ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​!

​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​-​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ លោក​មេបញ្ជាការរង នាយសេនាធិការ​រង មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​សម្រាក​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​។ ​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា​សរុប​ចំនួន ៤,០០០,០០០​រៀល រួម​នឹង​ទឹក​សុទ្ធ ភេសជ្ជៈ ០៩​កេស ផ្លែឈើ ០១​កន្ត្រក យកទៅ​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គឹម សំអុល ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕​

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សិក្សា​វាយតម្លៃ​សក្កា​នុព​ល​តំបន់​  ទេសចរណ៍​ភ្នំ​ខ្នង​ផ្សា

កំពង់ស្ពឺ​៖ ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៥–​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ អញ្ជើញ​អមដំណើរ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​  បាន​ធ្វើដំណើរ​ឡើង ភ្នំ​ខ្នង​ផ្សា និង​ដឹកនាំ​ក្រុម​ការងារ​ជំនាញ ត្រួតពិនិត្យ​និង​សិក្សា​វាយតម្លៃ​សក្កា​នុព​ល​ក្នុង​វិស័យ​ទេសចរណ៍​បែប​សហគមន៍ លើ​ទីតាំង​សហគមន៍ តេ​ទឹក​ពុះ (​សហគមន៍​កោ​ដូនតី​) និង​តំបន់​ខ្នង​ផ្សា​(​សហគមន៍រ​លាក់​កង​ជើង​) ដែល​ឆ្លើយតប​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ ក៏​មាន​ការ​ញ្ជើ​ញ​ចូលរួម​ពី​សំណាក់​ប្រតិភូ​អមដំណើរ គណៈ​អភិបាលរង​ខេត្ត គណៈ​អភិបាលស្រុក មន្ទីរ​ជំនាញ​ពាក់ព័ន្ធ មន្ត្រីរាជការ មន្ត្រី​ឧទ្យានុ​រ​ក្ស​ជា​ច្រើន​រូប​ទៀត​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ប្រាប់​សហគម​ន៍​ផងដែរ​ថា ចំពោះ (​តេ​ទឹក​ពុះ​) ជា​តំបន់​មួយ​មាន​ទឹក​ក្តៅ​ផុសចេញ​ពី​ដី​ក៏​ត្រូវតែ​ជួសជុល​កសាង​អភិវឌ្ឍន៍​ជូន​អ្នកភូមិ​ទីនោះ ភាគច្រើន ជា​ជនជាតិ​សួយ​  ដែល​ពួកគេ ជឿ​ថា​ទឹក​ក្តៅ​នេះ ស័ក្តិ​សិទ្ធ សម្រាប់​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ និង​ជំងឺ​សើ​ស្បែក​ផ្សេងៗ ពិសេស​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ អាច​ទស្សនា​វប្បធ៌ម​ទំនៀមទំលាប់ ប្រពៃណី​និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​ទីនោះ និង​ទស្សនា​របាំ​របស់​ជន​ចាតិ​សួយ និង​របាំ​ផ្សេងៗ​ទៀត​។​ ​ឆ្លៀត​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន ណែនាំ​ចំពោះ​សហគមន៍ […]

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត

នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​លោកជំទាវ គ្រីស្ទី​ណា គូ​វ៉ា​ចា សាន់​តូ​ពូ​ឡូ​ស ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​ចំណាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ព្រមទាំង​បាន​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ក្នុង​អំឡុង​ពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​នេះ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ហ្វាំង​ឡ​ង់ និង​កម្ពុជា ព្រមទាំង​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ជាអាទិ៍​៖ ការ​បោសសម្អាត​មីន​, កសិកម្ម​, និង​ការចុះបញ្ជី​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែម​ទៀត​។ ​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​លោកជំទាវ ឯកអគ្គរដ្ឋទូត ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ហ្វាំង​ឡ​ង់​ដែល​បាន​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ។ សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បច្ចុប្បន្ន មាន​រយៈពេល​៥៥​ឆ្នាំ​មកហើយ​។ ជាមួយគ្នានេះ​, សម្ដេច​បវរ​ធិបតី​ជឿជាក់ថា តួនាទី​របស់​លោកជំទាវ​អគ្គរដ្ឋទូត នឹង​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កាន់​រីកចម្រើន​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​ក៏បាន​លើកឡើង​ពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជីវភាព […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា

* ប្រទេស​មួយ​ខ្លាំង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង​, ប្រទេស​មួយ​មាន​អារ្យធម៌​រុងរឿង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំងពូកែ​ ​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) កម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​វ៉ាន់ដា ​។​ ​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​៖ ប្រទេស​មួយ​ខ្លាំង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង​, ប្រទេស​មួយ​មាន​អារ្យធម៌​រុងរឿង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ពូកែ​។ ការកសាង​សង្គម​ជាតិ​មួយ​ឱ្យ​រុងរឿង ទាមទារ​ឱ្យមាន​ស្ថិរភាព​, សង្គតិភាព និង​ការ​ពូន​ជ្រំ​សមិទ្ធផល​, រក្សា​សមិទ្ធផល​ចាស់ បង្កើន​សមិទ្ធផល​ថ្មី​, ប្រមូលផ្តុំ​កម្លាំង និង​ចំណេះដឹង ចំណេះធ្វើ ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ ។ ប្រសិនបើ​សង្គម​មួយ​ដែល​រវល់​តែ​ឈ្លោះ​គ្នា​, បែកបាក់​គ្នា​, មាន​សង្គ្រាម​រ៉ាំរ៉ៃ​, មាន​ការផ្លាស់ប្តូរ​រប​ប​គ្រប់គ្រង​ឥត​ឈប់​, និង​មាន​ ​ភាព​រកាំរកូស​ជាមួយ​ប្រទេសជិតខាង​, សង្គម​នោះ […]

ព័ត៌មានជាតិ

គោលនយោបាយ​ជួយឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ រហូត​ដល់​កូន​មាន​អាយុ ២​ឆ្នាំ គឺជា​នយោបាយ​របស់​ស​ម្តេច​តេជោ ហើយ​បន្ត​រហូត​ដល់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា គឺជា​នយោបាយ​ដ៏​ល្អ​ដើម្បី​ជួយ​ដល់​ស្ត្រី

នា​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ន​យោ​ជិត និង​សម្ពោធ​ទារកដ្ឋាន នៅ​រោងចក្រ​ម៉ា​វ៉​ល ហ្កាមិ​ន ។​ ​ក្នុងឱកាស​នោះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា គោលនយោបាយ​ជួយឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ រហូត​ដល់​កូន​មាន​អាយុ ២​ឆ្នាំ គឺជា​នយោបាយ​របស់​ស​ម្តេច​តេជោ ហើយ​បន្ត​រហូត​ដល់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា គឺជា​នយោបាយ​ដ៏​ល្អ​ដើម្បី​ជួយ​ដល់​ស្ត្រី ដោយ​ក្នុង​នោះ ស្ត្រី​មាន​ផ្ទៃពោះ នៅ​ពេល​ពិនិត្យ​សុខភាព នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៨​ម៉ឺន​រៀល​ក្នុង​១​លើក ហើយ​ត្រូវ​ពិនិត្យ​ផ្ទៃពោះ​ចំនួន​៤​លើក មុន​ពេល​សម្រាល​, ពេល​ឆ្លងទន្លេ កូន​១ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន ៨០​ម៉ឺន កូនភ្លោះ​២ ទទួលបាន ១ លាន ២ សែន រៀល កូនភ្លោះ​៣ ទទួលបាន ១ លាន ៦ សែន រៀល និង​ការឧបត្ថម្ភ​ពី​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​

នា​រសៀល ថ្ងៃ​សុក្រ ទី​៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ ឯកឧត្ដម មែ ស៊ីថន បាន​នាំយក​ម៉ូតូ Honda Wave ចំនួន ២២​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រគល់ជូន​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ទ្រយឹង ចំនួន ០៩​នាក់​, លោកគ្រូ​អ្នកគ្រូ​នៃ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ទ្រយឹង ចំនួន ១០​នាក់ និង​ក្រុមប្រឹក្សា​ភូមិ ចំនួន ០៣​នាក់ នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​ ​ក្នុងជំនួប​សំណេះសំណាល​ផ្ទាល់​នាឱកាស​នោះ លោក មែ ស៊ីថន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​សាកសួរ​សុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ផ្ញើ​ជូន​ក្រុមគ្រូពេទ្យ លោកគ្រូ​អ្នកគ្រូ និង​អាជ្ញាធរ​ភូមិ ដោយ​បាន​រំលេច​អំពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជ​អតីតយុទ្ធជន​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ​។​ ​លោក […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ អាណត្តិ​ទី ០៤ របស់​ក្រុមប្រឹក្សា​ខេត្ត​

