ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តួចផ្តើម​គំនិត និង​ស្នើ​រដ្ឋបាល​រាជធានី​ខេត្ត តាមរយៈ​ការសម្របសម្រួល​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ទៅកាន់​មូលដ្ឋាន​ក្រុង​ស្រុក​ខណ្ឌ​ដើម្បី​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តួចផ្តើម​គំនិត និង​ស្នើ​រដ្ឋបាល​រាជធានី​ខេត្ត​តាមរយៈ​ការសម្របសម្រួល​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ទៅកាន់​មូលដ្ឋាន​ក្រុង​ស្រុក​ខណ្ឌ​ដើម្បី​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យបាន​យល់ដឹង និង​ចូលរួម​សហការ​។ ​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង និង​បងប្អូន​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​លើកទឹកចិត្ត​មន្ត្រី​ទាំងអស់​តាមរយៈ​ការទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ផ្តល់​បណ្ណ​សរសើរ​ដល់ មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង​ទាំង​អស់​។ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា​៖ «​ក្នុង​ស្មារតី​បុរេ​សកម្ម និង​សកម្ម​, ខ្ញុំ​ស្នើសុំ​រដ្ឋបាល​ខេត្ត​ព្រៃវែង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជូន​បងប្អូន​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​ដើម្បី​ពួកគាត់​បាន​ដឹង​និង​យល់​ពី​សក្តានុពល គម្រោង​អភិវឌ្ឍ សមិទ្ធផល​សម្រេច​ដែល​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​សម្រេច​បាន​សម្រាប់​ខេត្ត​ខ្លួន និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​បន្ថែម​ទៀត​ពីអ្វី​ដែល​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ខេត្ត​មាន​»​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​រដ្ឋបាល​ខេត្ត​ក្រុង​ស្រុក ខិតខំ​បម្រើ​ពលរដ្ឋ​យ៉ាងសកម្ម ហើយ​សមិទ្ធផល​ជាច្រើន​ត្រូវ​បាន​សម្រេច​។ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​ដើម្បី​បងប្អូន​ប្រជា​ពលរដ្ឋ​កាន់តែ​ទទួលបាន​ព័ត៌មាន និង​យល់ដឹង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។ ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យមាន​កិច្ចសហការ​កាន់តែខ្លាំង​ឡើង​ថែមទៀត​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ប្រភព​ព័ត៌មាន​និង​បងប្អូន​អ្នកសារព័ត៌មាន​ព្រោះ​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព័ត៌មាន​។ ឯកឧត្តម​បាន​លើកឡើង​ថា​អ្នកសារព័ត៌មាន​ត្រូវការ​ប្រភព​ព័ត៌មាន​ដើម្បី​ជា​មូលដ្ឋាន​នៃ​ការសរសេរ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន ចំណែក​អាជ្ញាធរ​ត្រូវការ​អ្នក​សារ​ ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​អាជ្ញាធរ​ទៅកាន់​ប្រជាពលរដ្ឋ និង​ទទួលបាន​នូវ​មតិយោបល់​ត្រឡប់​មក​វិញ​ដើម្បី​ឆ្លើយតប​នឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ បន្ត​បម្រើ​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។​ «​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​ជា​តួអង្គ​យ៉ាងសំខាន់​ក្នុង​ការធានាបាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។ យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ការ​ពិ​ត្យំ​បាន​ច្រើន​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​»​។ នេះ​ជា​ការគូសបញ្ជាក់​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា ជូន​ចំពោះ​មន្ត្រី​និង​អ្នកសារព័ត៌មាន​នៅ​ខេត្ត​ព្រៃវែង មុន​នឹង​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​និង​អ្នកសារព័ត៌មាន​បន្ត​ពង្រឹង​សមត្ថភាព​ខ្លួន​ជាប្រចាំ និង​អនុវត្ត​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​ជា​អាវ​ក្រោះ​ការងារ​បងប្អូន​អ្នកសារព័ត៌មាន​៕ ​

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ Al Forum បើក​សិក្ខាសាលា​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា​!

