កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥–ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាគ្សាលើការអនុវត្តការងារលើការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក។ និងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូប។ ក្រោយពីឯកឧត្តមបណ្ឌិត អភិបាលខេត្តថ្លែង សុន្ទរកថារួចមក ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា បានមានប្រសាសន៍ថា ៖ខេត្តដែលទទួលបានការអភិវឌ្ឍន៍ច្រើនគឺទាមទារឱ្យមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវសំរាម សំណល់រឹងនិងប្លាស្ទិក ដើម្បីបញ្ចៀសនូវរាល់ផលប៉ះពាល់ដល់បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងសោភ័ណ្ឌភាពទីក្រុង។ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា បានលើកឡើងថា ដោយសារកំណើនសេដ្ឋកិច្ចសង្គម និងតម្រូវការនគររូបនីយកម្មកើនឡើង បានធ្វើឱ្យបរិមាណសំរាម សំណល់រឹងនៅតាម ទីប្រជុំជននានាតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស ពិសេសខេត្តកំពង់ស្ពឺមានការកើនឡើងនិងបង្កផលប៉ះពាល់ដល់បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងសោភ័ណភាពទីក្រុង ទីប្រជុំជន។ហើយដើម្បីដោះស្រាយបញ្ហានេះ និងធានាឱ្យការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ មកឱ្យរដ្ឋបាលរាជធានី និងរដ្ឋបាលក្រុង ស្រុកដែលនៅកៀកជិតប្រជាពលរដ្ឋជាអ្នកអនុវត្ត តាមរយៈអនុក្រឹត្យលេខ១១៣ ដែលបានដាក់ចេញកាលពីឆ្នាំ២០១៥។ […]
Month: March 2025
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបន្ដគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់សាសនិកខ្មែរឥស្លាមតាំងពីចូលខែរ៉ាម៉ាឌន និងបញ្ចប់
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម ក្នុងខែរ៉ាម៉ាឌន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលសាសនិកខ្មែរឥស្លាមទាំងនៅកម្ពុជា និងនៅទូទាំងសកលលោកសុទ្ធតែធ្វើការប្រតិបត្តិដូចគ្នាៗ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបងប្អូនសាសនិកខ្មែរឥស្លាម ទាំងនៅកម្ពុជា និងនៅទូទាំងសកលលោក សុទ្ធតែធ្វើការប្រតិបត្តិដូចគ្នា។ ហើយនៅពេលផ្តើមចូលខែរ៉ាម៉ាឌន ខ្ញុំបានផ្ញើសារជូនពរបងប្អូនសាសនិកឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅទូទាំងពិភពលោក និងជូនពរនៅពេលបញ្ចប់ខែរ៉ាម៉ាឌនដោយជោគជ័យ ដែលអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្តេចតេជោ»។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលបច្ចុប្បន្ន បានបន្ដអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្នុងការយកចិត្តទុកដាក់ដល់សាសនិកខ្មែរឥស្លាមនៅទូទាំងប្រទេស ក្នុងអំឡុងពេលចាប់ផ្ដើមចូលខែរ៉ាម៉ាឌន និងបញ្ចប់ខែម៉ារ៉ាឌន តាមរយៈការផ្ញើសារជូនពរសាសនិកឥស្លាមកម្ពុជា។ បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ […]
រដ្ឋបាលខេត្តកំពង់ស្ពឺ៖ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥–រដ្ឋបាលខេត្តកំពង់ស្ពឺចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ជិន ម៉ាលីន អនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណគុណលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្តដើម្បីជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមទៀតថា បណ្តឹងភាគច្រើនដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលរដ្ឋបាលខេត្តទទួលបានក្នុងឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងបាន […]
រួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ថា៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ។ យើងចាំបាច់ត្រូវរក្សាសក្តានុពលដែលមានស្រាប់ និងរក្សាអ្វីដែលជាធម្មជាតិសម្រាប់ជំរុញភាពទាក់ទាញនៅក្នុងសហគមន៍ ព្រមទាំងជួយរៀបចំ និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម ជាមួយនឹងការសិក្សាបង្កើនសមត្ថភាពរបស់សហគមន៍។ យើងធ្វើអ្វីមួយត្រូវគិតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យអស់លទ្ធភាពជាមុនសិន មុននឹងអនុញ្ញាតឱ្យវិស័យឯកជនមកវិនិយោគនៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ ។ បន្ថែមពីលើនេះ, សូមស្វែងរកដៃគូសក្តានុពលមកជួយអភិវឌ្ឍនៅក្នុងសហគមន៍ ប៉ុន្តែយើងត្រូវរក្សាសហគមន៍ជាគោលជានិច្ច ។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលបានខិតខំបង្កើតព្រឹត្តិការណ៍ និង ផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ ព្រមទាំងជួយលើកស្ទួយបន្ថែមទៀតនូវគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ មានដូចជាព្រឹត្តិការណ៍បុណ្យទន្លេ, អង្គរសង្ក្រាន្ត និង ផ្លូវថ្មើរជើង ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ, បង្កើនប្រាក់ចំណូលជូនប្រជាជន និង អាជីវករ នៅក្នុងមូលដ្ឋានផ្ទាល់។ ក្នុងន័យនេះ, គ្រប់តួអង្គពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់នូវស្មារតីថា […]
ពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនបង ប្អូនប្រជាពលរដ្ឋសរុបចំនួន៨៩៤០បណ្ណ ចំនួន ៦ភូមិ ក្នុងឃុំពាំងល្វា និង ៨ភូមិ ក្នុងឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលន វត្ថុជូនបងប្អូនប្រជាពលរដ្ឋ ដែលមានវិញ្ញាណប័ត្រសម្គាល់ម្ចាស់អចលវត្ថុក្នុងឃុំពាំងល្វា មានចំនួន០៦ភូមិ សរុបចំនួន ៣៧៩០បណ្ណ ស្មើនឹង ២០៣៩ កម្មសិទ្ធិករ និងឃុំជើងរាស់ មានចំនួន០៨ភូមិ សរុបចំនួន ៥១៥០បណ្ណ ស្មើនឹង ២៩៤១ កម្មសិទ្ធិករ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។ មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត […]
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការបញ្ចប់ ការដោះស្រាយវិវាទដីធ្លី នៅភូមិសាស្ដ្រនៃខេត្តក្រចេះ
ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមប្រឹក្សា រដ្ឋបាលខេត្ត អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នៅសាលប្រជុំមេគង្គសាលាខេត្តក្រចេះ៕ រាយការណ៍ដោយលោកម៉ែន បូរិទ្ធ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្តកម្លាំងក្រោមឱវាទ មុនឱកាសបុណ្យចូលឆ្នាំខ្មែរឈានមកដល់!
