ព័ត៌មានជាតិ

​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) មានបំណង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Riccardo Puliti អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​នៅក្នុង​ឱកាស​នៃ​ជំនួប​, លោក​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​IFC បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច ព្រមទាំង​ការយកចិត្តទុកដាក់ និង​ការទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ លោក​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ IFC ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួង​-​ស្ថាប័ន​កម្ពុជា​ជាមួយនឹង​IFC នា​ពេលកន្លងមក និង​បាន​បង្ហាញ​បំណង​ក្នុង​ការស្វែងរក​កាលានុវត្តភាព​ដើម្បី​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​មួយចំនួន ដែល​រួមមាន​ជាអាទិ៍​៖ វិស័យ​ថាមពល​កកើត​ឡើងវិញ​, វិស័យ​ឡូ​ជី​ស្ទីក និង​ការដឹកជញ្ជូន និង​វិស័យ​ហិរញ្ញវត្ថុ​។​ ​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​ចំពោះ​ការចូលរួម​ចំណែក​របស់ IFC ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​បាន​ស្វាគមន៍ IFC ដែល​មាន​បំណង​ស្វែងរក​ឱកាស​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។ សម្តេច​បវរ​ធិបតី បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ការយកចិត្តទុកដាក់​ជា​អាទិភាព​លើ​ការអភិវឌ្ឍ​វិស័យ​ថាមពល​កកើត​ឡើងវិញ ដែល​បច្ចុប្បន្ន​នេះ​កម្ពុជា បាន​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ប្រមាណ​ជា ៦២ % និង​បន្ត​ជំរុញ​ឱ្យ​ឈាន​ទៅ​សម្រេចបាន […]

ព័ត៌មានជាតិ

អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​សំបូរ​ព្រៃ​គុក (​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក​) ដែល​ដឹកនាំ​ដោយ​សហប្រធាន​ជប៉ុន តំណាង​ដោយ​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​សហប្រធាន​បារាំង តំណាង​ដោយ​លោក Fabrice ETIENNE ភារធារី​ស្តីទី​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​, លោក Lazare ELOUNDOU ASSOMO ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​, អ្នកជំនាញការ និង​តំណាង​ដៃគូ​អន្តរជាតិ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​នៅក្នុង​ឱកាស​នៃ​ជំនួប គណៈប្រតិភូ​បាន​គោរព​រាយ​កាណ៍​ជូន​សម្ដេច​បវរ​ធិបតី​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១១-១៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀមរាប និង​បាន​គោរព​ជម្រាប​ជូន​នូវ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក នៅ​ក្នុង​ការរួមចំណែក​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ​អង្គរ និង​សំបូរ​ព្រៃ​គុក ដែល​មិន​ត្រឹមតែ​ផ្ដល់​សារៈប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​តម្លៃ​ទៅ​ដល់​មនុស្សជាតិ​ទាំងមូល​ផង​ដែរ ព្រមទាំង​ការចូលរួម​ចំណែក​របស់​យន្តកា​រអាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ក្នុង​ការកសាង​ធនធាន​មនុស្ស​កម្ពុជា ប្រកបដោយ​ជំនាញ​លើ​វិស័យ​អភិរក្ស និង​ការជួសជុល​ប្រាង្គ​ប្រាសាទ​។ គណៈប្រតិភូ​ក៏​បាន​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​ខ្ពស់​នៅ​ក្នុង​ការបន្ត​ចូល​រួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ធានា​ឱ្យបាន​នូវក្នុង​ការថែរក្សា​តំបន់​បេតិកភណ្ឌ​របស់​មនុស្សជាតិ និង​រួមចំណែក​ទៅ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ផងដែរ​។ ទន្ទឹមនឹងនេះ គណៈប្រតិភូ​ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​បូក​សរុប​ការងារ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥

