្រូវ​វស្សា​សម្រាប់​អាជីវកម្ម​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​លេីកទឹកចិត្ត​ដល់ស​ហគ​មន៍ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជំរុញ​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនេី​បដែល​មានទុន​គ្រប់គ្រាន់ មាន​ប្រាក់កម្ចី ដែល​មាន​អត្រា​ការប្រាក់​ទាប មាន​ផែនការ​ផលិត​ច្បាស់លាស់ មាន​ការគាំទ្រ​ពី​ក្រសួង​កសិកម្ម និង​មាន​ទីផ្សារ​ពិតប្រាកដ​។​ ​ឯកឧត្តម ឌិ​ត ឌី​ណា រដ្ឋមន្ដ្រី​កសិកម្ម បាន​លើកឡើង​ដោយ​គូសបញ្ជាក់​បន្ថែម​អំពី​សារៈសំខាន់ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ការប្រើប្រាស់​ពូជស្រូវ​ខ្មែរ​រួមមាន​÷ […]

ព័ត៌មានជាតិ

​តំលៃ​នៃ​សុខសន្តិភាព ផ្តល់ឱកាស​ឱ្យ​ខេត្ត​ដែល​ធ្លាប់​ប្រទាញប្រទង់​គ្នា​ដោយ​ចុង​អាវុធ​ទទួលបាន​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​-​សង្គម

​កំពង់ស្ពឺ​៖​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើង​ថា​តំលៃ​នៃ​សុខសន្តិភាព បាន​ធ្វើឱ្យ​ខេត្ត​ដែល​ធ្លាប់តែ​ប្រទាញប្រទង​គ្នា​ដោយ​ចុង​អាវុធ រងគ្រោះ​ដោយ​ភ្លើងសង្គ្រាម​អូសបន្លាយ​យូរ​ឆ្នាំ មានឱកាស​ក្នុង​ការអភិវឌ្ឍន៍​លើ​ផ្នែក​សេដ្ឋកិច្ច​-​សង្គម​ប្រជាពលរដ្ឋ​អាច​រស់នៅ​ដោយ​គ្មាន​ការភ័យខ្លាច មាន​អាហារ​ទទួលទាន​គ្រប់គ្រាន់ មាន​ជម្រក​ស្នាក់​នៅ​សមរម្យ មាន​លទ្ធភាព​ចូលរួម​រាល់​សកម្មភាព​សង្គម​ផ្សេងៗ​និង​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យ​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ការលើក​ឡើង​ដូច្នេះ គ្រា​ដែល​ដឹកនាំ​ក្រុម​ការងារ ប្រធាន​មន្ទីរ អង្គភាព ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​និង​ចាក់​បេតុង​ស្ពាន​ពីរ​កន្លែង​លើ​បណ្តោយ​ផ្លូវជាតិ​៤៦ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ទៅកាន់​ឧទ្យាន​ជាតិ​គីរីរម្យ ស្ថិតនៅក្នុង​ឃុំ​ចំ​បក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៥​។​ ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើង​ដោយ​គូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាព​នយោបាយ ជា​ឱកាស​មាស​ដើម្បី​ឱ្យ​ក្រសួង ស្ថាប័ន​មន្ទីរ មាន​ឱកាស​ក្នុង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​ល្អ​។​ហើយ​បើ​គ្មាន សុខសន្តិភាព ស្ថិរភាព​នយោបាយ​នោះ​ទេ ក្រសួង ស្ថាប័ន មន្ទីរ ក៏​ដូច​អាជ្ញាធរ គ្មាន​ឱកាស​ក្នុង​ការស្ថាបនា​និង​អភិវឌ្ឍន៍​ឱ្យមាន​ការរីកចម្រើន​ឡើយ ហើយ​ប្រជាពលរដ្ឋ​ក៏​មាន​ពេលវេលា​ក្នុង​ការរកស៊ី​ទទួលទាន​នោះដែរ​។​ ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​​បន្ថែមថា បច្ចុប្បន្ន​ដោយ​កត្តា​សុខសន្តិភាព ប្រទេស​កម្ពុជា​ទទួលបាន​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន ពិសេស​ប្រទេស​ជា​មិត្ត​និង​ធនាគារ​ជា​ដៃគូ​បាន​ផ្តល់​ថវិកា​ឱ្យ​មក​កម្ពុជា ដើម្បី​មក​កសាង ហើយ​ក្នុងនោះ​ស្ពាន​ឬ​ថ្នល់​ដែលជា​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន​ត្រូវបាន​ទទួល​អាទិភាព​។​ដូច្នេះ​សុខសន្តិភាព​នេះ បានផ្តល់ ឱកាស​ឱ្យ​កម្ពុជា​ទទួលបាន​ការអភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំងអស់ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​សំខាន់ៗ​ដូចជា ទឹក ភ្លើង ផ្លូវ​-​ស្ពាន សាលារៀន […]