ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិតជា​ឈាម​ស្រែក​ស្បែក​មែន ! សំណុំរឿង​ករណី​ឃាត់​កម្ម​ដ៏​សាហាវ​ព្រៃផ្សៃ និង​ស្មុកស្មាញ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ធ្វើ​ការធ្វើការ​ស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់ បំបែកសំណុំរឿង​ឃាតកម្ម សម្លាប់​រួច​យក​ដុត​បំបាត់​ភស្តុតាង រួច​ព្យាយ​យាម​រត់គេចខ្លួន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​

​កណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​អនុវត្ត​តាម​បទបញ្ជា ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ និង​អនុវត្ត​តាម​ប្រសាសន៍ ការដឹកនាំ ដោយ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កណ្តាល ដែល​ឯកឧត្តម តែងតែ​ដាស់តឿន ក្រើនរម្លឹក ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ការ បង្ក្រាប រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ដូច​ជា​បទល្មើស​គ្រឿងញៀន ល្បែង​សុីសង​គ្រប់​ប្រភេទ ចោរលួច ឆក់ ប្លន់ ក្មេង​ទំនើង ។​ ​ពិសេស​អនុវត្ត​តាម​ទិស​ស្លោក​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា «​ប្រទេស​ជាតិ​ត្រូវតែ​ការពារ ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​» កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​កំណត់​មុខសញ្ញា​បាន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់​។​ ​ជាក់ស្តែង នៅវេលា​ម៉ោង ១៨:៤០​នាទី ថ្ងៃទី​២១ ខែ​មករា […]

ព័ត៌មានជាតិ

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង​: ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៦ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​  ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​  លោកស្រី អភិបាលក្រុង ស្រុក​ទាំង​៨​ចូលរួម ផងដែរ​។​ ​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ​   អភិបាលខេត្ត​កំពង់ឆ្នាំង បាន​លើកឡើង​អំពី​វឌ្ឍនភាព​នៃ​អភិវឌ្ឍន៍​របស់​ខេត្ត​កំពង់ឆ្នាំង ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ទេសចរណ៍ និង សួន​កំសាន្ត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង នៅក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នា​ពេល​កន្លងមក​នេះ​ទទួលបាន​នូវ​ភ្ញៀវទេសចរ៍​ជាតិ​និង​អន្តរជាតិ​ជាច្រើន​បាន​មក​លេង​កំសាន្ត​តាម​រមនីយដ្ឋាន​ទេសចរណ៍​ក្នុង​ក​ខេត្ត​កំពង់ឆ្នាំង​  ។ ​រាល់​ការ​មក​ទស្សនា​លេង​កំសាន្ត​តំបន់​រមនីយដ្ឋាន​ទេសចរណ៍​មាន​សន្តិសុខ​សុវត្ថិភាព​ល្អ​ប្រសើរ​  ទាំងនេះ​បាន​បង្ហាញថា សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​កាន់តែ​មា​ការទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​មក​លេង​កំសាន្ត​នៅ​តំបន់​រមនីយ​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង ។ ​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​សកម្មភាព​ការងារ ដែល​រដ្ឋបាល​ខេត្ត​បាន​អនុវត្ត​កន្លងមកនេះ ដែល​មាន​ភា​ប្រសើរ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​សន្តិសុខ សុវត្ថិភាព មាន​ជីវភាព​ល្អ​ប្រសើ ពិសេស​ក្នុង​ឱ​ការ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងមកនេះ​  […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត​ដឹក​ដី​បើក​ឆ្លងថ្នល់​ដែក​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​រថភ្លើង​បុក​អោយ​ក្រឡាប់​ផ្ងាជើង តៃកុង​រងរបួស​ធ្ងន់​