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ព្រមទាំងបានរៀបចំអំណោយរួមមាន អាវយឺតបោះពុម្ពឡូកូអាវុធហត្ថ និងទឹកក្រូចដប ទឹកសុទ្ធ ទឹកដោះគោ ចំនួន ២,៥០០ឈុត ប្រគល់ជូនដល់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញ ទាំងមូល ជាអំណោយលើកទឹកចិត្ត និងអបអរសាទរបុណ្យចូលឆ្នាំថ្មី។ ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ ជាពិសេសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងក្រោមឱវាទទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំទល់មួយឆ្នាំ កន្លងមក […]
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ការវិនិយោគកាន់តែច្រើនក្នុងខេត្តកំពង់ស្ពឺនឹងធ្វើឱ្យប្រជាពលរដ្ឋ មានការរីកចម្រើនជាមួយគ្នាផងដែរ
កំពង់ស្ពឺ៖ បន្ថែមលើការអនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនាមជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមការងារទាំងអស់ រួមទាំងថ្នាក់ដឹកនាំនៃខេត្តកំពង់ស្ពឺតែងតែព្យាយាម រិះរកគ្រប់វិធីសាស្ត្រ ដើម្បីសម្របសម្រួល និងរៀបចំបរិយាកាសឱ្យបានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពង់ស្ពឺ។ ការដែលមានអ្នកវិនិយោគកាន់តែច្រើនក្នុងខេត្តកំពង់ស្ពឺការរីកចម្រើននេះនឹងធ្វើឱ្យប្រជាពលរដ្ឋ មានការរីក ចម្រើនជាមួយគ្នាផងដែរ។ នេះជាប្រសាសន៍ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺកាល ពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នាឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩ ថ្នាក់ ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គ ភាពជុំវិញខេត្ត និងម្ចាស់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ក្នុងក្របខ័ណ្ឌខេត្ត។ ក្នុងមតិស្វាគមន៍កម្មវិធីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថាខេត្តកំពង់ស្ពឺតែងតែបានតាំងចិត្តព្យាយាមសព្វ បែបយ៉ាង ក្នុងការបង្កបរិយាកាសងាយ ស្រួលដល់ការវិនិយោគ នាពេលកន្លងមក។ រយៈពេល១២ឆ្នាំកន្លងមកខេត្តកំពង់ស្ពឺ បានធ្វើការកោតសរសើរដល់ការខិតខំប្រឹង […]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ពិធីបានប្រារព្ធនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អាគាររដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សារខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៩ ក្រុមការងារលេខាធិការដ្ឋានខេត្ត និងក្រុមការងារលេខាដ្ឋានក្រុង ស្រុក សរុបប្រមាណជា៩៩រូប។ ក្នុងមតិស្វាគមន៍ និងតម្រង់ទិសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ និងមានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអាជ្ញាមូលដ្ឋានគ្រប់ៗរូបដែលបានរៀបចំ បុណ្យភ្នំ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការបំពេញ ការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងទិសដៅការងារ សម្រាប់ត្រីមាសបន្ទាប់។ […]
បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ទូទាំងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យទាំង ២៥ ក្នុងខេត្តកំពង់ស្ពឺ ចំនួន១.២៥០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ពិធីនេះក៏មានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកិត្តិយសាខា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមសរុបប្រមាណជា១.៣០០នាក់។ របាយការណ៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ពិធីបំពាក់កន្សែងនាព្រឹកនេះ ជាពិធីបំពាក់ទ្រង់ទ្រាយធំលើកទី១ហើយ រាប់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ នៅពេលកាកបាទក្រហមកម្ពុជា សម្រេចបានការចាប់ផ្តើមពង្រីកបណ្តាញយុវជនដល់កម្រិតវិទ្យាល័យ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណៈគ្រប់គ្រង […]