(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គី កងរាជអាវុធហត្ថ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ វត្តគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលព្រះវិហារដ៏ធំនេះនឹងគ្រោងចំណាយថវិកាប្រមាណជាង ៤០ម៉ឺនដុល្លារ ពិធីបុណ្យផ្កាប្រាក់នេះមានការអញ្ជើញចូលរួមយ៉ាងកុះករពំសំណាក់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។ ពិធីបុណ្យផ្កាប្រាក់នេះផ្តួចផ្តើមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅស្រីជាទីស្រឡាញ់ ព្រមទាំងលោកមេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរ នាយការិយាល័យ នាយកសាលាទាំងពីរ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី.ខេត្ត ទាំង២៥ផងដែរ ៕