​បាត់ដំបង​! បុរស​ជា​តៃកុង​ម្នាក់​រងរបួស​ធ្ងន់ ក្រោយ​បើករថយន្ត​ដឹក​ដី​ឆ្លងថ្នល់​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវបាន​រថភ្លើង​បុក​ពេញទំហឹង​អោយ​ក្រឡាប់​ផ្ងាជើង​នៅវេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅត្រង់​ចំណុច​ផ្លូវ​ឆ្លង​ទី​២ ស្ថិតក្នុង​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។​ ​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ដី​ពណ៌​ស​មួយគ្រឿង ពាក់​ផ្លាក BB-0311​បើកបរ​ដោយ​បុរស​ឈ្មោះ ដុង ឧត្តម រស់នៅ​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​បាន​បើក​ឆ្លងថ្នល់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ភ្លាម​នោះ​ក៏​ស្រាប់តែ​មាន​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ជ្រុល​មក​បុក​ពេញទំហឹង​បណ្តាលអោយ​ក្រឡាប់​ផ្ងាជើង​រង​ការខូចខាត​យ៉ាង​ដំណំ ចំណែក​តៃកុង​រងរបួស​ធ្ងន់​។​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​មធ្យោបាយ​ទាំងពីរ សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កំណត់ហេតុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចុ​មមិច​ម៉ា​ទេបួន​ទូ​រកុង​ទីន័រ​ស្វាយរៀង​នោះ​មិនដឹងមិ​ច​ផង មក​ចេញ​នេះ​ទៀត​ហើយ​ចប់​ហើយ ចប់​ហើយ​ជាតិ​នេះ​ដឹង​តែ​…​ឃាត់​រថយន្ត​០២​គ្រឿង​ដឹក​ប្រហិត​ចម្រុះ​ខូច​គុណភាព​ជាង​០២​តោន​ដែល​នាំ​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា

​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង : នៅ​ថ្ងៃ ពុធ​០៦​រោច​ខែ​បុស្ស​ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣១​ខែ​មករា​ឆ្នាំ​២០២៤ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កំរៀង បាន​ឃាត់​រថយន្ត​០២​គ្រឿង ដឹក​ប្រហិត​ចម្រុះ​ខូច​គុណភាព​ជាង​០២​តោន​ដែល​នាំ​ចេញ​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​ ការ​ព្រឹត្តិការណ៍ ស្ថិត​នៅ​ចំណុច​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ស្ថិតក្នុង​ភូមិ​កំប្រង ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង នា​វេលា​ម៉ោង​ប្រមាណ ២៣​និង​២០​នាទី ថ្ងៃទី​៣១​ខែ​មករា​ឆ្នាំ​២០២៤ នគរបាល​ស្រុក​កំរៀង លោក​វរសេនីយ៍ទោ វេ គឹម​ចត់ អធិការនគរបាល​ស្រុក បាន​ដឹកនាំ កម្លាំង​ផ្នែក​ជំនាញ កម្លាំង​អន្តរាគមន៍​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃាត់​រថយន្ត​ចំនួន​០២​គ្រឿង ១.-​រថយន្ត​ម៉ាក​ហាម​មឺ​(Hummer)​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BX6472 បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ចន្ធី​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយប៉ោ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មុខរបរ​លក់ដូរ​(​អ្នកបើកបរ​)​។​ ២- រថយន្ត​ម៉ាក​រី​វូ (TOYOTA Revo)​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ6336​បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ពិសី​ភេទ​ប្រុស​អាយុ​១៩​ឆ្មាំ​រស់នៅ​ភូមិ​ស្វាយប៉ោ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​មុខរបរ​សិស្ស​(​អ្នកបើកបរ​) ៣/​ឈ្មោះ​ទី សុខ​ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ​រស់នៅ​ភូមិ​គោ​កវែង ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្ត​កំពត​(​ព្រូរ​រថយន្ត​) ​យើង​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ទាំង​ពីរ​គ្រឿង​ឃើញ​មាន​ប្រហិត​ចំរុះ​ខូចគុណភាព​ប្រហែល​២​តោន​។​ ​ករណី​នេះ​ផ្នែក​ជំនាញ បាន​ធ្វើការ​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ចាត់ការ​តាម​នីតិ​វិធ​បន្ត​។​

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាឲ្យ លោក Devin Barta ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ( AmCham Cambodia) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព

សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា គឺជា​អង្គការ​ឯករាជ្យ​មិន​ស្វែងរក​ប្រាក់ចំណេញ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ដោយ​មាន​ទាំង​ក្រុមហ៊ុន​អាមេរិក និង​កម្ពុជា ជា​សមាជិក ដែល​បាន​សហការ​គ្នា​ក្នុង​ការលើកកម្ពស់​កាលានុវត្តភាព​ធុរកិច្ច​, វិនិយោគ និង ពាណិជ្ជកម្ម​, ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្ម​អាមេរិក ក៏​បាន​សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​ការរៀបចំ​នូវ​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា នៅ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក ក្នុងឱកាស​ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត លើក​ទី ៧៨ របស់​អង្គការសហប្រជាជាតិ ដោយ​មាន​ក្រុមហ៊ុន​ធំៗ និង​វិនិយោគិន​អាមេរិក​មួយចំនួន បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​នេះ ផងដែរ ។​

ព័ត៌មានជាតិ

បើ​យ៉ាងៗ​ហ្នឹង​ចប់​ហើយ យ៉ាងណា​យ៉ាងណីទេ សមត្ថកិច្ច​ចាប់​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្ក​ក​ខុសច្បាប់​ពី​វៀតណាម​ចំនួន​៤​គ្រឿង ភ្ញាក់ផ្លើល​ពេញខេត្ដ

ខេត្ត​ស្វាយរៀង ៖ សមត្ថកិច្ច​បាន​ចាប់​សាច់​បង្កក​ចំនួន​៤​កុងទឺន័រ នៅតាម​ផ្លូវ ស្ថិតក្នុង​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​កាល​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤​នេះ តាម​បទបញ្ជា​របស់​ព្រះរាជអាជ្ញា ខេត្ត​ស្វាយរៀង​។​ ​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ស្វាយរៀង​បានឲ្យ អ្នកសារព័ត៌មាន​យើង​ដឹងថា ករណី​ឃាត់​រថយន្ត​កុងតឺន័រ ដឹក​សាច់​បង្កក​ចំនួន​៤​កុងតឺន័រ​នេះ បាន​ធ្វើឡើង នៅក្នុង​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង ហើយ​បាន​រកឃើញថា ជា​ករណី​លួច​នាំ​ចូល​ខុសច្បាប់ និង​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ និង​មាន​វិធានការ​ចាត់ការ តាម​ផ្លូវច្បាប់​។​ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក​ដា រា ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្ត​ស្វាយរៀង​បាន​ឆ្លើយ​យ៉ាងខ្លី​ថា​លោក​កំពុង​ធ្វើ​កិច្ចការងារ​នេះ​ជាប់រវល់​។​ទោះបី​យ៉ាងណា​ប្រភព​មួយចំនួន បាន​បង្ហើប​ឲ្យដឹងថា​សាច់​បង្កក​ចំនួន​៤​កុងតឺន័រ​នេះ បាន​នាំ​ចូល​មក​តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង​ហើយ​បាន​បើកបរ​តាម​ផ្លូវ​វាង​ចូល​មក​ស្រុក​រមាស​ហែក ត្រូវបាន​មន្ត្រី​ជំនាញ​ឃាត់ទុក ។​ ​ទោះបីជា​មាន​ការចាប់​បង្ក្រាប រថយន្ត​ដឹក​សាច់​បង្កក​៤​កុង​ទី​ន័រ ភ្ញាក់ផ្អើល​ពេញ​ខេត្ត​ស្វាយរៀង​បែប​នេះ​ក្តី​ក៏​មន្ត្រី​ជំនាញ ក​.​ប​.​ប ខេត្ត​ស្វាយរៀង មិន​បាន​បង្ហាញ​ពី​លទ្ធផល​ការឃាត់ និង​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​កុងតឺន័រ ដែល​ផ្ទុក​សាច់​បង្កក​ទាំង​៤​នេះ​ទេ បាន​ត្រឹម​ថា​ជាប់រវល់​។​ ​ក្នុងករណីនេះ​ពលរដ្ឋ​កំពុងតែ​មាន​កា​រ​ងឿងឆ្ងល់​ថា ហេតុអ្វី​បាន​អាច​ចូល​មក​រួច តើ​ប្រធាន​ច្រក និង​លោក​គយ កំពុង​ធ្វើ​អ្វី​វិញ​បាន​អាច​ចូល​មក​បាន​ទាំង​កុង​ទី​ន័រៗ មក​បាន​ស្រួល​បែបនេះ​??? ។ ពិតជា​គិត​មិន​យល់​ឆ្ងល់​មិនកើត​ពិតមែន​😭😭😭????​។​

