ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

​ពិត​ជា​សាហាវ​ព្រៃផ្សៃ​ពេក​ហើយ លើកដៃ​សម្លាប់​ចៅ​បង្កើត​អាយុ​៨​ឆ្នាំ រួច​យក​ដុំថ្ម​សង្ក​ត​ពី​លើ ក្រោយ​ភូមិ ប្រជាពលរដ្ឋ​ប្រទះឃើញ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​

​ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងប្រុស​ម្នាក់ ដែល​គេ​ស្គាល់ឈ្មោះ វីរៈ ដោយ​មាន​ដុំថ្ម​សង្កត់ពីលើ ស្ថិត​នៅ​ជើងភ្នំ​អញ្ញា​ខាងជើង ភូមិ​អូរ​នាង​ហីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ក្រោយពី​កើតហេតុ​ជិត​១០​ថ្ងៃ​។​ ​ករណីនេះ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ឈ្មោះ ម៉ុម រឿន (​ជា​យាយ​បង្កើត​) បាន​ប្តឹង​សមត្ថកិច្ច​ពី​ករណី​បាត់​ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅ​ចំណុច​ភូមិ​អូ​នាង​ហីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​ ​ដោយ​អនុវត្ត​តាម​បទបញ្ជា នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន​, ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​អង្គការ CPU បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ដល់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈ្មោះ ម៉ុម […]

ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​ក្រចេះ ច្រាន​ចោល​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ថា​មន្ត្រី​ស្លៀកពាក់​ស៊ីវិល​ទៅ​ប្លន់​ដី​របស់​គាត់​

ក្រចេះ ៖ ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ ឈ្មោះ លឹម សុខ​ឈង រស់នៅ​ភូម​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ផ្ញេ​ី​រ​អេឡិកត្រូនិច ចូលតេ​ឡេ​ក្រាមរ​បស់​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ដោយ​បាន​ចោត​ប្រកាន់​ថា ពេលនេះ​នៅ​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មាន​មន្ត្រី​ពាក់ព័ន្ធ​ស៉ីវិល​មក​ប្លន់ដី​ប្រជាពលរដ្ឋ​។ ​ឆ្លេី​យត​ប​ទៅនិង​ការ​ចោតខាង​ខាង រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៤ បានឲ្យដឹងថា ការផ្ញេ​ី​សារ​ចូលតេ​ឡេ​ក្រាម សម្ដេច​តេជោ របស់​បុគ្គល​ខាងលេ​ី គឺជា​ការ​បំភាន់​ព័ត៌មាន និង​ប្រឌិត​រឿង​ឡេីង​គ្នុង​គោលបំណង បង្ខូចឈ្មោះ​មន្ត្រីរាជការ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​ខិតខំ​បំពេញ​តួនាទី​។ ​អាជ្ញាធរខេត្ត ក៏​បាន​បញ្ចាក់​ដែរ ថា​កាលពី​ឆ្នាំ​២០២០ មាន​គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ បណ្ដាលឲ្យ​បាក់​ច្រាំង ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ នៅ​ឃុំ​ឆ្លូង ស្រុក​ឆ្លួង ខេត្ត​ក្រចេះ ដោយ​មេ​ី​ល​ឃេ​ី​ញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បាន​ស្នេី​រសុំ​រាជរដ្ឋាភិបាល កាត់​ដីចំកា​រមៃសាក់​ចំនួន ៣,៧៧​ហិ​.​ត នៅ​ភូមិ​ហាន់ជ័យ​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ចេញពី​ក្រសួង​កសិកម្ម សម្រាប់ធ្វេី​ជា​ដី​សម្បទាន​សង្គមកិ​ច្ច រៀបចំ​ជា​ឡូត៌ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែរ​រង​គ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ កាល​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៣​និង​១៥​នាទី រំលង​អាធ្រា​ត កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ ជាមួយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​នគរបាល​ព្រំដែន​ទឹក​វរ​២៤០ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុន សម្ផស្ស និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ ចុះបង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០២​គោលដៅ គោលដៅ​ទី​១ ស្ថិត​នៅ​ចំណុច មុខ​កំពង់ផែ​កំពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទី​២ ស្ថិត​នៅ​ចំណុច ក្រុម​៣ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ជា​លទ្ធផល ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​រួមមាន​: ១-​ឈ្មោះ shi yuan ya ភេទ​ប្រុស ជនជាតិ​ចិន​ ២-​ឈ្មោះ Huang […]

