ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ Church Of Jesus Christ ប្ដេជ្ញាចិត្ត​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល នៅ​កម្ពុជា​ 

ភ្នំពេញ​៖ វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ Church of Jesus Christ នា​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​មក​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្នុង​ជំនួប​នេះ លោក Elder Dale G.Renlund បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី​ដោយ​សង្ខេប​នូវ​សកម្មភាព​ការងារ​របស់ Church of Jesus Christ ដែល​ផ្ដោតជាសំខាន់​ការ​កិច្ចការ​មនុស្សធម៌ ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការអភិវឌ្ឍន៍​វិស័យ​សាសនា អប់រំ សុខាភិបាល និង​អនាម័យ​ទឹកស្អាត​តាម​មូលដ្ឋាន​។​ ​ក្នុងឱកាស​នៃ​ជំនួប​នេះ​ដែរ លោក​Elder Dale G. Renlund ក៍​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​គម្រោង​កសាង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​បេះដូង​មួយកន្លែង នៅក្នុង​ខេត្ត​សៀមរាប សំដៅ​ជួយ​ដល់​ការព្យាបាល និង​លេីក​កម្ពស់​សុខមាភាព​ប្រជាជ​នក​ម្ពជា ព្រមទាំង​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ Church of Jesus […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោកជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​អា​ហ៍ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ស​ង្គ​នៃ​អង្គការសហប្រជាជាតិ (UN – ESCAP) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២ កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឲ្យ លោកជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម នៃ​អង្គការ​សហប្រជាជាតិ​(UN–ESCAP)​ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​។ សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​របស់​លោកជំទាវ​អគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅ​កម្ពុជា​បន្ទាប់ពី​សម្ដេច​បា​ន​ជួប​លើក​ជំទាវ​កាលពី​ឆ្នាំ​2019 កន្លងទៅ​។ សម្ដេច​បាន​បញ្ជាក់ថា ដំណើរ​បេសកកម្ម​របស់​លោកជំទាវ​នៅពេលនេះ នឹង​ពិនិត្យ​ឃើញ​អំពី​ការវិឌ្ឍន៍ និង​ការរីកចម្រើន​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ។​ ​លោកជំទាវ អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា មានប្រសាសន៍​ថ្លែង​អំណរគុណ និង​កោតសរសើរ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ​បាន​ចូលជួប​សម្ដែង​ការគួរសម​។ លោកជំទាវ​បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​បី​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៩ ដែល​លោក​ជំទាវ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​លោកជំទាវ​បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​សម្ដេច​តេជោ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ឯកអគ្គរ​ដ្ឋ​ទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម

នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ចា​ស្ទីន ខេ​វិន វ៉ា​យអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម ចា​ស្ទីន ខេ​វិន វ៉ា​យអេត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី​នៅ​សាធារណរដ្ឋ​បារាំង និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូ​ស សហព័ន្ធ​ស្វីស​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​បញ្ជាក់​ជូន​នូវ​ការបេ្តជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ ​កម្ពុជា​-​អូស្ត្រាលី ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា លើ​គ្រប់​វិស័យ បន្ថែមទៀត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម […]

ព័ត៌មានជាតិ

ក្រសួង​ព័ត៌មានរៀបចំ​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន​បាននឹង​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ដោយ​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។ ​អង្គសន្និបាត​រយៈពេល ២ ថ្ងៃនេះ​នឹង​មាន​ការធ្វើ​បទ​បង្ហាញ​ពី​ថ្នាក់ដឹកនាំ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ក្រសួង​ព័ត៌មាន​រួម​មាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​, អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​, អគ្គនាយកដ្ឋាន​វិទ្យុជាតិ​, អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​លើ​សមិទ្ធផល​នានា ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​ចូលរួម​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​បទពិសោធ​ល្អៗ ដើម្បី​រិះរក​ដំណោះស្រាយ​សមស្រប ចំពោះ​បញ្ហា​ប្រឈម​នានា និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​ការអនុវត្ត​បន្ត​សំដៅ​លើកកម្ពស់​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​នៅ​កម្ពុជា​ឱ្យ​កាន់ តែ​ប្រសើរឡើង​ថែមទៀត​ក្នុង​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ ។ សូមបញ្ជាក់ថា សន្និបាត​នឹងត្រូវប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២ និងបិទបញ្ចប់នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ៕ ​

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០ កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង ខេត្ត​កណ្ដាល ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជិត​៣​ពាន់​នាក់ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ ។ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាកសួរ​អំពី​សុខទុក្ខ និង​ថ្លែង​នូវ​ការ​នឹករលឹក​ចំពោះ សមាជិក សមាជិក ព្រមទាំង​បាន​លើកឡើង​នូវ​សមិទ្ធិផល​ជាច្រើន ដែល​បាន​កើតឡើង ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​គ្រប់​អណត្តិ ជា​ពិ​សេ​ក្នុង​អណត្តិ​ទី​៦ និង បន្ត​ក្នុង​អណត្តិ​ទី​៧​នេះ គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រក្សាបាន​នូវ សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព​សង្គម ការគ្រប់គ្រង​នូវ​ជម្ងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អ​តាម​រយៈ​ការ​បន្សាំ​សហគមន៍​ដោយ​ប្រើ​អភិក្រម​ផ្កា​រីក​នៃ​ការផ្ដល់​វ៉ាក់សាំង​ចូល​ទៅ​សហគមន៍​គ្រប់​ទីកន្លែង​ក្នុងប្រទេស និង​ការធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​លំដាប់ លើសពីនេះ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ និង វិបត្តិ​សេដ្ឋកិច្ច​សកល រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ​គោលនយោបាយ​ជួយ​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការផ្ដល់​សាច់ប្រាក់ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង

នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក​ជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ។​ ​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភា​បារាំង បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី នៅលើ​ទឹកដី​បារាំង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​ជ្រើសរើស​របស់​សម្តេច​ធិបតី យក​ប្រទេស​បារាំង​ជា​ប្រទេស​ទី​១ ក្នុង​ចំណោម​បណ្តា​ប្រទេស​នៃ​ទ្វីបអឺរ៉ុប ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្របពេល​ដែល​ប្រទេស​បារាំង​-​កម្ពុជា កំពុង​មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ ។ ​បន្ថែម​លើ​នេះ លោក​ជំទាវ​ប្រធាន​រដ្ឋសភា ក៏​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​ធិបតី ក្នុង​ការបង្កើត​នូវ​មជ្ឈមណ្ឌល​វប្បធម៌​ថ្នាក់​តំបន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​បម្រើ​ឱ្យ​ការបណ្តុះបណ្តាល​ភាសា​បារាំង និង​ការផ្សព្វផ្សាយ​វប្បធម៌​បារាំង ដល់​ប្រជាជន​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ខណៈ​ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ជាមួយនឹង​ប្រទេស​បារាំង ហើយ​ក៏​នៅតែ​ជា​ប្រទេស​សកម្ម​មួយ ដែល​មាន​ប្រជាជន​ប្រើប្រាស់​ភាសា​បារាំង​ជាច្រើន​។​ ​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក​ជំទាវ​ប្រធាន​រដ្ឋសភា​បារាំង និង​បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​វឌ្ឍនភាព​រីកច​ម្រើ​ន​គួរឱ្យកត់សម្គាល់ នៃ​ទំនាក់​ទំ​ង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​គ្រប់​កម្រិត ជាពិសេស​ទំនាក់ទំនង​រវាង​សា្ថប័​ននីតិប្រតិបត្តិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅក្នុង​វិស័យ​អប់រំ វប្បធម៌ ភាសា និង​សេដ្ឋកិច្ច […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ប្រធានគ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិ​ក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ទីក្រុង​ដា​វ៉ូ​ស សហព័ន្ធ​ស្វីស រសៀល​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Samantha Power ប្រធាន​គ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វីស​។ ​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​ជំទាវ​ប្រធាន​ទីភ្នាក់ងា​រ USAID បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ហើយ​លោកជំទាវ​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី អំពី​វឌ្ឍនភាព​ការងារ​របស់ USAID នៅ​កម្ពុជា ពិសេស​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ការការពារ​កុមារ​តូច តាមរយៈ​កិច្ចសហប្រតិបត្តិកា​ររ​វាង USAID និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការលើកកម្ពស់​កម្មវិធី​អប់រំ អនាម័យ និង​បរិក្ខា​សិក្សា​នៅ​តាម​សាលារៀន​សម្រាប់​កុមារ​តូច​។ ​លោកជំទាវ​ក៏​បាន​កោតសរសើរ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការកាត់បន្ថយ​អត្រា​ជំងឺឆ្លង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មាន​គ្រប់​សព​ហើយ សមត្ថ​កិ​ច​ស្រុក​សាមគ្គី​មុនី ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់​បាន​ជន​សង្យ័យ​ជាច្រើន​នាក់ ករណី​កាត់​ទូ​កុង​ទី​ន័រ យក​សំណ

