(ខេត្តស្ទឹងត្រែង,ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញអាជ្ញាធរខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់គាំ ពារ និងពន្លឿនការធ្វើបណ្ណក្រីក្រ ជូនសមាជិក-សមាជិ កា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ។ ប្រសាសន៍ដាស់តឿនរបស់សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមន៍អតីតយុទ្ធជនកម្ពុជា លោក ច័ន្ទ លំផាត់ តំណាងអនុប្រធានសមា គមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ កតិសិង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធាន គណៈកម្មាធិកា រសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ។ ពិធីប្រកាសទទួលស្គាល់ប្រធាន-អនុប្រធានគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹង ត្រែង ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ កុម្ភៈ ២០២៤ នៅសាលាខេត្តស្ទឹងត្រែងនោះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្តស្ទឹងត្រែង លោក ស្រី កែវ សាវឿន, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុ ទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង, លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី លោក ស៊ុទ្ធ វណ្ណា ប្រធានមន្ទីរសង្គមកិ […]
Author: phanny
មន្ត្រីពេទ្យសត្វខេត្តកំពង់ឆ្នាំងចុះពិនិត្យការឆ្លងជំងឺសត្វនិងព្យាបាលគោក្របីរបស់ប្រជាពលរដ្ឋកើតជំងឺអត់ក្ដាមនៅក្នុងឃុំ ស្រែថ្មី ស្រុករលាបៀរ
ខេត្តកំពង់ឆ្នាំង បន្ទាប់ពី សត្វគោក្របី របស់ប្រជាពលរដ្ឋនៅឃុំស្រែថ្មី ស្រុករលាប្អៀរ មានកើតជំងឺ នៅព្រឹកថ្ងៃទី 14 ខែកម្ភះ ឆ្នាំ 2024 មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីបានសហការជាមួយអាជ្ញាធរភូមិនិងភ្នាក់ងារពេទ្យសត្វភូមិចុះទៅពិនិត្យនិងជួយព្យាបាលសត្វពាហនៈរបស់ប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលានឹងត្រូវមើលថែទាំសត្វគោក្របីឲ្យបានល្អពីព្រោះរដូវនេះជារដូវក្ដៅខ្លាំង។ លោក ហ៊ុន លី អនុប្រធានការិយាល័យនិងផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាថ្ងៃនេះដើម្បីកាត់បន្ថយអត្រាសត្វគោក្របីឈឺស្លាប់ក្រុមការងាររបស់លោកបានចុះធ្វើបង្ហាញអំពីវិធីការពារជំងឺអុតក្តាម លើគោក្របីរបស់ប្រជាពលរដ្ឋព្រមទាំងជួយព្យាបាលផងដែរ។ ជាមួយគ្នានោះក៏បានផ្ដល់ថ្នាំ ប្លូមេទីឡែន ដល់កសិករចំនួន 60 ដប បានផ្ដល់ថ្នាំនិងសម្ភារៈដល់ភ្នាក់ងារពេទ្យសត្វភូមិចំនួន 3 នាក់ដើម្បីយកទៅព្យាបាលបន្តដល់ភូមិមួយចំនួនទៀតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ។ ប្រជាពលរដ្ឋដែលបានមកចូលរួម ចំនួន 23 នាក់ដែលក្នុងនោះមកពីភូមិអណ្ដូងឬស្សី មានគោសរុបចំនួន 470 ក្បាល មានគោឈឺមាន 45 ក្បាល .ភូមិទ្រាជើងគោចំនួន 180 ក្បាល ចំនួនគោឈឺ៣០ក្បាល .ភូមិត្រពាំងស្បូវ មានគោសរុប 250 ក្បាលឈឺ 38 ក្បាល។ លោកបានបញ្ជាក់ថាចំពោះសត្វគោក្របីមានជម្ងឺត្រូវបានសហការជាមួយអាជ្ញាធរភូមិនិងភ្នាក់ងារពេទ្យសត្វភូមិដើម្បីចុះជួយព្យាបាលឲ្យបានទាន់ពេលវេលា៕
គណបក្សខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំការងារគ្រប់គ្រ ងទិន្នន័យមន្ត្រីគណបក្ស និងការងារធ្វើបញ្ជី សមាជិ កគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា !
ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០ ២៤ គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំការងារគ្រប់គ្រងទិន្នន័យមន្ត្រីគណប ក្ស និងការងារធ្វើបញ្ជី សមាជិកគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា ក្នុងគោលបំណងរៀបចំធ្វើបញ្ជីរាយនា មមុខសញ្ញាកសាងបក្ស សម្រាប់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំជាគោលការណ៍បន្ថែមលើការត្រៀម លក្ខណៈសម្បត្តិរបស់គណបក្សក្នុងការពង្រីកកម្លាំងឱ្យ បានពីចម្ងាយ និងជាការគិតគូរយ៉ាងហ្មត់ចត់ច្បា ស់លាស់របស់គណបក្សជុំវិញការវិវត្តថ្មី នៃកម្លាំងយុ វជន។ ក្នុងកិច្ចប្រជុំ នេះដែរ បានប្រព្រឹត្តទៅ ក្រោមអធិ បតីភាព លោក ហាក់ វិមាន ប្រធានគណៈចាត់តាំងគណបក្សខេត្ត និងមានចូលរួម លោកជំទាវ លោក លោកស្រី ដែលជា សមាជិក សមាជិកា គណះកម្មាធិការគណបក្ស ខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្ស ក្រុង/ស្រុក ឃុំ/សង្កាត់ និង គណៈ កម្មការគ្រប់គ្រង សមាជិកបក្ស ជាច្រើនរូប ។ មានប្រសាសន៍បើកក្នុងកិច្ចប្រជុំ លោក ហាក់ វិមា ស […]
រថយន្ដដឹកឈើមួយគ្រឿង ដឹកឈើពេញរថយន្ដ ខូចនៅលើផ្លូវជាតិ លេខ៤ ត្រូវបានកម្លាំងអាវុធហត្ថខេត្ដ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ធ្វើការចាប់បង្ក្រាប បញ្ជូនឲ្យខណ្ឌរដ្ឋបាលព្រៃឈើ
ខេត្ដកំពង់ស្ពឺ÷នៅវេលាម៉ោង០៤,១៥នាទីទាបភ្លឹ ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងមន្ទីរស្រាវជ្រាវពី័ត៌សន្តិសុខ កងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺ ដឹកនាំដោយ លោក នាង ក្វាយ មេបញ្ជាការងខេត្ដ ក្រោមការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ដខេត្ដស្ពឺ។ បានធ្វើការដឹកនាំកម្លាំងអាវុធហត្ថខេត្ដ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ដស្រុកសំរោងទង ចល្បាតក្នុងភូមិសាស្ត្រខេត្ដ បានជួបប្រទះឃើញ រថយន្ដដឹកឈើមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (កែឆ្នៃ) ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2B 7297 នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៩,៤០ ជិតស្ពានអាកាសផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខូចនៅលើផ្លូវ ដឹកឈើពេញរថយន្ដ ប្រភេទឈើឈ្លីច លាំជ្រុង និងម៉ៃតាប់ ក៏បានធ្វើការចាប់បង្ក្រាប បញ្ជូនឲ្យខណ្ឌរដ្ឋបាលព្រៃឈើ រឹមអូសយកទៅ ធ្វើការវ៉ាស់វែង ឃើញមានឈើរុប ចំនួន២៧ដុំ ស្មើ៧,៨១៨ម៉ែត្រគីប។ បច្ចុប្បន្នរថយន្តនិងវត្ថុតាង រថយន្ដដឹកឈើ និងឈើ ត្រូវបានប្រគល់ជូនជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីបន្តធ្វើការតាមតិវិធី។ដោយ ផល ផាន់នី ថ្ងៃទី13/02/2024 […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួប ប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រថៃ នាឱកាសនេះ។ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ ដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្លៅចៅយូហួរ […]