ព័ត៌មានជាតិ

អាជ្ញា​ខេត្តក្រចេះ​ប្រគល់ បណ្ណ​កម្មសិទ្ធិ ចំនួន​២៥០០​ក្បាលដី ជូន​ប្រជាពលរដ្ឋ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ

​ក្រចេះ ៖ លោក ហេង សុថា អភិបាលរង​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ចំនួន​២៥០០ ក្បាលដី ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ គឺ​ភូមិ​បឹង​រៃ និង​ភូមិ​ស្រឡៅ​ដំណាក់ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ពិធី​ធ្វេី​ឡេីង​នៅ​បរិវេណ​វត្ត​មុនី​រតនរង្សី ហៅ​វត្ត​ឫស្សីកែវ ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពីសំណាក​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​ប្រជាពលរដ្ឋ ប្រមាណ​ជា​៤០០​នាក់​។ ​លោក ហេង សុថា បានបញ្ជាក់​ថា ការចែក​ប្លងរឹង​នៅពេលនេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការធានា​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព កាត់បន្ថយ​ជម្លោះដីធ្លី និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ​លោក បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ អាជ្ញាធរ​ស្រុក​គ្រប់​លំដាប់ថ្នាក់ និង​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី ជា​លក្ខណៈ​ប្រព័ន្ធ ដែល​បាន​ខិតខំ​បំពេញ​ការងារ​សម្រេច​បាន​ជោគជ័យ​នា​ពេល​នេះ និង​សូម​ចូល​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួល​ប័ណ្ណកម្មសិទ្ធិ​នា​ថ្ងៃនេះ​ផងដែរ​។ ​ទន្ទឹមនឹងនេះ លោក ក៏​បាន​ជំរុញ​ដល់​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​ខិតខំ​បន្ត​ចុះបញ្ជី​ដីធ្លី […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឆ្នាំ​២០២៤

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤»​។​ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» គឺជា​គំនិត​ផ្តួចផ្តើម​របស់​ស​មេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដឹក​មុខ​ក្នុង​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិការណ៍​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុងតែ​បន្ត​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់​។​ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤» ត្រូវបាន​រៀបចំឡើង​ដោយ​ឈរ​លើ​ទស្សនទាន​គោល​ចំនួន​៤​រួមមាន​៖ ​ទី​១៖ កែប្រែ​មុខមាត់​ខេត្ត​ព្រះសីហនុ ឱ្យទៅ​ជា​ខេត្ត​ដែល​មាន​មូលដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែក​លើ​ឧស្សាហកម្ម​, ទេសចរណ៍ និង​ការវិនិយោគ​ ​ទី​២៖ ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង ដែល​ផ្តល់​លទ្ធផល​រហ័ស​ ​ទី​៣៖ ដាក់ចេញ​នូវ​វិធានការ​អនុវត្ត​ជាក់ស្តែង ដែល​មាន​លក្ខណៈ​ជា​ការបំពេញបន្ថែម​ប្រកប​ដោយ​សង្គតិភាព ទៅ​នឹង​គោលនយោបាយ និង យុទ្ធសាស្ត្រ​នានា របស់​រាជរដ្ឋាភិបាល​ ​ទី​៤៖ បង្កើន​ល្បឿន​នៃ​ការធ្វើ​បរិវត្ត​កម្ម និង ការអភិវឌ្ឍ​ឧស្សាហកម្ម ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យមាន​តម្លៃ​បន្ថែម […]

ព័ត៌មានជាតិ

ស្លាប់​ម្នាក់ និង​៦៤​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ សង្ស័យ​ពុល​នំ​បញ្ចុក​