ព័ត៌មានជាតិ

យោធា​ថៃ​ប្រទះ​ឃើញ​អាវុធយុទ្ធភណ្ឌ​ជាច្រើន​នៅក្បែរ​ព្រំដែន​ថៃ កម្ពុជា​

​ថៃ​៖ ត្រូវបាន​កម្លាំង​យោធា​ថៃ​ខណៈ​កំពុង​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ​កម្ពុជា​បាន​ប្រទះឃើញ​នៅ​អាវុធ​ជាច្រើន​ប្រភេទ​រួម​ទាំង​គ្រាប់រំសេវ​វេច​ខ្ចប់​យ៉ាង​ស្អាត​ក្នុងកា​រ៉ុង​ជី​លាក់​ទុក​តាម​កំពត​ព្រៃ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​ប្រឈម​និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាល ពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ​២០២៤ ។​ ​កម្លាំងយោធា​ព្រំដែន​ថៃ​ដែល​ប្រទះ​ឃើញ​ជា​យោធា​លេខ ៥២៣ និង ៥២៦ បានធ្វើការ​ចេញ​ល្បាត​ខ្សែ​បន្ទាត់​ព្រំដែន​របស់​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រាត ដើម្បី​ត្រួតពិនិត្យ​បទល្មើស​នានា​ដែល​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ថៃ​និង​ពី​ថៃ​មក​កម្ពុជា​។​ ​យោង​តាម​ការផ្សាយ​របស់​គេហទំព័​រថៃ​រ៉ាត់​បាន​បញ្ជាក់ថា ខណៈ​ដែល​កម្លាំង​យោធា​ព្រំដែន​ថៃ​ធ្វើការ​ល្បាត​ដល់​ចំណុច​ជា​ព្រៃ​មួយ​កន្លែង​ជាប់​ចំការ​មៀននៅ​ត្រង់ចំណុច​ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រឈម​និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក៏​បាន​ប្រទះឃើញ​វត្ថុ​គួរឱ្យ​សង្ស័យ​ដែល​គេ​រុំ​វិជ្ជាប់​ដោយ​ការ៉ុង​ជី​ជា​ច្រើនដុំ​ហើយ​បាន​លាក់​កត់​ទុក​នៅ​តាម​ព្រៃ​ដោយ​មាន​ការសង្ស័យ​កម្លាំង​យោធា​តុ​ថៃ​បាន​ចូល​ទៅ​ត្រួតពិនិត្យ​លើ​វត្ថុ​ទាំងនោះ​។​ ​ក្រោយ​ការត្រួតពិនិត្យ​ឬ​កម្លាំងយោធា​ថៃ​បាន​រកឃើញ អាវុធ​ប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធ​សម្រាប់​បាញ់​បញ្ជូន​គ្រាប់បែក​ខ្នាត 40 មី​លី​ម៉ែត្រ (M203) ចំនួន​មួយ​ដើម អាវុធ​ខ្នាត 12.7 មី​លី​ម៉ែត្រ​ចំនួន​មួ​យ​ដើម គ្រាប់កាំភ្លើង​ខ្នាត 12.7 មី​លី​ម៉ែត្រ​ចំនួន 510 គ្រាប់​។​ ​បច្ចុប្បន្ន​កម្លាំង​យោធា​ថៃ​បាន​ប្រមូល​អាវុធ​ទាំងនោះ​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ដើម ហើយ​ក៏​កំពុង​បន្ត​រុករក​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បន្ថែមទៀត ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕  

ព័ត៌មានជាតិ

​សម្រាស់​ហ៊ុំ​ព័ទ​ត្រី​៤៧​កន្លែង ស្មើ និង​២៣៥០​ម៉ែត្រការ៉េ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង រុះរើ​កម្ទេច​

