(កណ្តាល)៖ ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ នៅវត្តទេពរង្សី ស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅស្រីជាទីស្រឡាញ់ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តទេពរង្សីទាំងមូល បានមូលមតិគ្នាជាឯកច្ឆន្ទធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តទេពរង្សី និងដង្ហែអង្គកឋិនទានជុំវិញព្រះវិហារ ព្រមទាំងវេបច្ច័យ ប្រគេនចង្ហាន់ព្រះសង្ឃគង់ចាំព្រះវស្សា និងពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា រួមមានសាលាឆាន់ មហាកុដិ ក្លោងទ្វារ របង ចេតិយ។
ក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះ ប្រមូលបច្ច័យសរុបបាន ២៨៣,៥០០,០០០ រៀល៕