ព័ត៌មានជាតិ

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​នាំយក​អំណោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ផ្តលជូន​ប្រជាពលរដ្ឋ​១ គ្រួសារ​ក្រីក្រ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​អស់​

​ខេត្ត​កំពង់ឆ្នាំង​: ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា​ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ​ដ៏​ថ្ងៃ​ថ្លា​របស់​សម្ដេច​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី ទៅ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ក្រីក្រ នៅក្នុង​ស្រុក​ទឹកផុស​ដែល​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​។​

.​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ​សុភា បាន​ថា​អំណោយ​ខាងលើ​នេះ​រួមមាន​អង្ករ​ចំនួន ៥០​គីឡូក្រាម ស័ង្កសី​៥០​សន្លឹក ស៊ីម៉ង់ត៍​០៤​បេ ទឹកត្រី​០១​យួរ ទឹក​ស៊ី​អ៉ីវ​០១​យួរ ត្រីខ​០១​យួរ មី​០១​កេះ មុង​០១ រួម​នឹង​ថវិកា​មួយចំនួន គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ។​

.​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​មាន ឈ្មោះ​ប៉ិច សុ​ណា ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ជា​ស្ត្រី​មេ ម៉ា​យ​មានកូន ៥​នាក់​ក្នុង​បន្ទុក រស់នៅ​ភូមិ ត្រពាំង​ព្រីង ឃុំ អភិវឌ្ឍន៍ ស្រុ ក​ទឹកផុស ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ឈឺ​មួយ​ខ្នង​ជ ញ្ជាំង​ស្លឹក ដំបូល​ប្រក់​សង្ក័សី កាលពី​ថ្ងៃ ទី​១៤ .០១.២០ ២០២៤ វេលា​ម៉ោង​១២ និង ១០ នាទី​ថ្ងៃត្រង់​ដោយសារ​ភ្លើងចង្ក្រាន ។​

.​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា សម្ដេចនាយក​រដ្ឋមន្ត្រី និង​លោកជំទាវ​ណុ​ច ជានុច្ច​ជាកាល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដែល​បាន​ជួប​គ្រោះ​មន្ត​រាយ​នានា​ដោយ​បាន​ជួយ​ឧបត្ថម្ភ​ស្បៀងអាហារ​និង​សម្ភារៈ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

.​ប្រជាពលរដ្ឋ​រងគ្រោះ​និង​អាជ្ញាធ​រមូល ដ្ឋា ន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ពិសេស​សម្ដេច​នាយករដ្ឋមន្ត្រី​និង​លោកជំទាវ ដោយ​សូម​គោរព​ជូន​ពរ​សម្ដេច​លោកជំទាវ​និង​ក្រុម​ការងារ​ទាំងអស់​សូម​ជួប​ប្រទះ តែ​ហ្នឹង​សេចក្តី​សុ ខ​គ្រប់ប្រកា​រណ៍ និង​មាន​ជោគជ័យ​គ្រប់ ការងា​និង​ភារៈកិច្ច​៕

 

Leave a Reply

Your email address will not be published.