ព័ត៌មានជាតិ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន Temasek Holdings ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Lim Boon Heng ប្រធាន​ក្រុមហ៊ុន Temasek Holdings ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ការចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វីស​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ និង​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​រំឭក​អំពី​ជំនួប​រវាង​រូបលោក និង​សម្តេច​តេជោ ហ៊ុន សែន នា​ពេលកន្លងមក ដែល​ក្នុងនោះ លោក​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គំរូ​វីរៈភាព​ដឹកនាំ​របស់​សម្តេច​តេជោ ផងដែរ​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​ថា ក្រុមហ៊ុន មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី និង បាន​និង​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​ពិភពលោក ដោយ​ផ្ដោត​លើ​លើ​វិស័យ​ហិរញ្ញវត្ថុ […]

ព័ត៌មានជាតិ

អាសូ​រណាស់​! គ្រួសារ​ក្រីក្រ​ហើយ ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់​ទៀត​

​ខេត្ត​កំពង់ឆ្នាំង​៖ ផ្ទះ​ធ្វើ​អំពី​សរសរ​ឈើ​ប្រក់​ស្លឹក​ទំហំ​៣x៤ មួយ​ខ្នង ត្រូវ​ភ្លើង ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ ខណៈ​គ្រួសារ​នេះ​កំពុង​មាន​ជីវភាព​ខ្វះខាត រក​ទី​ពំនាក់​គ្មាន​។​ ​ហេតុ​ការ​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤​នេះ ស្ថិតនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​ ​ប្រភព​នៅ​ទីនោះ​បញ្ចាក់​ថា​៖​ជនរងគ្រោះ​ប្ដី​ឈ្មោះ​ចាប ចំរើន ប្រពន្ធ​ឈ្មោះ កា ភាព មានកូន​ចំនួន​៤​នាក់ នៅក្នុង​បន្ទុក ហើយ​ជា​គ្រួសារ​ក្រីក្រ សុំ​ដី​របស់​គេ​ដើម្បី​សង់ផ្ទះ​តូច​មួយ​រស់នៅ​បណ្ដោះអាសន្ន​។​ ​ករណី​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះទេ ដោយ​មិន​មាន​មនុស្ស​នៅលើ​ផ្ទះ ហើយ​គាត់​និង​ប្រពន្ធ​ព្រមទាំង​កូន រវល់​ចុះ​ទៅ​ធ្វើការ​ស៊ីឈ្នួល​កម្មករ​គេ​នៅ​មាត់​ទន្លេ នៅក្នុង​ភូមិ​សង្កាត់ ដែល​កើតហេតុ​ខាងលើ ។​ ​អគ្គិភ័យ​នេះ​ឆេះ​ផ្ទះ​អស់​ទាំងស្រុង រួមទាំង​សម្ភារៈ មួយចំនួន​ដូចជា​៖ សម្លៀក​បំពាក់ មុង ភួយ ខ្នើយ​ក ន្ទេ​ល ឆ្នាំង ចាន ឯកសារ​សៀវភៅ​គ្រួសារ អត្តសញ្ញាណ ប័ណ្ណ​សំបុត្រកំណើត ជាពិសេស​គឺ​ប័ណ្ណ​ក្រីក្រ​របស់​គ្រួសារ​គាត់ ។​ ​ដូចនេះ​ពួកគាត់ សូម​អំពាវនាវ សប្បុរសជន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទាំងអស់ សូមមេត្តា​ជួយ​គាត់​ផង គ្រួសារ​គាត់​ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ​អស់​ទាំងស្រុង គ្មាន​សល់​អ្វី​ក្រៅពី​សំលៀក​បំពាក់​មួយ​ចង្កេះ​ជាប់​ខ្លួន​នេះ​ទេ​! […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម​អគ្គលេខាធិកា​រ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​( Organization for Economic Cooperation and Development-OECD) ចូលជួប​សម្តែង​ការគួរសម

