ព័ត៌មានជាតិ

គាំទ្រ​ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បើ​រកឃើញ​នឹង​បណ្តេញចេញ​ពី​ក្របខណ្ឌ​

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ ព្រះ​សង្ឃុ​គ្រប់​វត្ត មន្ត្រីរាជការ​គ្រប់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​យុវជន​ស​.​ស​.​យ​.​ក អាជីវករ អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប និង​ប្រជា​ពលរដ្ខ​ទូទាំង​ខេត្ត សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ហើយ​បើ​រកឃើញ​មាន​មន្ត្រី​ណា មាន​សារធាតុ​ញាណ​ក្នុង​ខ្លួន នឹង​ត្រូវ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។​

​វិធានការ​នេះ គឺជា​ការពង្រឹង​ប្រព័ន្ធ​ការងារ និង​កែលម្អ​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​នៅក្នុង​ប្រទេស ជំរុញ​ភាព​ស្អាតស្អំ សន្តិសុខ​សង្គម សុខដុមរមនា និង​ការអភិវឌ្ឍ​នៅក្នុង​សង្គម ធ្វើឱ្យ​ប្រទេស​យើង​ឈាន​ទៅ​សម្រេច​គោលដៅ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ហើយ​ចូលរួម​ចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាដាចខាត​សូម​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​៕

Leave a Reply

Your email address will not be published.