កំពង់ស្ពឺ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មេបញ្ជាការយោធភូមិភាគទី៣ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ប្រាប់ដល់នាយ នាយទាហានរងនិងពលទាហានទាំងអស់ត្រូវតែការពារឱ្យបានអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាពនិងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ដោយមិនឱ្យជនអគតិណាម្នាក់ ឬក្រុមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ឯកឧត្តមមានប្រសាសន៍ដូច្នេះនៅពេលដែល ឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធារឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ បានខិតខំប្រឹងប្រឹង ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលធំៗជាច្រើនលើការងារអភិវឌ្ឍវិស័យការពារជាតិ ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នសមត្ថភាពទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតីឆន្ទៈមនសិការស្នេហាជាតិ ដើម្បីធានាចីរភាពនៃខឿនការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានក្រើនរំឭកដល់សិក្ខាកាមដែលជានាយទាហាន និងពលទាហានទាំងអស់ ត្រូវយកចំណេះដឹងជំនាញ ដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ […]
ព័ត៌មានជាតិ
លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?
ភ្នំពេញ ៖ លិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាលិខិតដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធ្វើជាអំណះអំណាងបញ្ជាក់ថាដីនោះជារបស់បុគ្គល ឬមានម្ចាស់ពិតប្រាកដ សម្រាប់ការស្នើសុំធ្វើបណ្ណកម្មសិទ្ធិស្របតាមផ្លូវច្បាប់ និងក៏មានសារៈសំខាន់សម្រាប់ការទិញលក់ដីធ្លី ឬធ្វើកិច្ចសន្យាផ្សេងៗផងដែរ។ នេះបើតាមការផ្ដល់និយមន័យជាទូទៅ។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។ លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ មកបញ្ជាក់ជូនថា សម្រាប់ឃុំ-សង្កាត់ក្នុងខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ សេវាលិខិតបញ្ជាក់ប្រវត្តិដីធ្លីមានតម្លៃ៥.០០០រៀល ចំណែករាជធានី ខេត្តផ្សេងមានតម្លៃ១០.០០០រៀល ដោយមានរយៈពេល៧ថ្ងៃ នៃថ្ងៃធ្វើការដូចគ្នា។ លោកបណ្ឌិត បានបន្ថែមទៀតថា ប្រជាពលរដ្ឋដែលមានបំណងស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី សូមអញ្ជើញទៅកាន់សាលាឃុំ-សង្កាត់ នៃដីធ្លីនោះ ដោយភ្ជាប់ឯកសារមួយចំនួនរួមមាន ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលចំនួន១ច្បាប់ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត៕ ដោយ ៖ […]
ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២
កំពង់ស្ពឺ÷ បន្ទាប់ពីបានស្ដាប់របាយការណ៍សកម្មភាពការងារស្តីពីសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អានដោយលោកស្រី ស្រី លីនណា ប្រធានមន្ទីរ រួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់លោក លោកស្រី បង ប្អូនជនមានពិការភាព ក្នុងខេត្តកំពង់ស្ពឺ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងបងប្អូនជនពិការទូទាំងខេត្ត សូមសំដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកទឹកចិត្ត និងសណ្តោសប្រណីចំពោះបងប្អូនជនពិការ ពិសេស សម្តេច និងលោកជំទាវបានបរិច្ចាកថវិកាផ្ទាល់ដើម្បីកសាងលំនៅដ្ឋានជូនបងប្អូនជនមានពិការភាពក្រីក្រ។ ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងគុណូបការដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនជនពិការទូទាំងខេត្ត សូមប្តេជ្ញាចិត្តថា នឹងខិតខំពង្រឹង សមិទ្ធផលទាំងឡាយ ដែលទទួលបាន និងបង្កើតស្នាដៃថ្មីៗថែមទៀតដើម្បីរួមចំណែកអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ជារកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ […]
ពិធីសំណេះសំណាលផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និង ច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល សម្រាប់ខេត្ត កំពង់ស្ពឺ
កំពង់ស្ពឺ÷ ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធាន ក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍ វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភាជាតិ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រសុខាភិបាល ចម្បងៗ ដើម្បីឆ្លើយតបក្នុង យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះ មានការបង្កើនសកម្មភាពអប់រំសុខភាពដល់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងនានាមានដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺរបេង ។ល។ ការទប់ស្កាត់ការរីករាលដាលនូវជំងឺជាសកលនានា មាន ជំងឺកូវីដ-១៩ ផ្តាសាយបក្សី ។ល។ ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនានា មានជំងឺលើសឈាម ទឹកនោមផ្អែម មហារីកមាត់ស្បូន ។ល។ ការប្រយុទ្ធប្រឆាំងនឹងការប៉ះពាល់សុខភាពដោយសារការបម្រែបម្រួលអាកាសធាតុ។ ការធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងការព្យាបាល ដោយចូលរួមក្នុងកិច្ចគាំពារសង្គម (មូលនិធិសមធម៌-របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ល។ ការលើកកម្ពស់គុណភាពនៃការថែទាំ ទាំងនៅក្នុងសេវាសាធារណៈនិងឯកជន។ ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពអ្នកជំនាញសុខាភិបាល និងការពង្រាយបុគ្គលិដល់មូលដ្ឋាន ជាពិសេសថ្នាក់មណ្ឌលសុខភាព។ ការអភិវឌ្ឍសុខភាពតាមប្រព័ន្ធឌីជីថល។ ឯកឧត្តមបានបន្តថា នាឆ្នាំកន្លងទៅថ្មីៗនេះ ជាពិសេសក្នុងឆ្នាំ២០២៤ វិស័យសុខាភិបាលក្នុងខេត្តកំពង់ស្ពឺ ទាំងផ្នែកហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងផ្នែកផ្តល់សេវាថែទាំជូនប្រជាពលរដ្ឋមានការអភិវឌ្ឍ […]