នា​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម Mathias Cormann អគ្គលេខាធិការ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វីស ។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្ដម Mathias Cormann បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បានធ្វើការ​បញ្ជាក់​អំពី​គោលជំហរ​របស់​អង្គការ OECD ក្នុង​ការពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការផ្តល់​ការគាំទ្រ​ផ្នែក​បចេ្ចកទេស​ក្នុង​ការកសាង​ក្របខណ្ឌ​គោលនយោបាយ​នានា ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ។ ឯកឧត្តម អគ្គលេខាធិការ​អង្គការ OECD […]

ព័ត៌មានជាតិ

អគ្គនាយិកា​ក្រុមហ៊ុន​ទេសចរណ៍​លំដាប់​ពិភពលោក Trip.Com ប្តេជ្ញា​នាំ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Jane Sun អគ្គនាយិកា​ក្រុមហ៊ុន Trip.com ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វីស ។​ ​ក្នុង​ជំនួប​នេះ លោកស្រី Jane Sun បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​ស្រី និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​ជម្រាបជូន សម្តេច​ធិបតី អំពី​ដំណើរការ​អាជីវកម្ម និង​សក្តានុពល​របស់​ក្រុមហ៊ុន Trip.com ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​ផ្តោតជាសំខាន់​លើ​វិស័យ​ទេសចរណ៍ ។ ​ជាមួយគ្នានេះ លោកស្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​គោលបំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នៅ​កម្ពុជា ដើម្បី​នាំ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​ដ៏​ស្រស់ស្អាត និង​មាន​គោលដៅ​ទេសចរណ៍ ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​។​ ​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​ជំនួប​ជាមួយ​លោក​ស្រី​អគ្គនាយិកា និង​សហការី និង​បាន​បង្ហាញ​នូវ​ការស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ពង្រីក​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​តាមរយៈ​កិច្ចសហការ​ជាមួយ​នឹង​បណ្តា​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក ស្របពេល​ដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន និង​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ចាំបាច់ សំដៅ​ជំរុញ​កំណើន​នៃ​វិស័យ​ទេសចរណ៍ នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ […]

ព័ត៌មានជាតិ

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​នាំយក​អំណោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ផ្តលជូន​ប្រជាពលរដ្ឋ​១ គ្រួសារ​ក្រីក្រ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​

​ខេត្ត​កំពង់ឆ្នាំង​: ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា​ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ​ដ៏​ថ្ងៃ​ថ្លា​របស់​សម្ដេច​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ

ស្រែប្រាំង​ប្រជាកសិករ​ក្នុង​ឃុំ​គោក​បន្ទាយ ប្រមាណ​៣៨០​ហិកតា ត្រូវ​បាន​ជួយ​សង្គ្រោះ​

​ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​ឯកឧត្តម​ប៉ា សុខុម​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ដោក ប៊ុនថុន​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង និង​ក្រុម​ការងារ​បច្ចេកទេស​ប្រព័ន្ធធារាសាស្ត្រ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​មេ និង​ប្រឡាយ​រង​នៅក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ស្តារ​ប្រឡាយ​មេ ប្រឡាយរ​ង​បាន​ប្រវែង​៥៤០០​ម៉ែត្រ​។ ​ក្នុង​នោះ​មន្ទីរ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងដាក់​ម៉ាស៊ីនបូមទឹក​ធំៗ​ចំនួន​៧​គ្រឿង ប្រេង​ចំនួន​៣​ពាន់​លីត្រ លោក​សេង វិចិត្រ អភិបាល​ស្រុក​រលាប្អៀរ ក៏​បាន​ឧបត្ថម្ភ​ប្រេង ១៥០០​លីត្រ ដើម្បី​បូមទឹក​ពី​បឹង​ធំ សង្គ្រោះ​ស្រូវប្រាំង​ប្រជាពលរដ្ឋ​រហូតដល់​ច្រូត​កាត់ ។​ ​ដោយឡែក​ការជួយ​សង្គ្រោះ​ស្រែប្រាំង​នៅក្នុង​ឃុំ​គោក​បន្ទាយ មកដល់​ថ្ងៃនេះ​បាន​ប្រមាណ​៣៨០​ហិកតា​ក្នុង​ចំណោម​ស្រូវ​ខ្វះ​ទឹក​៤០០​ហិកតា ៕​