​ខេត្ត​កំពង់ធំ​៖​យ៉ាងហោច​! ណា​ស់មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ប្រុស ស្រី ក្មេង ចាស់ ៦៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សង្ស័យ​ជា​ករណី​ពុល​នំ​បញ្ចុក​។​ ​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩-៣១ ខែ​មករា ឆ្នាំ​២០២៣ ស្ថិតក្នុង​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​ ​ប្រភព​នៅ​ទីនោះ​ឲ្យដឹងថា​៖ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ជនរងគ្រោះ​ទាំង​នោះ នាំគ្នា​ទិញ​នំ​បញ្ចុក​ហូប​រៀងៗ​ខ្លួន នៅ​តូប​ម្ចាស់​អ្នកលក់​តែមួយ​។ លុះ​ហូប​រួច រហូត​ដល់​ចន្លោះ​ម៉ោង​២១​ទៅ​ម៉ោង​១២​យប់​ពួកគាត់​មាន​អាការ​:​ក្អួតចង្អោរ វិលមុខ រាគ​រូស និង​ត្រូវ​បងប្អូន​សាច់ញាតិ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក បារាយណ៍​.​សន្ទុក ជា​បន្តបន្ទាប់​។​ ​ប៉ុន្តែ​ក្នុង​ចំណោម​នោះ ជា​អកុសល មាន​លោកយាយ​ម្នាក់ ឈ្មោះ​អ៊ុំ ងៀ​ម អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ទទឹង ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​ស្លាប់​តាមផ្លូវ​បន្ទាប់​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​ ​មកដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៤ នេះ​លោក​អ៊ួង សារឿ​ន អភិបាលស្រុក​បារាយណ៍ និង​ក្រុម​ការងារ​បាន​ចុះសួរសុខទុក្ខ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុល​ចំណីអាហារ​កំពុង​សម្រាក​ព្យាល​បាល​នៅ​មន្ទីរពេទ្យបង្អែក​បារា​យ​ណ៍​.​សន្ទុក ផងដែរ​។ ក្នុងនោះ​លោក​បញ្ជាក់ថា​៖ ពេល​នេះ​ជនរងគ្រោះ​ដែល​ពុល​ចំណីអាហារ បាន​រួចផុត​ពី​អាយុជីវិត និង​ជា​សះស្បើយ​អស់ហើយ​៕

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងា​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី ២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​

នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​ ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ ដែល​បាន​អញ្ជើញ មក​បិទ​សន្និបាត បូកសរុប​ការងារ​កសិកម្ម ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម​នៅពេលនេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កសិកម្ម ដែល​សម្រេច​ផែនការ និង​យុទ្ធសាស្ត្រ​សំខាន់ៗ​នា​ពេលកន្លងមក​។ សម្ដេច​ធិបតី បាន​មានប្រសាសន៍ថា ក្រសួង​ពាក់ព័ន្ធ​កំពុង​តាមដាន​វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​គ្រោះ​រាំងស្ងួត កង្វះខាត​ទឹក​ប្រើប្រាស់​ធ្វើស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត និង​ធ្វើការ​ជួយ​សង្គ្រោះបន្ទាន់​លើ​បញ្ហា​នេះ​។​ ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ការបើក​ច្រក​ថ្មី ការបើក​ទីផ្សារ​ថ្មី​នៅ​ប្រទេស​នានា​បន្ថែម​ជា​ការល្អ ប៉ុន្តែ​សំខាន់​ត្រូវ​ថែរក្សា​ទីផ្សារ​ចាស់​ឱ្យបាន​ល្អ និង​រឹងមាំ​។​ ​សម្ដេច​បន្តថា នៅ​ក្នុង​ការស្វែងរក​ទីផ្សា​រលក់​ផលិតផល​កសិកម្ម សូម​យក​តែ​ផលិតផល​តែ​១​មុខ ឬ ២​មុខ​ដែល​ចាំបាច់ និង​អាច​ជា​តម្រូវការ​ទៅ​បង្ហាញ​នៅ​ប្រទេ ស​នានា​ជា​ការល្អ ប្រសើរ​ជាង​យក​ទៅ​ច្រើន ដែល​ធ្វើឱ្យ​ប្រទេស​នោះ​ពិបាក​នៅក្នុង​ការសម្រេច […]