កម្មវិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច បែបបទ និងនីតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹង របស់ការិយា ល័យប្រជាពលរដ្ឋខេត្ត
កំពង់ស្ពឺ÷ ការិយាល័យប្រជាពលរដ្ឋ ជាអង្គភាពអព្យាក្រឹតមួយមានតួនាទី ទទួល និងសម្រុះសម្រួលពាក្យបណ្ដឹងក្រៅប្រព័ន្ធតុលាការ ធានាឲ្យការផ្តល់សេវា សាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ខេត្តមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងមន្ត្រី រាជការនៅថ្នាក់មូលដ្ឋាន។ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ដូច្នេះគ្រាដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកម្មវិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច បែបបទ និងនីតិវិធីសម្រុះសម្រួលដោះស្រាយបណ្តឹង របស់ការិយាល័យប្រជាពលរដ្ឋខេត្ត នាថ្ងៃសុក្រ ទី២០ ខែ ធ្នូ ឆ្នាំ២០២៤ រៀបចំធ្វើឡើងនៅសាលប្រជុំ យឹម សុខុម អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ លោកអភិបាលរងខេត្តបានបន្តទៀតថា ការិយាល័យប្រជាពលរដ្ឋ បង្កើតឡើងដោយអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចក្នុងការទទួល និងការសម្រុះ សម្រួលដោះស្រាយបណ្តឹង នៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានគោលដៅ ដើម្បីកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ។ […]
លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)នៅព្រឹកថ្ងៃសៅរ៍ ទី ២១ ខែធ្នូឆ្នាំ ២៩២៤ ការលើកឡើងបែបនេះរបស់លោកបណ្ឌិតបានធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួម «ទស្សនកិច្ចក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd» ដែលមានការចូលរួមពីអ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត តបតាមការអញ្ជើញដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុង ហុងកុង សាធារណរដ្ឋប្រជាមានិតចិន។ សូមរំលឹកផងដែរថាក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltdបច្ចុប្បន្នក្រុមហ៊ុនមានបុត្រសម្ព័ន្ធ បាននឹងកំពុងតែដំណើរការសាងសង់សួនឧស្សាហ៍កម្មមួយ ស្ថិតនៅទឹកដីខេត្តកំពង់ស្ពឺ ដែលមាន ៦រោងចក្រ សាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៥,០០០នាក់។ក្នុងដំណើទស្សនកិច្ចនេះដែរក៍មានក្រុមហ៊ុនចំនួន ២៥ទៀត កំពុងការចាប់អារម្មណ៍ខ្លាំងត្រៀមខ្លួនមកបើកអាជីវកម្មមុខរបររបស់ខ្លួននៅទឹកដីខេត្តកំពង់ស្ពឺ ។ សូមជម្រាបផងដែរថាទុនវិនិយោគ២,០០០លានដុល្លារ វិនិយោគទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរបស់របរធ្វើដំណើរ គ្រឿងសង្ហារឹមដេគ័រលំនៅឋានហាងផ្សេងៗ ហើយតម្រូវការកម្លាំងពលកម្មប្រមាណ ៣០,០០០នាក់។ លោកបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា
នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង ២០០០ នាក់។ អង្គសន្និបាតគណៈចលនាមហាជន បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តាមរយៈអង្គសន្និបាតនេះបានបង្ហាញពីវឌ្ឍនភាពការងារ ការរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលនានា ក៏ […]
ទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ ខេត្តកំពង់ស្ពឺ លើកទី៥ ឆ្នាំ២០២៤
កំពង់ស្ពឺ÷ រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់គ្រូពេទ្យ រួមទាំងសេវារដ្ឋ និង ឯកជន -បន្តគ្រោងរៀបចំ ទិវាបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្ត្របន្តសម្រាប់ឆ្នាំ២០២៥ -ជម្រុញការចុះបញ្ជីទាំងគណៈគ្រូពេទ្យទាំងថ្មី និងបន្តសម្រាប់ឆ្នាំ២០២៥ ឲ្យបានគ្រប់ៗគ្នា -ចុះអភិបាលការងារ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការចុះបញ្ជីគណៈគ្រូពេទ្យ នៅតាមមន្ទីរសម្រាក ព្យាបាលជំងឺ និងបន្ទប់ពិគ្រោះព្យាបាលជំងឺ រួមទាំងសេវាសាធារណៈ -បន្តកិច្ចប្រជុំទៀងទាត់រៀងរាល់ ០៣ខែម្តង លោកវេជ្ជបណ្ឌិត ហុង គ្រី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ដូច្នេះគ្រាដែលលោកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ ខេត្តកំពង់ស្ពឺ លើកទី៥ ឆ្នាំ២០២៤ ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ប្រព្រឹត្តធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាស្ត្រាចារ្យ ស្រួ យីណា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោកសាស្ត្រាចារ្យ នី ចន្ទី អនុប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន- លោកសាស្ត្រាចារ្យ អ៊ុច ឃុយ អនុប្រធានអគារវះកាត់ជំងឺឆ្អឹង និងបាក់បែកនៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺជាច្រើនរូបទៀតផងដែរ។ […]
IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកនាយកតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត និងបច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង […]
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃជំនួប, លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃIFC បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFC ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្តីសោមនស្សចំពោះការចូលរួមចំណែករបស់ IFC ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានស្វាគមន៍ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន […]