ព័ត៌មានជាតិ

កម្លាំងចម្រុះ​បន្ត​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២)

(​បាត់ដំបង​) កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​លោក ម៉ិ​ល សុផល អភិបាលស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កង​រាជ​អាវុធ​ខេត្ត កម្លាំង​ភូមិភាគ​៥ កម្លាំង​សឹក​រង​ខេត្ត កម្លាំង​ស៊ើប​ការ​មណ្ឌល​៥ កម្លាំង​បរិស្ថាន កម្លាំង​ជលផល និង​កម្លាំង​សហគមន៍​នេសាទ បាន​បន្ត​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២) ។​

​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២) នៅ​ចំណុច​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ២៥​នាក់ កាណូត​  ១០​គ្រឿង និង​បាន​កាប់​បំផ្លាញ​សាច់​មង​ប្រវែង​ ៥,២០០​ម៉ែត្រ ,​ឡុក​ចំនួន ១៥​ឡុក ,​បង្គោល​បណ​រ៉ាវ ចំនួន ៨០០​ដើម និង​ព្រលែង​ត្រី​ចម្រុះ​ប្រមាណ​ ១០០​គីឡូក្រាម ។​

​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ ឈ្មោះ រ៉ើ​ន បូ បានប្រគល់ ឧបករណ៍​នេសាទ​ខុសច្បាប់​(​អាំង​វ៉ិ​ចទ័​រ​)​ចំនួន​១​គ្រឿង និង​ពលរដ្ឋ​ផ្សេងទៀត​សរុប ចំនួន ៣២​នាក់ បាន​មក​ធ្វើ​កិច្ចសន្យា​ផ្តិច​មេដៃ ដើម្បី​បញ្ឈប់​ដាក់​បណ​រ៉ាវ ក្នុង​ដែន​អភិរក្ស​អតីត​ឡូ​តិ៍លេខ ២ ក្នុង​ភូមិសាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ផងដែរ​។​

Leave a Reply

Your email address will not be published.