នាព្រឹកសៅរ៍១៤កើត ខែមិគសិរ ឆ្នាំរោង ១ស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី ១៤ខែធ្នូឆ្នាំ ២០២៤ នៅទីស្នាក់ការឲគណបក្សប្រជាជនកម្ពុជាឃុំដំណាក់រាំង បានធ្វើពិធីប្រកាសសមាសភាពគណៈកម្មាធិការសាខាបក្សភូមិនិងសាខាគណបក្សអង្គភាព ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈួរ សុបញ្ញាអនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង លោក មួងធី ប្រធានគណបក្សស្រុក សមាជិកសមាជិកាគណបក្សស្រុក ឃុំ ភូមិ យុវជនគណបក្ស សរុបប្រមាណជិត៣០០នាក់ក្នុងនោះស្រីចំនួន ៥៣ នាក់ផងដែរ។
ក្រោយពីឯ.ឧ នាង កែវសុវណ្ណ អនុប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំងបានអានសេចក្តីសម្រេចប្រកាសតែងតាំង ប្រធាន អនុប្រធាន និងសមាជិក សាខាបក្សឃុំ រួចមក លោកមួងធីក៏បានផ្ដាំផ្ញើដល់ប្រធាន អនុប្រធានត្រូវយកចិត្តទុកដាក់បំពេញតួនាទីនិងភារកិច្ចអោយមានប្រសិទ្ធភាពខ្ពស់ ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង លោកក៏បានដាក់សេចក្តីសង្ឃឹមនិងទុកចិត្តទៅលើសមាជិកទាំង១៨ភូមិ និង៣សាខាអង្គភាព ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តម ឈួរ សុបញា អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង ឯកឧត្តមក៍បានជម្រុញឲ្យមន្ត្រីពាក់ ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ លិខិតអត្រានុកុលដ្ឋាន លិខិតបញ្ជាក់មរណៈភាព ។ ល។ឲ្យបានទាន់ពេល ដើម្បីបង្កលក្ខណៈងាយ ស្រួលជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យទទួលបានសេវានេះ ការធ្វើបែននេះវាមានផលប្រយោជន៍រៀងៗខ្លួន ទាំងអ្នក ផ្តល់សេវានិងអ្នកទទួលសេវា យោងតាមបច្ចកវិទ្យាទំនើបនា យុគសម័យ ឌីជីថលនេះ ការងាររដ្ឋបាលសាធារណៈបានជួយជម្រុញការងាររដ្ឋបាលកាន់តែរហ័សនិងមានប្រសិទ្ធភាព ខ្ពស់ផងដែរ ។
ក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិត អ៊ុក កោសា បានណែនាំដល់ដល់ក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុទុយភូមិឆ្នាំ២០២៤នេះ ទាំងសិស្សជាប់និទិទ្ទេសន៍ A-B-C-Dនិង E ត្រូវមានការឈ្វែងយល់ពីរបៀបរបបការងារដែល មានការប្រកួតប្រជែងកាន់តែខ្លាំងក្លាក្នុងតំបន់និងពិភពលោក ត្រូវសិក្សានូវជំនាញដែលខ្លួនពេញចិត្ត ហើយសង្ឃឹមថាទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ត្រូវតែយកចិត្តទុកដាក់ឲ្យ បានល្អ ហើយសិក្សាចប់ត្រូវយកចំណេះទាំងអស់នោះមក ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យទទួលបានភាពរីកចម្រើន និងស្របតាមចក្ខុវិស័យដ៏ស្រស់ថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ។
ឯកឧត្តមបណ្ឌិត បានកោតសរសើរនិងស្ងប់ស្ងែងចំពោះ ក្មួយៗ ចៅៗ ដែលមានវាសនាល្អ ពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ បានសិក្សាជំនាញផ្សេងៗ ពេលបញ្ចប់ ការសិក្សាទុតិយភូមិទៅចាប់យកជំនាញរៀងៗខ្លួន ដែលខ្លួនចង់បាន ធ្វើឲ្យធនធានមនុស្សរបស់កម្ពុជាយើងកាន់តែ មានភាពលេចធ្លោក្នុងឆាកអន្តរជាតិ និងពិភពលោកនាពេល អនាគតផងដែរ ។
ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានសំណូមពរដល់ក្មួយៗ ចៅៗ និងសមាជិក សមាជិកានៃអង្គពិធី សូមរួមគ្នាជាធ្លុងមួយ ក្នុងការថែរក្សាឲ្យបាននូវសុខសន្តិភាព បើយើងមានសុខសន្តិភាព ប្រទេសជាតិនិងធនធានមនុស្សរបស់យើងនឹង មានការរីកចម្រើនទៅមុខមិនឈប់ឈរ នេះក៏ដោយមានការ ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាយើង ។
សូមបញ្ជាក់ផងដែរថា សិស្សនិទ្ទេស Aមានចំនួន ១រូប សិស្សនិទ្ទេស B មានចំនួន ១រូប សិស្សនិទ្ទេស C 7រូប សិស្សនិទ្ទេសD១៣រូប សិស្សនិទ្ទេសEមានចំនួន១១រូប និងសិស្សនិទ្ទេស Fមានចំនួន៤រូប បេក្ខជនបានប្រឡងជាប់សរុបមានចំនួនចំនួន ៣៧រូប ស្តិតក្នុងឃុំដំណាក់រាំង៕a