កំពង់ស្ពឺ​៖ ឯកឧត្ត យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១០ អាណត្តិ​ទី ០៤ របស់​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​មិនា ឆ្នាំ​២០២៥ ពិធី​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា ក្រុម ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អភិបាល ក្រុង​-​ស្រុក​ទាំង​៩ ទីចាត់ការ​-​អង្គភាព​ការិយាល័យ ចំណុះ​សាលា​កំពង់ស្ពឺ សរុប​ជា​ច្រើន​រូប​។​ ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​នេះ មាន​របៀបវារៈ​ចំនួន​៥ យក​មក​ពិនិត្យ និង​ពិភាក្សា​រួមមាន​៖ ១-​ពិនិត្យ ពិភាក្សា និង​អនុម័ត លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៩ របស់​ក្រុមប្រឹក្សា​ខេត្ត​ ២-​ពិនិត្យ និង អនុម័ត​លើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​ខែ កុម្ភៈ ឆ្នាំ​២០២៥ របស់​ក្រុមប្រឹក្សា​ខេត្ត​ ៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ បុគ្គលិក​នៃ​រដ្ឋបាល​ខេត្ត​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០២៥ ៤-​បញ្ហា​ផ្សេងៗ​ […]

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​ចំនួន ២.២៥០​គ្រួសារ មកពី​ស្រុក​បន្ទាយ​អំពិល ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ

នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​ចំនួន ២.២៥០​គ្រួសារ មកពី​ស្រុក​បន្ទាយ​អំពិល ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​ឧត្តរមានជ័យ​។​ ​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ​, ថ្នាក់ដឹកនាំ​-​មន្ត្រី​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា​, ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត​ឧត្តរមានជ័យ​, ថ្នាក់ដឹកនាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ និង​សៀមរាប ព្រមទាំង​វត្តមាន​របស់​សប្បុរស​ជន​ជា​ច្រើន​រូប រួមទាំង​មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា​ផង​ដែរ​។​ ​គួររំលឹកថា នេះ​ជា​ដំណើរ​បេសកកម្ម​មនុស្ស​ធម៌​ជា​លើក​ទី​៤ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​អញ្ជើញ​មក​ទឹកដី​ខេត្ត​ឧត្តរមានជ័យ បន្ទាប់​ពី​ដំណើរ​លើ​ក​ទី​១ […]

ព័ត៌មានជាតិ

អបអរសាទរ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​ឧត្តមគិរីប្រឹក្សា (​ហៅ​វត្ត​កោ​ដូនតី​) ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖​ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៣ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា នៅ​វត្ត​ឧត្តមគិរីប្រឹក្សា​(​ហៅ​វត្ត​កោ​ដូនតី​) ដែល​ស្ថិតនៅ ភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។ និមន្ត​/​អញ្ជើញ​រួមាន ព្រះ​មុនី​សត្ថា​ចារ្យ​កោសល កែវ ចន្ថា ព្រះ​មេគណ​ខេត្ត គណៈមហានិកាយ ព្រះ មុនី​តាលវ័ន មួង ចក្រី ព្រះ​មេគណ​ខេត្ត គណៈ​ធម្មយុត្តិកនិកាយ ឯកឧត្តម លោកជំទាវ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន មន្ត្រីរាជការ​បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ ចំនួន ៩៩៣ អង្គ​/​នាក់​។ ​ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចូលរួម​អបអរសាទរ ជាមួយ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ដែល​គង់​នៅ​ទី​អារាម​វត្ត​នេះ ជាពិសេស​ព្រះ​តេជ​គុណ វរ​ច្ឆ​ន្ទោ ប៉ោ ហំ ព្រះចៅអធិការ​វត្ត​កោ​ដូនតី​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដោយ​ស្មោះ​ចំពោះ​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤១៧​នាក់ នៅ​ឃុំ​កាត់​ភ្លុក និង​ឃុំ​ភក្តី​

កំពង់ស្ពឺ​៖ ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​០២ ខែ​មីនា ឆ្នាំ​២០២៥ អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ចំនួន​៣៩៧​នាក់​  ស្ថិតនៅ​ភូមិ​ត្រពាំង​ពើក ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។​ ​ពិធី​នេះ​មាន​ការចូលរួម​ឯកឧត្តម យឹម សុខុម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​-​ស្រុក​-​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក ឃុំ ជាច្រើនរូប​ទៀត​។​ ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ស្ពឺ សូម​ចូលរួម​អបអរសាទរ និង​គោរព​ស្រឡាញ់​ចំពោះ​វត្តមាន​របស់​បងប្អូន ដែល​បានភ្ញាក់រលឹក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​នាពេលនេះ​។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងទៅ មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់​៨២% ដែល​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បាន​បង្ហាញ​អំពី​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ការផ្តល់​ឱកាស​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បន្តវេន​ដឹកនាំ ជា​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​។​ ​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា នេះ​បង្ហាញឲ្យឃើញថា […]