កំពង់ស្ពឺ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ស្ពឺ បាន​ក្រើនរំឭក​ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ឱ្យ​ខិតខំ និង​រួម​គ្នា​អនុវត្ត​ការងារ​ឱ្យ​កាន់​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យន្តការ​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុងអាណ​ត្តិ​ទី​៧​នេះ ទទួលបាន​ផ្លែផ្កា និង​សម្រេចបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​។ ការ​ក្រើនរំឭក​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​អគារ​រដ្ឋបាលខេត្ត​សាលប្រជុំ យឹម សុខុម​។​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​ជាច្រើន ដើម្បី​ធ្វើ​យ៉ាងណា​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍ រីកចម្រើន ពិសេស​ជ្រោង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ រាជ​រដ្ឋា​ភិ បាល នឹង​កំពុង​កំណត់​គោលដៅ​ជាក់លាក់​មួយ ដើម្បី​ចាក់ចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ​២០២៧ ហើយ​កំពុង​ដើរ​ឆ្ពោះ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ ដូច​អ្វី​ដែល​បាន​ដាក់ចេញ​ជា​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង​ប្រែ​របស់​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ចុះ​តាម​មូលដ្ឋាន​ដែល​បាន​កសាង​ទំនុកចិត្ត​និង​ការសង្ឃឹម​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ហើយ​ត្រូវ​ដោះស្រាយ ឆ្លើយតប​ចំពោះ​សំណូមពរ​និង​បញ្ហា​ប្រឈម​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ទៀត​ផង​ដែរ​។​ជាង​នេះ​ត្រូវ​បន្ត​អនុវត្ត​កិច្ចការងារ​មួយចំនួនទៀត ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​នេះ​បាន​សម្រួច​ទៅលើ​ទិសដៅ​២​ក្នុង​ចំណោម​ទិសដៅ​៥​គឺ​ការបង្កើន​ប្រាក់​ចំណូល​ឱ្យបាន​ដល់ដៃ​ប្រជាពលរដ្ឋ​និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយ​:​រូបភាព​ផ្សេងៗ ឱ្យ​ទៅ​ដល់​ប្រជាជន​ពិសេស​គឺ​បង្កើន​ការទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​លើ​វិស័យ​ឧស្សាហកម្ម កសិឧស្សាហកម្ម ទេសចរណ៍​ដើម្បី​បង្កើត​ឱកាស​ការងារ បន្ថែម​ប្រាក់ចំណូល​ផងដែរ​៕ ​  

ព័ត៌មានជាតិ

សម្ពោធ​ដាក់​ឱ្យ​ដំណើរការ «ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» ក្រោមអធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតី​​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ “​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” នៅសណ្ឋាគារ​សុខា​ភ្នំពេញ ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ “​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” ថា ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង​មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​មិន​មាន​ការបង្ខិតបង្ខំ​នោះឡើយ​។ នេះ​ជា​យន្តការ​ដែល​រាជរដ្ឋាភិបាល​រៀបចំឡើង ដើម្បី​បង្កើត​នូវ​ទំនាក់ទំនង​រវាង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ និង​ជួយ ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់​ពេល​។​ ​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ពន្យល់​បន្ថែម​អំ​ពី គុណ​តម្លៃ និង​កញ្ចប់​អត្ថប្រយោជន៍ នៃ​ការចុះឈ្មោះ​ចូល​ក្នុង​ប្រព័ន្ធ​ចំនួន ៨ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ និង​រៀបចំ​ជួយ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុងនោះ​រួមមាន​៖ ១/ ការចុះ​ឈ្មោះ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​អនុវត្ត​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ទាំងស្រុង​, មិន​មាន​ការបង្ខិតបង្ខំ និង​មិន​គិតថ្លៃ​អ្វី​ទាំងអស់​, ២/ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ផលរបរ​ក្រោម ២៥០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ មិន​មាន​កាតព្វកិច្ច​ពន្ធ​, មិនចាំបាច់​បង់ពន្ធ​ប៉ាតង់ […]

ព័ត៌មានជាតិ

ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​គណបក្ស​ភូមិ​និង​សាខា​ចំណុះ​ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ​

នា​ព្រឹក​សៅរ៍​១៤​កើត ខែ​មិគសិរ ឆ្នាំ​រោង ១​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​និង​ថ្ងៃទី ១៤​ខែ​ធ្នូ​ឆ្នាំ ២០២៤ នៅ​ទីស្នាក់ការឲ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ដំណាក់​រាំង បាន​ធ្វើ​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សាខា​បក្ស​ភូមិ​និង​សាខា​គណបក្ស​អង្គភាព ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ុក កោសា ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សាមគ្គី​មុនី​ជ័យ ពិធី​នេះ​ផងដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ឈួ​រ សុ​បញ្ញា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សាមគ្គី​មុនី​ជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដំណាក់​រាំង លោក មួង​ធី ប្រធាន​គណបក្ស​ស្រុក សមាជិក​សមាជិកា​គណ​បក្ស​ស្រុក ឃុំ ភូមិ យុវជន​គណបក្ស សរុប​ប្រមាណ​ជិត​៣០០​នាក់​ក្នុងនោះ​ស្រី​ចំនួន ៥៣ នាក់​ផង​ដែរ​។​ ​ក្រោយ​ពី​ឯ​.​ឧ នាង កែវ​សុវណ្ណ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដំណាក់​រាំ​ង​បាន​អាន​សេចក្តីសម្រេច​ប្រកាស​តែងតាំង ប្រធាន អនុប្រធាន និង​សមាជិក សាខា​បក្ស​ឃុំ រួចមក លោក​មួ​ង​ធី​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន អនុប្រធាន​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​តួនាទី​និង​ភារកិច្ច​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង លោក​ក៏​បាន​ដាក់​សេចក្តីសង្ឃឹម​និង​ទុក​ចិត្ត​ទៅ​លើ​សមាជិក​ទាំង​១៨​ភូមិ និង​៣​សាខា​អង្គភាព ។​ ​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ឯកឧត្តម ឈួ​រ សុ​បញា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សាមគ្គី​មុនី​ជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដំណាក់​រាំង ឯកឧត្តម​ក៍​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ពាក់ ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍ លិខិត​អត្រានុកុលដ្ឋាន […]

