កាលពីថ្ងៃទី១៣.០១.២០២៤ វេលាម៉ោង១៧និង០០នាទី សហគ្រាសស្លសំណអាគុយ នៅភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួលរថយន្ត ម៉ាក Hyundai ពណ៍ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A: 2400របស់ក្រុមហ៊ុនអូរឡែរ នៅជម្ពូរវ័ន ដឹកសំណទម្ងន់២៦. ៣៤១តោន ទៅកំពុងផែ ខេត្តព្រះសីហនុ។
អ្នកបើកបរឈ្មោះធី វិរ: ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
នៅថ្ងៃទី១៤.០១.២០២៤វេលាម៉ោង ១៣និង៣០នាទី មានឈ្មោះស៊ិន ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងកម្មករ២នាក់ បានដឹកសំណដែលស្លរួច តាមរថយន្ត២គ្រឿង ទម្ងន់១៣,៥៥៥តោន មកលក់ឲសហគ្រាសក្រោយពិនិត្យសំណ ជារបស់ សហគ្រាសដែលដឹកទៅខេត្តព្រះសីហនុ ហើយបានសួរទៅក្រុមហ៊ុនដឹកជញ្ជូន ទើបដឹងថា សំណនេះ ត្រូវបានក្រុមចោរ និងអ្នកបើកបរ រួមគំនិតគ្នាកាត់កុងទីន័រយកតាមផ្លូវ ពេលដឹកទៅខេត្តព្រះសីហនុ ។
តាមការស្រាវជ្រាវ កន្លែងកាត់កុងទីន័រយកសំណ ស្ថិតនៅក្នុងទីតាំងបន្ទាយ ACO ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ប្រព្រឹត្តនៅថ្ងៃទី១៣.០១.២០២៤វេលាម៉ោង១៩និង២០នាទី ។
តាមការអោយដឹងកិច្ចប្រតិបត្តិការ: នៅថ្ងៃទី១៣.០១.២០២៤វេលាម៉ោង១៦និង០០នាទី យោងតាមបណ្តឹងឈ្មោះស៊ីធូ តាំងវែង ភេទប្រុសអាយុ៣៨ឆ្នាំ (អ្នកតំណាងក្រុមហ៊ុន) នគរបាលស្រុកសាមគ្គីមុនីជ័យបានហៅ
អ្នកយកសំណមកលក់ ០៣នាក់មកសាកសួរ:
១.ឈ្មោះស៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកយកមកលក់)
២.ឈ្មោះឈឹម សុខអូន ភេទប្រុស អាយុ៣៦ឆ្នាំ (កម្មករជួយដឹក)
៣.ឈ្មោះស៊ុម ផ្លយ ភេទប្រុស អាយុ៤០ឆ្នាំ (កម្មករជួយដឹក)
ទាំង៣នាក់នៅភូមិភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
-បានប្រគល់សំណទម្ងន់១៣,៥៥៥ តោន មកឲ្យនគរបាលស្រុកសាមគ្គីមុនីជ័យ រក្សាទុកបន្តស្រាវជ្រាវ ។
នៅថ្ងៃទី១៥.០១.២០២៤ តាមការបំភ្លឺឈ្មោះស៊ុន ប៊ុនធឿន កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលស្រុកសាមឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ៖
១.ឈ្មោះ ធេង ស៊ីណា ភេទស្រីអាយុ៤៤ ឆ្នាំនៅផ្ទះជួល ភូមិខោប សង្កាត់ច្បារមន
២.ឈ្មោះខៀវ ខុំ ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិភ្នំដី សង្កាត់ច្បាមន ។
៣.ឈ្មោះសុខ វណ្ណី ភេទប្រុសអាយុ ៣១ ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង(កំពង់ស្ពឺ)
នៅយប់ថ្ងៃទី១៥.០១.២០២៤ និងព្រឹកថ្ងៃទី១៦.០១.២០២៤កម្លាំងនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់បន្ថែមទៀត:
១.ឈ្មោះធី វិរ: ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រោយពីរការស្ដាប់ចម្លើយ ដកហូត:រថយន្តCamry ពណ៌ស ស្លាកលេខភ្នំពេញ2AM.6546 ទូរស័ព្ទ OPPO ១គ្រឿង ។
២.ឈ្មោះម៉ុន វ៉ាន់ថេង ភេទប្រុសអាយុ ៣៨ ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ -ដកហូតទូរស័ព្ទដៃម៉ាកTECNO
៣.ឈ្មោះ ប៊ី សុខគង់ ភេទប្រុសអាយុ៤៥ ឆ្នាំ នៅភូមិ.ឃុំឫស្សីជ្រោយ ស្រុកមុខ កំពូល ខេត្តកណ្តាល ។ -ដកហូតរថយន្តPRIUS ពណ៌ខៀវ ស្លាកលេខភ្នំពេញ 2BE.1014 ទូរស័ព្ទ២គ្រឿងម៉ាកVIVO 1 ម៉ាកOPPO 1និងកាបូប៣បេ ។
៤.ឈ្មោះអ៊ុក ផានិត ភេទប្រុសអាយុ២៥ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន-ដកហូតទូរស័ព្ទ Iphone X
៥.ឈ្មោះទន់ ជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន-ដកហូត:រថយន្តPRIUS ស្លាកលេខភ្នំពេញ2BC.5973 ទូរស័ព្ទ២គ្រ ម៉ាក SAMSONG កាបូប៦បេ ម៉ូទ័រកាត់ដែក និងរ៉ូឡូភ្លើង។
៦.ឈ្មោះឌី នាង ភេទប្រុសអាយុ៤០ឆ្នាំនៅផ្ជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ដកហូត:ទូរស័ព្ទម៉ាកOPPO ៧.ឈ្មោះមៀច សុធា ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំងស្រុកភ្នំស្រួច ។
ជនសង្ស័យទាំង១០នាក់និងវត្ថុតាងបានកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី ៕