ព័ត៌មានជាតិ

អភិបាលខេត្ត​រំពឹងថា ក្រុមហ៊ុន​ផលិត​ជី និង​ជីសរីរាង្គ នឹង​ដំឡើង​រោងចក្រ​នៅ​កម្ពុជា ក្រោយ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម​រួច​

កំពង់ស្ពឺ​÷ អភិបាលខេត្ត​រំពឹងថា ខ្សែច្រវ៉ាក់​ផលិត​កម្មជី​ធម្មជាតិ នៅ​រោងចក្រ Nhà Máy Phân Bón Trường Xuân ក្នុង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ទៅ​ដំឡើង​រោងចក្រ​នៅ​កម្ពុជា ក្រោយ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម​រួច ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍​ដូច្នេះ នៅពេល​ដែល​ឯកឧត្តម បាទ​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ដឹកនាំ​ប្រតិភូ សម្តែង​ការងារ​គួរសម និង​ជូនពរ​ប្រតិភូ​ខេត្ត​វិញ​ឡុង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពង្រីក​សម្ព័ន្ធមេត្រីភាព ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ វៀតណាម នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ តំណាង​ប្រតិភូ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បាន​ថ្លែងអំណរគុណ​ដោយ​សេចក្ដី​រីករាយ​ក្រៃលែង​ចំពោះ ឯកឧត្តម លឺ ក្វា​ង ងឺ​យ (Lu Quang Ngoi) ប្រធាន​គណ​:​កម្មា​ធិ​ការប្រ​ជាជនខេត្ត​វិញ​ឡុង តំណាង​មន្ត្រីរាជការ និង​ប្រជាជន ក្នុង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម វៀតណាម ជា​ថ្នាក់ដឹកនាំ​គ្រប់រូប ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ប្រតិភូ​យើងខ្ញុំ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាម ឆ្នាំ​២០២៤​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេលខាងមុខ​នេះ​។ កិច្ចទំនាក់ទំនង​រវាង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ការ​រឹតចំណង​មិត្តភាព សាមគ្គី ភាព និង​កិច្ចសហប្រតិបត្តិការ អនុវត្ត​ការងារ​តាម​ភារកិច្ច ដែល​បាន​សម្រេច​សមិទ្ធផល​ជាច្រើន​កន្លងមក ក្នុង​ការបំពេញ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធ​ទៅវិញទៅមក ដើម្បី​ដោះស្រាយ និង​សម្របសម្រួល​រាល់​កិច្ចការ នៃ​កិច្ចសហប្រតិបត្តិការ ។​

​សូម​ទំនាក់ទំនង និង​សហប្រតិបត្តិការ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​វី​ញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​

​ក្នុង​កិច្ច​ជំនួប ពិភាក្សា និង​ឯកភាព​លើ​គោលបំណង​ទស្សនកិច្ច ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស គឺ​សេដ្ឋកិច្ច​ប្រជាជន និង​ប្រជាជន ឲ្យមាន​ជីវភាព​ធូរធារ​កើន​ឡើង និង​មាន​ទំនាក់ទំនង​ល្អ និង​ការអភិវឌ្ឍន៍​រួម​គ្នា​តែ​មួយ​៕​

 

Leave a Reply

Your email address will not be published.