ខេត្ដត្បូងឃ្មុំ÷ កម្លាំងអាវុធហត្ថខេត្ដ ធ្វើការចាប់បង្ក្រាបរថយន្ដសាំយ៉ុងដឹកឈើ មួយគ្រឿង ផ្ទុកឈើពេញរថយន្ដ ក្រោមការចង្អុលបង្ហាញ និងមញ្ជាផ្ទាល់ពីរ លោក ឧត្ដមសេនីយ៍ត្រី រត្ន័ ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ដត្បូងឃ្មុំ ។
ក្រោយពីរទទួលបានព័ត៌មានថា មានរថយន្ដ សាំយ៉ុង មួយគ្រឿងដឹកឈើពេញចេញពីរខេត្ដក្រចេះ ឆ្លងកាត់ខេត្ដត្បូងឃ្មុំ បម្រុងយកទៅលក់នៅភ្នំពេញភ្លាម ពេលរថយន្ដដឹកឈើនោះ ដឹកមកដល់ចំណុច ភូមិស្ទឹងអង្កាញ់ ឃុំប្រធាតុ ស្រុកអូររាំងឪ ត្រូវបានកម្លាំងអាវុធហត្ថខេត្ដត្បូងឃ្មុំ តាមចាប់បង្ក្រាបបាន ពិតជាដឹកឈើពេញរថយន្ដពិតប្រាកដមែន រថយន្ដដឹកឈើ មួយគ្រឿងដែលត្រូវធ្វើការតាមចាប់បង្ក្រាបនោះ មានម៉ាក់សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពីមុខ ភ្នំពេញ 2AB 1932 ។ដោយគេស្គាល់ថា ម្ចាស់ឈ្មោះ យាយអូន ។ ហើយបច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការប្រគល់រថយន្ដនឹងឈើជូនរដ្ឋបាលព្រៃឈើ ចាត់ការបន្តនីតិវិធី។
សូមបញ្ជាផងដែរថា ជារាងរាល់យប់ថ្ងៃ មានរថយន្ដសាំយ៉ាង ដឹកឈើធ្វើជាកែច្នៃ ដាក់ពីលើឈើសន្លឹកពេញៗរថយន្ដជាច្រើនគ្រឿង ចេញពីរដេអេ ខេត្ដមណ្ឌលគីរី ឆ្លងកាត់ស្រុកស្នួលខេត្ដក្រចេះ និងដឹកចេញពីរខេត្ដស្ទឹងត្រែង ឆ្លងកាត់ទីរួមខេត្ដក្រចេះ និងខេត្ដត្បូងឃ្មុំ មិនក្រោម30គ្រឿងនោះទេ តែដូចជាគ្មានកម្លាំងជំនាញណាហ៊ាន ធ្វើការទប់ស្កាត់បង្ក្រាបនោះទេ។
ពលរដ្ឋឆ្ងល់ថា តើអស់លោកជំនាញ់ដែលមានតួនាទី ប្រចាំការនៅតាមស្នាក់ការនិមួយៗ តាមបណ្ដាខេត្ដ ដែលរថយន្ដដឹកឈើឆ្លងកាត់ ពួកលោកកំពង់ធ្វើអ្វីវិញ??? បានជាពួកថៅកែឈើទាំងនោះ អាចដឹកជញ្ជូនឈើឆ្ងងកាត់ ស្នាក់ការអស់លោកជាច្រើនកន្លែង ច្រើនខេត្ដបានងាយស្រួលបែបនេះ បានទៅរួច???៕ដោយ ផល ផាន់នី