ខេត្ត​កំពង់ឆ្នាំង​៖ លោក​លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​ឲ្យដឹងថា​៖ សម្រាស់​រួមផ្សំ​កំប្លោក​ចំនួន​០២​ករណី ៤៧​កន្លែង ស្មើ​និង​២៣៥០​ម៉ែត្រការ៉េ មែក​សម្រាស់​ចំនួន​១៤១០​មែក បង្គោល​ចំនួន​៧០៥​ដើម ខ្សែ​ចង​ប្រវែង​២០​គីឡូក្រាម រួម​ជាមួយរ​បាំង​ស្បៃ​មុង​០១​ករណី ស្មើនឹង​១១​កន្លែង ប្រវែង​២៥០​ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន​១១​គ្រឿង បង្គោល​ចំនួន​២០០​ដើម ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត​កំពង់ឆ្នាំង ធ្វើការ​បង្ក្រាប​រើ​កម្ទេចចោល នៅនឹងកន្លែង ក្នុង​នោះ​ចាក់​លែង​ត្រី​ចំរុះ​ចំនួន​៥០​គីឡូក្រាម​ក្នុង​ដែន​នេសាទ​វិញ​ផង​ដែរ​។​ ​ប្រតិបត្តិការ​នេះ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ព្រែក​តា​សួស ភូមិ​ពាម​ឆ្កោក​,​ចំណុច​ព្រែក​ក្បាល​កន្លង់ ក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី និង​មួយ​ទីតាំង​ទៀត​នៅ​ចំណុច​ព្រែក​កោះ​រ៉ង​,​ចំណុច​ចុង​តា​គង់​, ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​ ​គួរ​បញ្ជាក់​ផង​ដែរ ប្រតិបត្តិការ​ខាងលើនេះ ប្រើប្រាស់​កម្លាំង​សរុប​២១​នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់​០៥ គ្រឿង ដឹកនាំ​ដោយ លោក អ៊ឹង ជឺ​ប៉ោ នាយរង​ខ​ណ្ឋ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​។​ ​

ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរ​ស​កិ្ត​ជូន នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ

ខេត្ត​កំពង់ធំ ៖ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤  លោក ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​  បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ចំនួន​៤៣​នាក់ (​នារី​១​នាក់​) ។ ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី​  មេបញ្ជាការរង នាយ​  នាយសេនាធិការ​រង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព នាយការិយាល័យ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​.​ស្រុក ទាំង​៩ ។​ ​ក្នុង​ឪ​កាស​នោះ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​មានប្រសាសន៍​សំណេះសំណាល សាកសួរ​សុខទុក្ខ ក៏ដូចជា​ណែនាំ​ផ្ដាំផ្ញើរ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ដែល​ទើប​ទទួលបាន​ការផ្ទេ​រភារ​:​កិច្ច ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋាន្តនរសក្តិ​ថ្មី​នៅពេលនេះ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ប្រតិបត្តិ​តួនាទី​ភារ​:​កិច្ច​រៀងៗ ខ្លួន​ឲ្យបាន​ត្រឹមត្រូវ សមស្រប​តាម​ការ​ផ្ដល់​សេចក្តីទុកចិត្ត​របស់​ថ្នាក់លើ ដែល​បាន​ផ្តល់ជូន​នូវ​តួនាទី​មុខងារ និង​ឋានន្ត​រស័ក​នៅពេលនេះ ។ ត្រូវ​ចេះ​គោរព​គ្នា​ទៅវិញទៅមក​តាម​ឋានានុក្រម​  គោរព​វិន័យ បទបញ្ជា​របស់​ថ្នាក់លើ ។ ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ។​ […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម ឌី​ម៉េទ្រី ម៉េដ​វេ​ដេ​វ (Dimitri Medvedev) ប្រធាន​គណបក្ស​រុស្ស៊ី​រួម​រួម តាម​ប្រព័ន្ធ​វីដេអូ​