ព័ត៌មានជាតិ

វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៥-២០២៧

​កំពង់ស្ពឺ​÷ ឯកឧត្តម សុខ សុ​ទ្ធី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍ថា ផ្អែក​តាម​ប្រតិទិន​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ខេត្ត ជា​ពេលវេលា​មួយ​ក្នុង​ការពិគ្រោះ​យោបល់ ដ៏​មាន​ប្រយោជន៍​សម្រាប់​កសាង​ផែនការ​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ ប្រកបដោយ​តម្លាភាព និង​មាន​ការចូលរួម​ពង្រឹង​គោលការណ៍​ទាំង ៩ ចំណុច​។ ហើយ​លោក លោកស្រី​មាន​វត្តមាន​ក្នុង​អង្គ​វេទិកា​នេះ ត្រូវ​ចូលរួម​លើ​គម្រោង​សកម្មភាព​អាទិភាព ក្រុង ស្រុក ឃុំ​សង្កាត់ ក្នុង​ការអភិវឌ្ឍន៍​គោលដៅ​មូលដ្ឋាន និង​មាន​ការគៀងគរ​មូលនិធិ ដើម្បី​ឲ្យមាន​ការចូលរួ​ម​គាំទ្រ និង​រក​ប្រភព​សម្រាប់​កសាង​មូលដ្ឋាន​ម​ន្ថែ​មទៀត​។​ ​ឯកឧត្តម​បាន​បន្តទៀតថា​÷ កម្មវិធី​សិក្ខាសាលា​សមាហរណកម្ម នៃ​កម្មវិធី​វិនិយោគ​របស់​ឃុំ សង្កាត់ នៅ​ថ្នាក់​ក្រុង ស្រុក របស់​ខេត្ត​កំពង់ស្ពឺ សម្រាប់​ឆ្នាំ​២០២៥ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ ដល់ ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤​។ អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក ត្រូវ​ដឹកនាំ​ចាត់ចែង​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម នៃ កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ឃុំ សង្កាត់ នៅ​ថ្នាក់​ក្រុង ស្រុក រវាង​មន្ទីរ អង្គភាព អង្គការ​ជាតិ និង​អន្តរជាតិ ជាមួយ​ឃុំ សង្កាត់ និង​ត្រូវ​ផ្តល់ព័ត៌មាន […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​អង្គការ​-​សមាគម ប្រកៀក​ស្មា​បម្រើ​ផលប្រយោជន៍​សង្គម និង​មនុស្សជាតិ ជាមួយ​រាជរដ្ឋាភិបាល​

​ថ្លែង​ក្នុង​ពិធី​បិទ​វេទិកាស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​៦ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ និង​លើកទឹកចិត្ត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួម​ប្រកៀក​ស្មា​គ្នា​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​មនុស្សជាតិ ស្របតាម​ច្បាប់​និង​លក្ខន្តិកៈ ដែល​ខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​មាន​សមត្ថកិច្ច​។ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ស្នើ​ឱ្យ​ចៀសវាង​ជាដាច់ខាត​ការពាក់ព័ន្ធ ឬ​គាំទ្រ​អំពើ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​អាវុធ​មហា​ប្រល័យ ព្រមទាំង​បន្ត​ចូលរួម​ដោយ​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​និង​ ​បរិស្ថាន ការទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ និង​បទល្មើស​នេសាទ ដើម្បី​ពង្រឹង​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ ​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​អង្គការ និង​សមាគម ចៀស​ចេញពី​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​រដ្ឋធម្មនុញ្ញ និង​ជា​វិទ្ធង្សនា​លើ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​ជាតិ​។ ​ជាថ្មីទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ដូច​ប្រទេស​នានា​ដែរ រួម​ទាំង​អាម៉េរិក និង​អឺរ៉ុប អង្គការ […]