ឈប់បានឈប់ទៅបងប្អូនអើយសង្វៀនបញ្ជល់មាន់ដុះស្លែរបស់ឈ្មោះ ឡេង កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងស្រុកត្រពាំងប្រាសាទ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តឧត្ដរមានជ័យ រក្សាភាពស្ងៀមស្ងាត់
(ខេត្តឧត្តរមានជ័យ) ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងថា ឈ្មោះ ឡេង កំពុងតែបើកដំណើរការល្បែងស៊ីសងមាន់ជល់ខ្នាតយក្ស និងអាប៉ោង លេងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយក្នុងមួយគូរចាក់លុយរហូតទៅដល់រាប់លានរៀល ហើយស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងអឺងកង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាហ៊ាន ចុះបង្ក្រាបឬទប់ស្កាត់នោះទេ ថែមទាំងបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំងនោះលេងបានដោយសេរី។ ជាពិសេសលោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ សម្ងំឈឹងទំនងជាត្រូវថ្នាំ ឬខ្លាចអំណាចលោក ឡេង ម្ចាស់សង្វៀនមាន់ ហើយហ៊ានផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចពុក។ ប្រជាពលរដ្ឋនិយាយថា ក្រៅពីល្បែងស៊ីសងសង្វៀនជល់មាន់នៅទីតាំងខាងលើនេះ ក៏នៅមានប្រភេទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនទៀត កំពុងញាំញីនៅក្នុងស្រុកត្រពាំងប្រាសាទ។ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏ ដូចជាលោកអធិការដ្ឋាននគរបាលស្រុក មិនដែលខ្វល់ចំពោះបញ្ហាដែលកំពុងបង្កភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យសូមអំពាវនាវទៅដល់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេសលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយត្រួតពិនិត្យនិងដាក់បទបញ្ជាទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកត្រពាំងប្រាសាទឲ្យចុះទប់ស្កាត់និងបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះផងដើម្បីគោរពតាមសេចក្ដីប្រកាសក៏ដូចជាបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងឲ្យស្របទៅ តាមគោលនយាបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃផងដែរ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ។ សម្តេចធិបតី បានមានប្រសាសន៍ថា កម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ប្រែក្លាយប្រទេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចធិបតីបានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។ ២០ឆ្នាំក្រោយមានសុខសន្តិភាព រាជរដ្ឋាភិបាលបានប្រឹងប្រែងប្រែក្លាយជីវភាពប្រជាពលរដ្ឋ ពីកម្រិតក្រីក្រ ទៅជាចំណូលមធ្យម និងពីមធ្យម ទៅចំណូលខ្ពស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ […]
ស៊ុតមាន់ជាង៦ម៉ឺនគ្រាប់ ដែលឈ្មួញលួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យគ្មានច្បាប់ ត្រូវបានពេទ្យសត្វ ចុះបង្ក្រាប
