ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម ផាក ជុង​វុក (Park Jung-wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ស្វាគមន៍ និង​សម្តែង​ការរីករាយ​ដែល​បាន​ជួប ឯកឧត្ដម ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ជាថ្មី បន្ទាប់​ពី​ជំនួប​លើក​មុន​នៅឯ​វិមាន​វិមាន​សន្តិភាព ហើយ​ពេលនេះ​ជួប នៅ​វិមាន​ព្រឹទ្ធសភា​ក្នុង​តួនាទី សម្ដេច ជា​ប្រធាន​ព្រឹទ្ធសភា​។ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែល​បាន​ជួយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​ជា​ការ​បន្ត​នូវ​និរន្តរភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ពី​រាជរដ្ឋាភិបាល​ចាស់ ទៅ​រាជរដ្ឋាភិបាល​ថ្មី​។ ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម​និង​សហការី ចូលជួប​សម្ដែង​ការគួរសម […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​គុយបា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ មី​ឡេន​ណា ការី​ដា​ដ ហ្សា​ឌី​វ៉ា ពា​ដ្រា​(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ជាបឋម សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​អបអរសាទរ ជូន​ចំពោះ​លោកជំទាវ ឯកអគ្គរដ្ឋទូត ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​គុយបា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ បាន​សម្ដែង​នូវ​ក្ដីសង្ឃឹម​ថា​នៅក្នុង​អាណត្តិ​បេសកកម្ម​របស់ លោកជំទាវ ឯកអគ្គរដ្ឋទូត លោកជំទាវ​នឹង​ខិតខំ​រួមគ្នា​ជាមួយនឹង​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដើម្បី​កសាង​និង​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។ ​លោកជំទាវ ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ លោកជំទាវ បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ថ្ងៃនេះ ហើយ​លោកជំទាវ បាន​សម្ដែង​ក្ដីសង្ឃឹម​ថា​ក្នុង ឋានៈ​ជា ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា លោកជំទាវ​នឹង​ខិតខំ​ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​និង​គុយបា ដែល​ជា​សក្ខីភាព​នៃ​ភាពរឹងមាំ​រវាង​ប្រជាជន​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​ […]

ព័ត៌មានជាតិ

​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៥៨០​នាក់ ត្រូវបាន​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!

ដោយ​បាន​ទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៥៨០​នាក់ ដោយ​ក្នុង​នោះ​រួមមាន​៖ – ថ្នាក់​អនុសេនីយ៍ឯក ចំនួន ០៦​នាក់​ – ថ្នាក់​អនុសេនីយ៍ទោ ចំនួន ១៦០​នាក់​ – ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ០២​នាក់​ – ថ្នាក់​នាយចំណង់ ចំនួន ២៣៣​នាក់​ – ថ្នាក់​ព្រឹន្ទបាលឯក ចំនួន ១២​នាក់​ – ថ្នាក់​ព្រឹន្ទបាលទោ​០១ និង​ថ្នាក់​នាយឯក ០៣​នាក់ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ក្តីសង្ឃឹម​ជឿជាក់ថា អង្គ​មហា​សន្និបាតសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ទាំងមូល នឹង​មាន​ឱកាស​ស្វែងយល់​ពី​សក្តានុពល​របស់​កម្ពុជា ក្នុងការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ ហើយ​រាជរដ្ឋាភិបាល​រង់ចាំ​ផ្តល់​ការសម្របសម្រួល​ក្នុងនាម​ជា​ដៃគូ​ដ៏​ស្និទ្ធស្នាល​

នា​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មហាសន្និបាត​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ (Rising Together) នៅ​មជ្ឈមណ្ឌល​សន្និបាត​សុខា ខេត្តសៀមរាប​ ​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ប្រធានបទ​(Rising Together) នេះ​ពិតជា​ស័ក្ដិសម ក្នុងពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា ដោយសារ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច ការប្រែប្រួល​អាកាសធាតុ និង​ការ​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​នៃ​ជំងឺ​រាតត្បាត​ថ្មីៗ ជាដើម ។ ជា​ការពិត​ណាស់ កាលៈទេសៈ​លំបាក​បែបនេះ ងាយស្រួល​នឹង​ធ្វើឱ្យ​យើង​បាត់បង់​នូវ​ក្តីសង្ឃឹម ហើយ​ថែមទាំង​អាច​ឱ្យ​យើង​ក្លាយជា​មនុស្ស​បុគ្គលនិយម ។ កាលៈទេសៈ​បែបនេះ ក៏​អាច​ធ្វើឱ្យ​យើង​ភ្លេច​ផងដែរ​ថា អនាគត​របស់​យើង​អាស្រ័យ​ទៅ​លើ​យុវជន​គ្រប់ៗ​រូប ដែលជា​អ្នក​បន្តវេន ព្រោះថា ពិភពលោក​ទាំងមូល ជាពិសេស យុវជន​គ្រប់ៗ​រូប ក៏​ចាំបាច់​ត្រូវ​ចងចាំ​ផងដែរ​ថា យើង​ទាំងអស់​គ្នា​រួម​ក្នុង​ជោគវាសនា​តែមួយ ហើយ​មាន​តែ​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​ប៉ុណ្ណោះ ទើប​យើង​អាច​កសាង​នូវ​អនាគត​មួយ ដែល​នាំឱ្យ​យើង​រីកចម្រើន​រួមគ្នា​បាន​។ ក្នុង​ស្មារតី​នេះ សូម​ក្រើនរំលឹក​ទៅកាន់​យុវជន​ទាំងអស់ ដែល​កំពុង​មាន​វត្តមាន​នៅទីនេះ ក៏ដូចជា​នៅ​ទីកន្លែង​ដទៃ​ទៀត​ថា បងប្អូន​យុវជន​នេះ​ហើយ​ជា​អ្នក​កំណត់​ជោគវាសនា នាពេល​អនាគត​នេះ​។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុម​ក្មេង​ទំនើង​តែង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៧​នាក់​

