ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន​

ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ល្ងាច​ថ្ងៃ​អាទិត្យ ទី​៨ រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន​។ ជំនួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ធ្វើឡើង​នៅក្នុង​អំឡុង​ពេល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​០១ ដល់​០៧ ខែ​មីនា ឆ្នាំ​២០២៤​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ជាខ្លាំង បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​។ សម្តេច​ធិបតី បាន​នាំយក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​។ សម្ដេច​បានឲ្យដឹងថា តាម​ការ​ឲ្យដឹងពី ឯកអគ្គរាជទូត​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ ចង់​ជួប​សំណេះសំណាល​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ លោកស្រី នាយក​ប្រតិបត្តិ IDP Education ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៨​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Tennealle O’Shannessy នាយក​ប្រតិបត្តិ IDP Education ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​ ​ក្នុងឱកាស​នៃ​ជំនួប លោកស្រី​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ស្រី និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​នូវ​ការគាំទ្រ​ដល់​ដំណើរការ​អាជីវកម្មរ​បស់ IDP Education នៅ​កម្ពុជា ហើយ​លោក​ស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា IDP Education នឹង​បន្ត​នូវ​កិច្ច​សហការ​ល្អ​បន្ថែម​ទៀត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។ ទន្ទឹមនឹងនោះ លោកស្រី​នាយក​ប្រតិបត្តិ បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​ប្រតិបត្តិកា​រអា​ជីវ​កមុ្ម​របស់ IDP Education ដែល​រួមមាន សាលា​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ACE នៅ​កម្ពុជា […]

ព័ត៌មានជាតិ

ក្រុមហ៊ុន FreshStart Energy មានបំណង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ថាមពល​អគ្គិសនី​

នា​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Mario Vecchio នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន FreshStart Energy ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ​លោក​នាយក​ប្រតិបត្តិ បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​អាជីវ​កមុ្ម​របស់​ក្រុមហ៊ុន FreshStart Energy ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន FreshStart ហើយ​កំពុង​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម ដែល​នៅក្នុង​ប្រទេស អូស្ត្រាលី ក្រុមហ៊ុន​របស់​លោក បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ការប្រេីប្រាស់​ថាមពល​អគ្គិសនី​នៅ​តាម​សាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម​។ ​លោក​នាយក​ប្រតិបត្តិ​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើបៗ សម្រាប៉​ការប្រើប្រាស់​ថាមពលអ​គ្គី​ស​នី ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​សន្សំសំចៃ​ខ្ពស់​។ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ច័ន្ទ​មុនី្ន ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី

​នៅ​ល្ងាច​ថ្ងៃ​សុក្រ ៦​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ មុនី្ន ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ដែល​ធ្វើឡើង​នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខនេះ​។ ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម អេ​ន​ថូនី អាល់​បា​នី​ស៊ី នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។ ​អញ្ជើញ​អមដំណើរ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ឯកឧត្តម​បណ្ឌិត សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន […]

ព័ត៌មានជាតិ

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ចូល​ទិវង្គត វេលា​ម៉ោង​១៧:៤០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ​។​ ​ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​មាន​សេចក្តី​ក្រៀមក្រំ​ក្ដុល​ក្តួល ជា​អនេក​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ឧទ្ទិស​ដើម្បី​ព្រះពុទ្ធសាសនា​បាន​គង់វង្ស និង​ចម្រើន​រុងរឿង​ពុទ្ធបរិស័ទ​ចូលរួម​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ ហើយ​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រហស្ថ​ជាច្រើន ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។ ​សូម​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​យាង​ទៅ​កាន់​ឋាន​ព្រះ​បរមសុខ​ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​៕​  

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ចូល​ទិវង្គត វេលា​ម៉ោង​១៧:៤០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ​។​ ​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្តី​ក្រៀមក្រំ​ក្ដុល​ក្តួល ជា​អនេក​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ឧទ្ទិស​ដើម្បី​ព្រះពុទ្ធសាសនា​បាន​គង់វង្ស និង​ចម្រើន​រុងរឿង​ពុទ្ធបរិស័ទ​ចូលរួម​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ ហើយ​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រហស្ថ​ជាច្រើន ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។ ​សូម​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​យាង​ទៅ​កាន់​ឋាន​ព្រះ​បរមសុខ​ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​៕

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Brian D. McFeeters អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក Brian D. McFeeters អនុប្រធាន​ជាន់ខ្ពស់ បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​លោក​អនុប្រធាន​ជាន់ខ្ពស់ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​។ លោក​អនុប្រធាន​ជាន់​ខ្ពស់​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ធំៗ ប្រមាណ​១៧ ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារ​លក់រាយ និង​កម្មន្តសាល ថាមពល ធានារ៉ាប់រង ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ដូចជា Fedex Express, […]

ព័ត៌មានជាតិ

គាំទ្រ​ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្របខណ្ឌ​

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ ព្រះ​សង្ឃុ​គ្រប់​វត្ត មន្ត្រីរាជការ​គ្រប់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​យុវជន​ស​.​ស​.​យ​.​ក អាជីវករ អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប និង​ប្រជា​ពលរដ្ខ​ទូទាំង​ខេត្ត សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ហើយ​បើ​រកឃើញ​មាន​មន្ត្រី​ណា មាន​សារធាតុ​ញាណ​ក្នុង​ខ្លួន នឹង​ត្រូវ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។​ ​វិធានការ​នេះ គឺជា​ការពង្រឹង​ប្រព័ន្ធ​ការងារ និង​កែលម្អ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅក្នុង​ប្រទេស ជំរុញ​ភាព​ស្អាតស្អំ សន្តិសុខ​សង្គម សុខដុមរមនា និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម ធ្វើឱ្យ​ប្រទេស​យើង​ឈាន​ទៅ​សម្រេច​គោលដៅ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ ​ហើយ​ចូលរួម​ចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាដាចខាត​សូម​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​៕ ​

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥

​នៅ​ថ្ងៃ​អាទិត្យ ១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​​នៅ​ការិយាល័យ ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល​។​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នេះ មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​ ​សម្រាប់​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕ ​

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ថ្វាយបង្គំ​សាកសួរ​អំពី​ព្រះរាជសុខភាព​របស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨ កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក​ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាត្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ថ្វាយបង្គំ​សាកសួរ​អំពី​ព្រះរាជសុខភាព​របស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត រាជធានី​ភ្នំពេញ​៕ ​