ព័ត៌មានជាតិ

កម្លាំងចម្រុះ​បន្ត​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២)

(​បាត់ដំបង​) កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​លោក ម៉ិ​ល សុផល អភិបាលស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កង​រាជ​អាវុធ​ខេត្ត កម្លាំង​ភូមិភាគ​៥ កម្លាំង​សឹក​រង​ខេត្ត កម្លាំង​ស៊ើប​ការ​មណ្ឌល​៥ កម្លាំង​បរិស្ថាន កម្លាំង​ជលផល និង​កម្លាំង​សហគមន៍​នេសាទ បាន​បន្ត​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២) ។​ ​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២) នៅ​ចំណុច​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ២៥​នាក់ កាណូត​  ១០​គ្រឿង និង​បាន​កាប់​បំផ្លាញ​សាច់​មង​ប្រវែង​ ៥,២០០​ម៉ែត្រ ,​ឡុក​ចំនួន ១៥​ឡុក ,​បង្គោល​បណ​រ៉ាវ ចំនួន ៨០០​ដើម និង​ព្រលែង​ត្រី​ចម្រុះ​ប្រមាណ​ ១០០​គីឡូក្រាម ។​ ​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ ឈ្មោះ រ៉ើ​ន បូ បានប្រគល់ ឧបករណ៍​នេសាទ​ខុសច្បាប់​(​អាំង​វ៉ិ​ចទ័​រ​)​ចំនួន​១​គ្រឿង និង​ពលរដ្ឋ​ផ្សេងទៀត​សរុប ចំនួន ៣២​នាក់ បាន​មក​ធ្វើ​កិច្ចសន្យា​ផ្តិច​មេដៃ ដើម្បី​បញ្ឈប់​ដាក់​បណ​រ៉ាវ ក្នុង​ដែន​អភិរក្ស​អតីត​ឡូ​តិ៍លេខ ២ ក្នុង​ភូមិសាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ផងដែរ​។​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរស​វ័យ​ចំណាស់​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ​១២​ឆ្នាំ​រំលោភ ម្តាយ​ក្មេងស្រី​ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​

ខេត្ត​កំពង់ស្ពឺ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ ក្រោយ​ពី​បុរស​ល្មោភកាម​ខាងលើ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​អាយុ​១២​ឆ្នាំ​បាន​សម្រេច​ម្តង ហើយ​រំលង​បាន​ជី​ត​៣​ខែ​ទើប​បែក​រឿង ដឹង​ដល់​ម្តាយ​។​ ​ការឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ល្មោភកាម​ខាងលើ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ទួល​សំបួរ ឃុំ​តំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ​។​ ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រីនគរបាល ស្រុក​សាមគ្គី​មុនី​ជ័យ​ថា ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ពុំ ដា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទទួល​សំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ ត្រូវជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​រួច​មក​។ ​ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​លើ​ជនសង្ស័យ ឈ្មោះ ង៉ុយ ផេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ទួលសំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ក្បែរ​គ្នា ថា បាន​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​កូនស្រី​របស់​ខ្លួន ឈ្មោះ វ ក ល ណ ភេទ​ស្រី អាយុ​១២​ឆ្នាំ នៅ​រៀន ដែល​ប្រព្រឹត្ត ទៅ​កាលពី​អំឡុង ខែ​១០​និង​ខែ​១១ ឆ្នាំ​២០២៣​កន្លងទៅ​(​មិន​ចាំ​ថ្ងៃ​)​នោះទេ​។​ នៅ​ចំណុច​សួនច្បារ ក្នុង​ដី​ពុះ​ឡូតិ៍​មហាព្រហ្ម​៥ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប ប្រមាណ ២៥០០​នាក់