នៅ​ភូមិគ្រឹៈ​តាខ្មៅ ខេត្ត​កណ្តាល រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម ឌី​ម៉េទ្រី ម៉េដ​វេ​ដេ​វ (Dimitri Medvedev) ប្រធាន​គណបក្ស​រុស្ស៊ី​រួម​រួម តាម​ប្រព័ន្ធ​វីដេអូ​។ នៅក្នុង​កិច្ចសន្ទនា​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​២០​នាទី មេដឹកនាំ​គណបក្ស​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់ នៃ​ជំនួប​ទ្វេភាគី​ក្នុង​បរិយាកាស​សប្បាយរីករាយ និង​បាន​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក សម្រាប់​ឆ្នាំ​ថ្មី​។ ​ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​លើក​អំពី​គុណសម្បត្តិ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​រុស្ស៊ី​រួបរួម ដែល​ឆ្នាំ​នេះ​គឺជា​គម្រប់​ខួប ២៥​ឆ្នាំ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​គ្នា នៅ​ក្នុង​ការផ្លាស់ប្ដូរ​សារ​អបអរសាទរ​ទៅវិញទៅមក និង​ការបង្កើត​នូវ​ព្រឹត្តិការណ៍​ចាំបាច់​នានា ដើម្បី​ផ្លាស់ប្ដូរ​កិច្ច​សហប្រតិបត្តិការ​ដែល​ធ្លាប់​មាន​អស់​រយៈពេល ២៥​ឆ្នាំកន្លងមក​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​កោតសរសើរ​អំពី​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ដោយ​ភាពជឿជាក់ ការគោរព​គ្នា ការយោគយល់​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក​តាម​ពេលវេលា និង​កាលៈទេសៈ​ចាំបាច់ ហើយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ នឹង​បង្កើន​បរិយាកាស នៃ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច ទៅតាម​ពេលវេលា​សមស្រប ទាំង​ទៅ​រស្ស៊ី និង​មក​កម្ពុជា​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ក្របខណ្ឌ​វេទិកា​ទ្វេរ​ភាគី វេទិកា​ពហុភាគី […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន​

នៅ​រសៀល​ថ្ងៃ​អង្គារ ១៣​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន​។​ ​ក្រសួង​ព័ត៌មាន បាន​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ សន្និបាត​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន តំណាង​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​។ សន្និបាត​នេះ បាន​ពិនិត្យ​ទៅលើ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣ និង​បញ្ហា​ប្រឈម​នានា​។ សន្និបាត​ក៏​បាន​ពិនិត្យ​មើល​ការងារ ដែល​នឹង​ត្រូវ​អនុវត្តន៍​បន្ត​ក្នុង​ឆ្នាំ​២០២៤​ផងដែរ​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា តាមរយៈ​កិច្ចពិភាក្សា​ក្នុង​សន្និបាត​នេះ បាន​ផ្តល់​ធាតុ​ចូល​បន្ថែម ដើម្បី​ធ្វើឱ្យ​វិស័យ​សារព័ត៌មាន​កាន់តែ​ល្អប្រសើរ​។ ​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ​ដល់​ការដឹកនាំ​វិស័យ​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ថ្មី និង​សម្តែង​ការដឹងគុណ​លោក ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ខិតខំ​ដឹកនាំ​វិស័យ​ព័ត៌មាន និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ព័ត៌មាន​។​ […]

ព័ត៌មានជាតិ

​លោក​ទង់ គឹម​ឡា អាជីវករ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ស្គាល់​ជា​ខ្លា​ចាស់ វិនិយោគ​និង​ដេញថ្លៃ​ភាស៊ី​បេនឡាន ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ស្រេច​តែ​ចិត្ត​រាប់​ឆ្នាំ​មកហើយ