(បន្ទាយមានជ័យ)៖កម្លាំងជំនាញពេទ្យសត្វ បានចុះបង្ក្រាបរថយន្តក្រុង លួចដឹកបង្កប់ស៊ុតមាន់ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់ ដែលគ្នានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅវេលាម៉ោង ១រសៀល ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ បានចុះដល់ចំណុចខាងលើកាក់រថយន្តក្រុង ១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9090 ជាប្រភេរថយន្តក្រុង ក្រោយពីក្រុមការងារពិនិត្យក្នុងខ្លប់រថយន្តខាងក្រោមបានរកឃើញស៊ុតម៉ាន់ ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់ ដែលដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រីពេទ្យសត្វបានបន្តថា ការឃាត់រថយន្តនេះ ក្រោយពីទទួលបានព័ត៌មានពីភ្នាក់សម្ងាត់ រាយការណ៍មកថា មានរថយន្តខាងលើលួចដឹកបង្កប់ស៊ុតមាន់ ចំណែកតៃកុងរថយន្តវិញបាននិយាយថា គាត់ ស៊ីឈ្នួលដឹកស៊ុតមាន់ចេញពីម្តុំស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឲ្យម៉ូយគេលក់ចែកចាយនៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ប៉ុន្តែខ្លួនប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយគឺបានទាក់ទងតែអ្នកហៅមកដឹកប៉ុណ្ណោះ ។ ក្រោយពីពិនិត្យសួនាំហើយបាននាំយកវត្ថុតាងល្មើសនិងមធ្យោបាយខាងលើ ទៅកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត […]
កម្លាំងសមត្ថកិច្ចនគរបាលចំនួន០៣ស្រុក រួមជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តាមចាប់បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់១គ្រឿង
ខេត្តព្រះវិហារ ÷រថយន្តម៉ាកហ្វតចង្កួតស្តាំពណ៌ស ចំនួន០១គ្រឿង ដឹកឈើប្រភេទឈើឈ្លីក រួមជាមួយរថយន្តរថយន្តម៉ាកស៊ីណាមួយគ្រឿងទៀត ដែលបើកបិទគូត ត្រូវក្រុមសមត្ថកិច្ច នគរបាលបង្ក្រាបបាន ខណៈពួកគេដឹកឈើឈ្លីកចំនួន១៣ដុំស្មើជិត០២ម៉ែត្រគូប បើកកាត់ ប៉ុស្តិត្រួតពិនិត្យហើយបានបុកបារ៉ាសសមត្ថកិច្ច ដើម្បីបើកគេចខ្លួន តែគេចមិនរួចត្រូវកម្លាំងសមត្ថកិច្ចចាប់បាន។ ក្នុងប្រតិបត្តិកានេះបណ្តាលអោយ រថយន្តសមត្ថកិច្ច រងការខួចខាតរបន្តិចបន្តួច ដោយសារថយន្តដឹកឈើបើកកៀរ ។ ហរតុការនេះកើតឡើង នៅចន្លោះម៉ោង ១២រំលងអាធ្រាត្រ ដល់ម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ លោកវិរៈសេនិយ៍ឯក រស់ សុធី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា សមត្ថកិច្ចមានការយកចិត្តទុកដាក់ និងតាមចាបបង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ ខុសច្បាប់យ៉ាងនេះដោយលំបាកបំផុតទើបអាចតាមចាប់បង្ក្រាបបាន។ រថយន្តដឹងឈើខាងលើ បានដឹក ចេញពីស្រុកឆែប កាត់ស្រុកជ័យសែន ត្រូវកម្លាំងអធិការនគរបាលស្រុកជយ័សែន តាមប្រម៉ាញ់ រថយន្តដឹកឈើបើករត់ចូលស្រុករវៀង ត្រូវកម្លាំងនគរបាលស្រុករវៀងដាក់បារ៉ាសចាំស្ទាក់ចាប់ តែរថយន្តដឹកឈើដឹងខ្លួនក៍បានបើកបុកបារ៉ាស់ ពីស្រុករវៀង មកស្រុកត្បែងមានជយ័ ត្រូវកម្លាំងនគរបាលស្រុកត្បែងមានជ័យ ពួនស្ទាក់ត្រង់ចំណុចភូមិក្រាំងដូង រថយន្តដឹងឈើបានបើករត់ចូលស្រុកសង្គមថ្មី ត្រូវកម្លាំងអធិការស្រុកស្ទាក់ចាប់បាន ។ នៅចំណុចស្រុកសង្គមថ្មី ចំណែកកម្លាំងនគរបាលសេដ្ឋកិច្ច […]