ព័ត៌មានជាតិ

ស្រែប្រាំង​ប្រជាកសិករ​ក្នុង​ឃុំ​គោក​បន្ទាយ ប្រមាណ​៣៨០​ហិកតា ត្រូវ​បាន​ជួយ​សង្គ្រោះ​

​ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​ឯកឧត្តម​ប៉ា សុខុម​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ដោក ប៊ុនថុន​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង និង​ក្រុម​ការងារ​បច្ចេកទេស​ប្រព័ន្ធធារាសាស្ត្រ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​មេ និង​ប្រឡាយ​រង​នៅក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ស្តារ​ប្រឡាយ​មេ ប្រឡាយរ​ង​បាន​ប្រវែង​៥៤០០​ម៉ែត្រ​។

​ក្នុង​នោះ​មន្ទីរ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងដាក់​ម៉ាស៊ីនបូមទឹក​ធំៗ​ចំនួន​៧​គ្រឿង ប្រេង​ចំនួន​៣​ពាន់​លីត្រ លោក​សេង វិចិត្រ អភិបាល​ស្រុក​រលាប្អៀរ ក៏​បាន​ឧបត្ថម្ភ​ប្រេង ១៥០០​លីត្រ ដើម្បី​បូមទឹក​ពី​បឹង​ធំ សង្គ្រោះ​ស្រូវប្រាំង​ប្រជាពលរដ្ឋ​រហូតដល់​ច្រូត​កាត់ ។​

​ដោយឡែក​ការជួយ​សង្គ្រោះ​ស្រែប្រាំង​នៅក្នុង​ឃុំ​គោក​បន្ទាយ មកដល់​ថ្ងៃនេះ​បាន​ប្រមាណ​៣៨០​ហិកតា​ក្នុង​ចំណោម​ស្រូវ​ខ្វះ​ទឹក​៤០០​ហិកតា ៕​

Leave a Reply

Your email address will not be published.