(​ខេត្ត​បាត់ដំបង​) ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ប្រហែល ១១​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់ ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំបិត​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​កសិកម្ម ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ខណៈពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ហូប​មី​នៅផ្ទះ​មិត្តភក្តិ ហើយ​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​។​ ​លោក​វរសេនីយ៍ទោ ហៀ​ង ប៊ុន​ថា​អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​បាន​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ​ថា ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់​។​ ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន /​ទី​១​ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​២.​ឈ្មោះ យួម ស៊ី​នី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​៣.​ឈ្មោះ ណា​ង រ៉ាវុត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ (​អ្នកបើក​ម៉ូតូ​) /​ទី​៤.​ឈ្មោះ ផាន់ ដា​រា​៉ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​អ្នករួមដំណើរ​) /​ទី​៥.​ឈ្មោះ ឆេង ចាន់​រ័ត្ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​អ្នកជិះ​ម៉ូតូ​មើល​ភូមិសាស្ត្រ​) /​ទី​៦-​ឈ្មោៈ​ណុល បញ្ញា​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ /​ទី​៧-​ឈ្មោះ​លៀម ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។​ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​៖ សហរដ្ឋអាមេរិក​នឹង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ​

​នា​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Lloyd James Austin III បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លើក​ទី​១ ឯកឧត្តម​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​កាលពី​ឆ្នាំ​២០២២ ។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ នេះ ឯកឧត្តម​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​ជាច្រើន​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​រួម​គ្នា ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ ដោយ​សហរដ្ឋអាមេរិក​នឹង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ការងារ​រួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​រៀបចំ​ដាក់ចេញ​នូវ​យន្តការ​ក្នុង​ការកសាង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​គ្នា ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ ​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ធ្វើ​ជា​ប្រទេស​សម្របសម្រួល​កិច្ចសន្ទនា​ការពារជាតិ អាមេរិក​-​អាស៊ាន ក្នុង​ឆ្នាំ​២០២៤ នាពេល​ខាងមុខ​នេះ​។ […]

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៖ ការធ្វើ​វិបស្សនា​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការ​បូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូចៗ ឱ្យ​ចៀសផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​

​នា​ព្រឹក​ថ្ងៃទី​២ ខែ មិថុនា ២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ពិធី​សមាធិ និង​វន​យាត្រា ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត និង​សួន​រុក្ខជាតិ​អង្គរ ក្នុងឱកាស​បើក​យុទ្ធនាការ «១​ម៉ុឺ​នរៀល ១​ម៉ឺន​នាក់​» ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា ។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន​លើកទ្បើង​ថា ការធ្វើ​សមាធិ និង​វន​យាត្រា​នេះ គឺ​ដើម្បី​មាន​អារម្មណ៍​ស្រស់ថ្លា និង​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ម្យ៉ាងទៀត​ការធ្វើ​វិបស្សនា​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការ​បូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូចៗ ឱ្យ​ចៀសផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ ។​ ​ក្នុងឱកាស​នោះ​ផងដែរ បន្ទាប់ពី​ពិធី​សមាធិ និង​យូ​ហ្គា លោកជំទាវ​បណ្ឌិត បាន​ដឹកនាំ​ក្រុមការងារ​ដើរ​ចង្ក្រម​ភាវនា ក្នុង​បរិវេណ​ប្រសាទ​អង្គរ​វត្ត និង​វន​យាត្រា​ក្នុង​សួន​រុក្ខជាតិ​អង្គរ ដើម្បី​ទស្សនា​ព្រៃព្រឹក្សា និង​ជីវចម្រុះ​នៅ​ទីនោះ ៕

ព័ត៌មានជាតិ

ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឆ្នាំ​២០២៤

កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​ម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ប្រមាណ​ជា ២៥០​នាក់ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​បណ្ណាល័យ​កំពង់ស្ពឺ​។​ ​លោកស្រី ចែ ផល្លី អនុប្រធាន​មន្ទីរ​អប់រំ​យុ​ជន និង​កីឡា​ខេត្ត​កំពង់ស្ពឺ មានមតិ​ស្វាគមន៍ និង​អាន​របាយការណ៍​សង្ខេប និង​ជម្រាបជូន​នូវ​ស្ថានភាព​អប់រំ​ក្នុង​ខេត្ត​កំពង់ស្ពឺ​រួច​មក ។​ ​ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ពី​មនោសញ្ចេតនា​ប្រកបដោយ​សុទិដ្ឋិនិយម​គាំទ្រ និង​លើកកម្ពស់​សិទ្ធិ​កុមារ​ជា​មូលដ្ឋាន ព្រមទាំង​យកចិត្ត ទុកដាក់​ចំពោះ​កុមារ ជា​ពិសេស​ធ្វើឱ្យ​កុមារ​កាន់តែ​មាន​ភាពកក់ក្តៅ​ក្នុង​ការខិតខំ​រៀនសូត្រ ធ្វើឱ្យ​ពួកគេ​មាន​សមត្ថភាព វិជ្ជា​សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា ជា​មនុស្ស ពោរពេញ​ដោយ​តម្លៃ និង​សេចក្តីថ្លៃថ្នូរ មាន​ទំនុកចិត្ត លើ​ខ្លួនឯង អាច​ដោះស្រាយ​បញ្ហា ចេះ​សម្រេចចិត្ត […]