ព័ត៌មានជាតិ

​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​នា​ពេល​កន្លងមក ហេ​ី​យ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​រក្សាបាន​នូវ​សុខសន្ដិភាព​, ស្ថិរភាព​នយោបាយ​, សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជា​សកល និង​អសកល​, ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២, ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​នា​ពេល​ថ្មីៗ ដូចជា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​(IDC-CDI), មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​លើក​ទី​១២ (ICAPP 12), សម័យប្រជុំ​ពេញអង្គ​នៃ​សភា​អន្តរជាតិ​សម្រាប់​ការអត់ឱន និង​សន្តិភាព លើក​ទី​១១(IPTP11) និង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ជា​ដេ​ី​ម ដែល​ធ្វើឱ្យ​កិត្យានុភាព​របស់​កម្ពុជា​កាន់តែ​លេច​ត្រដែត​ឡេីង​បន្ថែមទៀត នៅលើ​ឆាក​អន្តរជាតិ​។ […]

ព័ត៌មានជាតិ

ទំហំ​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សុខាភិបាល​អាច​ច្រើន តែ​ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ គឺ​មាន​ទំហំ​មហាសាល​សម្រាប់​សុខុមាលភាព​ប្រជាជន ហើយ​រាជរដ្ឋាភិបាល​ចាត់ទុក​មូលធន​មនុស្ស​ជា​ទ្រព្យសកម្ម​ដ៏​ធំ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី “​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ទី​តាំងទី​៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​” ថា ទំហំ​នៃ​ការវិនិយោគ​នៃ​ការសាងសង់​មន្ទីរពេទ្យ និង​សាកលវិទ្យាល័យ​ពេលនេះ​អាច​មាន​ទំហំ​ថវិកា​ច្រើន តែ​រាជរដ្ឋាភិបាល​បាន​តម្កល់​ផលប្រយោជន៍​ដែល​ទទួល​ពី​ការវិនិយោគ​នេះ មាន​ទំហំ​មហាសាល​សម្រាប់​បម្រើ​ដល់​សុខមាលភាព​ប្រជាជន ជាពិសេស​រាជរដ្ឋាភិបាល​បានចាត់ទុក​មូលធន​មនុស្ស គឺជា​ទ្រព្យសកម្ម​ដ៏​ធំ​របស់​សង្គមជាតិ​។​ ​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ ចាប់ពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រហូត​បច្ចុប្បន្ន គឺ​បង្កើត​ទ្រព្យ​សកម្ម ជាជាង​បន្ទុក ដោយ​ឈរ​លើ​កត្តា ៣៖ ១/ ពង្រឹង​វិស័យ​សុខាភិបាល ដោយ​ផ្តោត​លើ​ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​, ២/ អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​, ការងារ​និយ័តកម្ម​, ការឆ្លើយតប​នឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ និង​គ្រោះអាសន្ន​សុខភាព ព្រមទាំង​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​មុខងារ​ស្ថាប័ន និង​៣/ កសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន​ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព​មាន​គុណភាព​, សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​ ​ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់ថា ត្រូវ​រក្សា​គោលការណ៍​បច្ចេកទេស ឈរ​លើ​គុណភាព​, សុខភាព និង​ការទទួលខុសត្រូវ​។ ក្នុងន័យនេះ ត្រូវមាន​ស្វ័យ​ត្រួតពិនិត្យ ដោយ​ខ្លួនឯង ហើយ​រាជរដ្ឋាភិបាល​នឹង​លើក​ទឹកចិត្ត​។ ផ្ទុយទៅវិញ​, […]

ព័ត៌មានជាតិ

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​០៤ លើក​ទី​១ ឆ្នាំ​២០២៤  នៅ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​ស្រុក​សាមគ្គី​មុនី​ជ័យ

​កំពង់ស្ពឺ​៖ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​ខេត្ត បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​១ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម ឈៀង សិលា សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ហន ភក្តី​  អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ពិធី​នេះ​ក៏​មាន​ការ អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​  លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ អាជ្ញាធរ​  មេឃុំ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជា​២២០​នាក់​។​ ​ថ្លែង​ក្នុង​វេទិការ​នេះ​ឯកឧត្តម ឯកឧត្តម ឈៀង សិលា សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ជម្រាប​ដល់ លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ នា​ឱកាស​នោះ​ថា​÷ វេទិកា​នេះ​រាជរដ្ឋាភិបាល​បង្កើត​ឡើង ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការពិភាក្សា ពិគ្រោះ​យោបល់ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​រក​នូវ​បញ្ហា​អាទិភាព​សំខាន់ៗ សម្រាប់​រដ្ឋបាល​ខេត្ត​យកទៅ​ធ្វើការ​ពិចារណា​ដោះស្រាយ និង​បន្ត​អនុវត្ត ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ […]