ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​ទទួលបាន​ការ​ពិនិត្យព្យា បាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​ក្រុមគ្រូ​ពេទ្យស្ម័ គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី !

(​ខេត្ត​ស្ទឹងត្រែង​)​នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដឹកនាំ​ដោ យ​ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែន ការ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួល​ប ន្ទុ​ក​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត បា ន​ចុះមក​ចែក​អំណោយ​សម្ភារៈ​សិក្សា​និង​ថ្នាំពេទ្យ​ដែ ល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រ ធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ពិនិត្យព្យា បាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​ដោយ​ឥត គិតថ្លៃ​។​

​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត គិត​ថ្លៃ​នេះ​បាន​ធ្វើឡើង​នៅ​វត្ត​បញ្ញា​វ​រា​រាម ស្ថិតនៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេ ត្ត​ស្ទឹងត្រែង ដោយ​មាន​ការសហការ​ជាមួយ អាជ្ញាធរខេត្ត កងកម្លាំង​ទាំង​៣ ដឹកនាំ​ដោយ ឯកឧត្តម ប៉ែន លី​ណាត អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ម ន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង សហភាព​សហព័ន្ធ​យុ វ​ជនកម្ពុជា​ខេត្ត​ស្ទឹងត្រែង សកម្មជន​ក្រុមការងារ​យុ​វ ជន​រាជធានី​ភ្នំពេញ មន្ទីរ​ជុំវិញ​ខេត្ត យុវជន​កាកបាទ ក្រហម​កម្ពុជា យុវជន​កាយ​រិទ្ធិ​កម្ពុជា និង​អាជ្ញាធរ​ឃុំ -​ស្រុក​-​ខេត្ត ដែល​ពាក់ព័ន្ធ​។​

​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្តស្ទឹងត្រែង​ក្នុងនាម​អាជ្ញាធរខេត្ត​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំ ពោះ​វត្តមាន​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​បាន​ចុះ​មក​ចែក​អំណោយ​សម្ភារៈ​សិក្សា​និង​ថ្នាំពេទ្យ ព្រមទាំង​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជា​ពើ​រដ្ឋ​ស្រុក​សៀម​បូក​នា​ឱកាស​នេះ​។​

​លោក អភិបាលរង​ខេត្តស្ទឹងត្រែង​ចាត់ទុកថា​ការចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ស្រុក​សៀ ម​បូក​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ពេលនេះ សបញ្ជាក់​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុ ជន​កម្ពុជា​ដែល​បាន​គិតគូ​សុកមាលភាព​របស់​បង ប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សៀម​បូក​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត ស៊ុយ សុភាព អនុប្រធាន​ប្រតិ​ប ត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី និង​ជា​ប្រធាន​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​បាន​លើ​កឡើ ង​ថា​សម្រាប់​ខេត្តស្ទឹងត្រែង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ធ្វើ ការពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បា​ម​បាន​ចំនួន ២៥១ លើក សរុប​មាន​ប្រជា ពល រដ្ឋ​ចូលរួម​ចំនួន សែសិប​មួយ​ម៉ឺន បី​ពាន់​ប្រាំពីរ​រយ​ដ ប់ប្រាំ​ពីរនាក់ ដង​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ម្ភៃ​ម៉ឺន ប្រាំបី​ពាន់ ប្រាំ​រយ​សែសិប នាក់​ដង​។​

​លោក​ថា​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជា ពលរដ្ឋ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ​ដែល​ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​នា ម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែ​មួយ​អនាគត​តែ​មួយ​ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណា មួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ភាពសុខដុមរមនា​ក្នុង​សហ គ​មន៍ តាមរយៈ​ការផ្តល់​សេវា​សុខភាព​សាធារណៈ​ដោយ​ឥតគិតថ្លៃ បញ្ហា​សុខភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ សុភមង្គល ជូន​គ្រួ សារ​និង​សង្គមជាតិ​។​

​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បានឲ្យដឹង​ថា​ការចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី​ទូទាំង ២៥ រាជ ធា​នី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំនួន ១៩ ០២ លើក មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ដប់​បី​លាន ដប់​ប្រាំមួយ​ម៉ឺន ប្រាំមួយ​ពាន់ បួន​រយ ម្ភៃ​ប្រាំ​បី​នាក់​ក្នុ ង​នោះ​ស្ត្រី​មាន​ចំនួន ប្រាំមួយ​លាន ចិតសិប​បី​ម៉ឺន​ប្រាំ មួយ​ពាន់ ប្រាំបួន​រយ ម្ភៃ​ប្រាំបី នាក់ ដោយ​គិត​ត្រឹ ម ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ ២០២៤ នេះ គឺ​ច្រើន​ជាង​៣ ភា គ ៤ នៃ​ប្រជាជន​សរុប​ទូទាំងប្រទេស​ដែល​មាន​ចំនួន ដប់​ប្រាំ​ពីរលាន សាមសិប​បី​ម៉ឺន ប្រាំមួយ​ពាន់ បី​រយ ប្រាំពីរ​នាក់ ធៀប​នឹង​ឆ្នាំ​២០២៤ ។

​ឯកឧត្តម​បញ្ជាក់ថា​រហូត​មកដល់​ពេលនេះ ក្រុម ការងារ​គ្រូពេទ្យ​ស្មគ្រ័ចិត្ត​ឯកឧត្ត​ម ហ៊ុន ម៉ា​នី ចំនួន ៤,៦០១​នាក់ បាន​នឹង​កំពុង​បន្ត​ចុះ​បេសកកម្ម​តាម​ការ​ឧទ្ទេស​នាម​របស់​គណៈកម្មកា​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្កា​ររ​ជំងឺ​កូវី​ដ​-១៩ ដោយ​ឥតគិតថ្លៃ និង​ដោ យ​ស្ម័គ្រចិត្ត​ឥត​គិត​ថវិកា​បេសកកម្ម ដោយ​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ដប់​មួយ​លាន ប៉ែតសិប​ប្រាំបួន​ម៉ឺន បួន​រយ សាមសិប​ពីរ ផូស​! ក្នុង ២៥ រាជ ធា​នី​-​ខេត្ត​៕ ដោយ​÷ ជា ប៊ុន​គង់​)

Leave a Reply

Your email address will not be published.