​ខេត្ត​កំពង់ធំ ៖ លោក​ទង់ គឹម​ឡា ត្រូវបាន​អាជីវករ ជាច្រើន​នៅក្នុង​ខេត្ត​កំពង់ធំ ដាក់​រហ័ស​នាម​ថា​ជា​ខ្លា​ចាស់ ដែល​ទទួល​សិទ្ធិ​វិនិយោគ​និង​ដេញថ្លៃ​ភាស៊ី​បេនឡាន រាប់​ឆ្នាំ​មកហើយ ធ្វើអោយ​ក្រុម​អាជីវករ មិន​ពេញចិត្ត និង​តែងតែ​រអ៊ូរទាំ​កើត​ជា​ជំងឺ​រ៉ាំរ៉ៃ នៅពេល​ខ្លះ​ពួក​គាត់​យល់​ច្រឡំ​ថា ប្រហែលជា ខេត្ត​ប្រគល់​សិទ្ធិ ពេញលេញ​ឲ្យទៅ លោក​ទង់ គឹម​ឡា​ហើយ បានជា លោក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បាន​តាម​អំពើ​ចិត្ត​។​ ​បើ​តាម​សេចក្ដីរាយការណ៍​គ្រប់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់ថ្ម ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង​ចំណតរថយន្ត ក្រុង​ស្ទឹងសែន​នៅក្នុង​ឆ្នាំ​២០២៤ នេះ លោក​ត្រូវ​ទទួល វិនិយោគទុន បេនឡាន ក្នុង​ក្រុង​ស្ទឹង​សែន​បន្ថែម​មួយទៀត ក៏ប៉ុន្តែ ការបំពេញ​កាតព្វកិច្ច សារពើពន្ធ​ទៅតាម​ច្បាប់​និង​បទបញ្ញត្តិ​ស្ដី​ពី​ពន្ធដារ​ជា​ធរមាន រីឯ​ប័ណ្ណ​ភាស៊ី​ត្រូវ​កំណត់​ចេញ​ដោយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ ​ក្នុង​ការវិនិយោគ​ដែល​ទទួល​សិទ្ធិ​កាន់កាប់​រាប់​ឆ្នាំ​កន្លងមកហើយ លោក​ទង់ គឹម​ឡា ច្រើន​តែ​ធ្វើឲ្យ​អាជីវករ​នៅ​តាម​បណ្ដាល​ផ្សារ​ដែល​ខ្លួន​ទទួល​សិទ្ធិ​គ្រប់គ្រង​និង​វិនិយោគ​នោះ មានការ​រអ៊ូរទាំ​កើត​ជា​ជំងឺ​រ៉ាំរ៉ៃ នៅពេល​ខ្លះ​ពួក​គាត់​យល់​ច្រឡំ​ថា ប្រហែលជា ខេត្ត​ប្រគល់​សិទ្ធិ ពេញលេញ​ឲ្យទៅ លោក​ទង់ គឹម​ឡា​ហើយ បានជា លោក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បាន​តាម​អំពើ​ចិត្ត ជាក់ស្ដែង​ទីតាំង​បេនឡាន​កំពង់ថ្ម លោក​ទុង គឹម​ឡា វាស់ដី​ជួល​អោយ​ជី​វករ លក់ដូរ​មួយកន្លែង​ចាប់ ពី​៥០០០៛ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រកាស​សមាភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ នីតិកាល​ទី​៥ ភូមិភាគ​ទី​៤

ខេត្ត​ប៉ៃលិន ៖ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ភូមិភាគ​ទី​៤ និង​សំណេះសំណាល​ជា​មួយអង្គ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​ ​ ក្នុង​ឱកាស​ជួប​សំណេះសំណាល នោះ​ឯកឧត្តម អ៊ី ឈាន បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​ជា​វិជ្ជមាន​របស់​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ដោយ​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការពារ​បាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​បរិស្ថាន​ល្អ ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម​នានា ទាន់ពេលវេលា និង​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន​យ៉ាង​ល្អប្រសើរ និង​សម្បូរបែប​។​ ​ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទាំងអស់​សូម​ថែរក្សា​សុខភាព បង្កើន​ការប្រុងប្រយ័ត្ន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង សូម​បន្ត​សហការ​រៀប​ចំ​គាំទ្រ ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ពិសេស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់ និង​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឲ្យបាន​គ្រប់ៗ​គ្នា​។ ជាមួយគ្នា​នោះ ត្រូវ​ពង្រឹង ពង្រីក​សាមគ្គីភាព […]