​កាលពី​ថ្ងៃ​ទី​១៣.០១.២០២៤ វេលា​ម៉ោង​១៧​និង​០០​នាទី សហគ្រាស​ស្ល​សំណ​អាគុយ នៅ​ភូមិ​ពាំង​ល្វា ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ បាន​ជួល​រថយន្ត ម៉ាក Hyundai ព​ណ៍ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A: 2400​របស់​ក្រុមហ៊ុន​អូ​រឡែរ នៅ​ជម្ពូរ​វ័ន ដឹក​សំណ​ទម្ងន់​២៦. ៣៤១​តោន ទៅ​កំពុងផែ ខេត្ត​ព្រះសីហនុ​។​ ​អ្នកបើកបរ​ឈ្មោះ​ធី វិរ​: ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ត្រពាំងថ្ម សង្កាត់​ក្សេមក្សាន្ត ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ ។​ ​នៅ​ថ្ងៃ​ទី​១៤.០១.២០២៤​វេលា​ម៉ោង ១៣​និង​៣០​នាទី មានឈ្មោះ​ស៊ិន ប៊ុនធឿន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​និង​កម្មករ​២​នាក់ បាន​ដឹក​សំណ​ដែល​ស្ល​រួច តាម​រថយន្ត​២​គ្រឿង ទម្ងន់​១៣,៥៥៥​តោន មក​លក់​ឲ​សហគ្រាស​ក្រោយ​ពិនិត្យ​សំណ ជា​របស់ សហគ្រាស​ដែល​ដឹក​ទៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​សួរ​ទៅ​ក្រុមហ៊ុន​ដឹកជញ្ជូន ទើប​ដឹងថា សំណ​នេះ ត្រូវបាន​ក្រុម​ចោរ និង​អ្នកបើកបរ រួមគំនិត​គ្នា​កាត់​កុង​ទី​ន័រយក​តាមផ្លូវ ពេល​ដឹក​ទៅ​ខេត្ត​ព្រះសីហនុ ។​ ​តាម​ការស្រាវជ្រាវ កន្លែង​កាត់​កុង​ទី​ន័រយក​សំណ ស្ថិតនៅក្នុង​ទីតាំង​បន្ទាយ ACO ភូមិ​អន្លង់​ថ្លឹង […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២៣ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ ២០២៤ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ រសៀល​ថ្ងៃ​ទី ១៧ ខែ មករា ឆ្នាំ ២០២៤ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២៣ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ ២០២៤ ក្នុង​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ​សាខា លោក លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា ក្រុង ស្រុក​ទាំង ៩ ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន ២៧​នាក់ នៅ​សាលប្រជុំ កង ហ៊ាង​សាលាខេត្ត​កំពង់ស្ពឺ​ថ្មី ។ ​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០២៣ ក៍​ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​សាខា អនុសាខា​ជួបប្រទះ និង​ធ្វើ​ការដោះស្រាយ​នូវ​សំណូមពរ​មួយចំនួន​ដែល​មាន​នៅ​ថ្នាក់​សាខា និង​អនុសាខា ។​ ​តាម​របៀបវារៈ​ដែល​បាន​គ្រោងទុក ឯកឧត្តម វ៉ី សំណាង បាន​មានប្រសាសន៍​បើក​កិច្ចប្រជុំ ដោយ​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា ស្មារតី​ទទួលខុសត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំង​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា ក្រុម​ប្រតិបត្តិ​សាខា […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាតឱ្យ​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lippo Group ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក John Riady នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lippo Group ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វីស​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​អបអរសាទរ​សម្ដេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​នាយក​ប្រតិបត្តិ​បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​អាជីវ​កមុ្ម​របស់​ក្រុមហ៊ុន Lippo Group ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​នៅ​ជុំវិញ​ពិភពលោក និង​ផ្តោតជាសំខាន់​លើ​វិស័យ​អចលនទ្រព្យ ផ្សារ​លក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និង​ហិរញ្ញវត្ថុ​។ ជាមួយគ្នានេះ […]