ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ជួប​សំណេះសំណាល និង​ចុះ​ពិនិត្យ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យ​កន្លែង​បំពេញបែបបទ​ចេញ​-​ចូល ចុះ​ពិនិត្យ​ស្លាប​ស្តាំ និង​ស្លាប​ឆ្វេង ព្រមទាំង​សំណេះសំណាល​ជាមួយ​មន្ត្រី នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ស្ថិតនៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​នាំយក​អង្ករ ចំនួន ២​តោន មី ចំនួន ១០​កេស​ធំ ទឹក​ស៊ី​អ៉ីវ ចំនួន ២០​យួរ ទឹកត្រី ចំនួន ២០​យួរ និង​ត្រីខកំប៉ុង ចំនួន ១០​កេស​ធំ ប្រគល់ជូន និង​ចូលរួម​កម្មវិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ផងដែរ​៕

Leave a Reply

Your email address will not be published.