​នៅវេលា​ម៉ោង​៥​ល្ងាច​(​ម៉ោង​នៅ​ប៉ារីស​) ត្រូវ​នឹង​ម៉ោង​១១​យប់​(​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​ប្រមាណ ២៥០០​នាក់ នៅ​ទ្វីបអឺរ៉ុប ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

ព័ត៌មានជាតិ

នា​ថ្ងៃ​ទី​13/01/2024​កម្លាំង​អាវុធហត្ថ​ខេត្ដ​ត្បូងឃ្មុំ ធ្វើការ​ចាប់​បង្ក្រាប​រថ​យន្ដ​សាំ​យ៉ាង ដឹក​ឈើ​ធ្វើ​ទ្វារ និង​ឈើ​សន្លឹក បាន​មួយ​គ្រឿង បន្ទាប់ពីរ​ទទួលបាន​ព័ត៌មាន​

​ខេត្ដ​ត្បូងឃ្មុំ​÷ កម្លាំង​អាវុធហត្ថ​ខេត្ដ ធ្វើការ​ចាប់​បង្ក្រាប​រថ​យន្ដ​សាំ​យ៉ុង​ដឹកឈើ មួយគ្រឿង ផ្ទុក​ឈើ​ពេញ​រថយន្ដ ក្រោម​ការចង្អុលបង្ហាញ និង​ម​ញ្ជា​ផ្ទាល់​ពីរ លោក ឧត្ដមសេនីយ៍ត្រី រត្ន័ ចាន់ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ត្បូងឃ្មុំ ។​ ​ក្រោយពីរ​ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ដ សាំ​យ៉ុង មួយ​គ្រឿង​ដឹក​ឈើ​ពេញ​ចេញពីរ​ខេត្ដ​ក្រចេះ ឆ្លងកាត់​ខេត្ដ​ត្បូងឃ្មុំ បម្រុង​យក​ទៅ​លក់​នៅ​ភ្នំពេញ​ភ្លាម ពេល​រថយន្ដ​ដឹកឈើ​នោះ ដឹក​មកដល់​ចំណុច ភូមិ​ស្ទឹង​អង្កា​ញ់ ឃុំ​ប្រធាតុ ស្រុក​អូររាំងឪ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ដ​ត្បូងឃ្មុំ តាម​ចាប់​បង្ក្រាបបាន ពិតជា​ដឹកឈើ​ពេញ​រថយន្ដ​ពិតប្រាកដ​មែន រថយន្ដ​ដឹកឈើ មួយ​គ្រឿង​ដែល​ត្រូវ​ធ្វើការ​តាម​ចាប់​បង្ក្រាប​នោះ មាន​ម៉ាក់​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ពីមុខ ភ្នំពេញ 2AB 1932 ។​ដោយ​គេ​ស្គាល់​ថា ម្ចាស់​ឈ្មោះ យាយ​អូន ។ ហើយ​បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ការប្រគល់​រថ​យន្ដ​នឹង​ឈើជូន​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​នីតិវិធី​។​ ​សូម​បញ្ជា​ផងដែរ​ថា ជា​រាងរាល់​យប់​ថ្ងៃ មាន​រថយន្ដ​សាំ​យ៉ាង ដឹក​ឈើ​ធ្វើ​ជា​កែច្នៃ ដាក់​ពីលើ​ឈើ​សន្លឹក​ពេញៗ​រថយន្ដ​ជាច្រើន​គ្រឿង ចេញពីរ​ដេ​អេ ខេត្ដ​មណ្ឌល​គី​រី ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ដ​ក្រចេះ និង​ដឹក​ចេញពីរ​ខេត្ដ​ស្ទឹងត្រែង ឆ្លងកាត់​ទីរួមខេត្ដ​ក្រចេះ និង​ខេត្ដ​ត្បូងឃ្មុំ […]