​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ឯកឧត្តម ឆែម សិរី​វត្ថិ ប្រធាន Al Forum ដោយ​មាន​ការចូលរួម​ពី មន្ត្រី​ជំនាញ​មកពី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំង លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​ ​ឯកឧត្តម ឆែម សិរី​វត្ថិ បាន​លើកឡើង​ថា ប្រព័ន្ធ​អ៊ិន​ធឺ​ណេត បាន​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​និង​ខ្វះ​ពុំបាន​នៅក្នុង​ជីវិត​និង​ជីវភាព​រស់នៅ​របស់​យើងទាំងអស់គ្នា ក៏​ប៉ុន្តែ​ក៏​បាន​នាំមក​នូវ​ភាព​ងាយ​រងគ្រោះ​និង​បញ្ហា​ប្រឈម​ផងដែរ​សម្រាប់​សង្គម ជាក់ស្តែង​ដូចជា​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេត ល្បែងស៊ីសង​អន​ឡាញ ឬ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ដូច្នេះ​សន្តិសុខ​សាយ​ប័រ​មិនមែន​ពាក់ព័ន្ធ​ត្រឹម​តែ​អំពី​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ហើយក៏​ពុំ​មែន​គ្រាន់តែ​ជា​ការទទួលខុសត្រូវរ​បស់​អ្នកជំនាញ​IT​ឬ​ការអនុវត្ត​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ជា​ការទទួលខុសត្រូវ​រួមគ្នា​។ ​លោក អ៊ូ ផាន់​ណា​រិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​-​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិ​ប​តី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ «​ស្ពាន​អាកាស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​»

នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិ​ប​តី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន ប្រសព្វ​ជាមួយនឹង​ផ្លូវជាតិ​លេខ ២ ស្ថិត​នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ហើយ​ស្ពាន​អាកាស​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម ថា «​ស្ពាន​អាកាស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​» ។​ ​មានប្រសាសន៍​នៅក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ​នេះ គឺជា​គម្រោង​ថ្មី​បន្ថែម​មួយទៀត សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​បាន​កើតចេញ​ពី​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ «​យក​ទីក្រុង​ចិញ្ចឹម​ទីក្រុង ឬ យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» តាមរយៈ​ការប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​កោះនរា​មួយផ្នែក និង​មួយ​ផ្នែក​ទៀត បានមក​ពី​ការ​បង្វែរ​កញ្ចប់​ថវិកា​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស គង់ សំអុល សម្រាប់​យក​មក​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​នេះ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​លំហូរ​ចរាចរ​ក្នុង​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ និង​ដើម្បី​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​នៃ​គម្រោង​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ និង​គម្រោង «​ព្រែកជីក​ហ្វូណន​-​តេ​ជោ​» ឱ្យ​កាន់តែ​មាន​ភាព​ប្រទាក់​ក្រឡា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ។​ ​ក្នុង​ពិធី​នោះ​ផង​ដែរ សម្តេច​ធិបតី បាន​ផ្ដល់​នូវ​ទស្សនៈ និង​អនុសាសន៍​មួយ​ចំនួន​ដល់​ក្រសួង​-​ស្ថាប័ន​ជំនាញ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត​ម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម ស្យា​ហា​រ៉ូ​ឌីន ប៊ីន អ៊​ន​(Shaharuddin Bin Onn) ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់​ឯកឧត្តម Shaharuddin Bin Onn និង​សហការី និង​បាន​អបអរសាទរ​ដល់​ឯកឧត្តម Shaharuddin Bin Onn ដែល​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ សង្ឃឹម​ថា​ឯកឧត្តម​អគ្គ​រាជទូត និង​ខិតខំ​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ម៉ាឡេស៊ី និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ជាង​មុន​បន្ថែមទៀត​។ សម្ដេច​តេជោក៏សូម​សម្ដែង​នូវ​ការចូលរួមរំលែក​ទុក្ខ ចំពោះ​មរណភាព​របស់ ឯកឧត្តម Datuk Mutang Tagal ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​ម៉ាឡេស៊ី ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា​កន្លង​ទៅនេះ ។ […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់​ដំណើរការ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល សម្រាប់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អនុវត្ត​ជា​លើកដំបូង​!

​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការផ្សព្វផ្សាយ​និង​ដាក់ឲ្យ​ប្រើប្រាស់ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នូវ​ប្រព័ន្ធ​ការងារ​តាម​បែប​ឌីជីថល​ថ្មី ទាក់ទង​នឹង​ការគ្រប់គ្រង​ចំនួន​ទ័ព ការតាមដាន​ស្ថានភាព​សុខភាព​ទ័ព​ម្នាក់ៗ ផែនការ​ប្រតិបត្តិការ​និង​ហ្វឹកហ្វឺន ការប្រមូល​និង​រក្សា​ព័ត៌មាន ដោយ​ផ្តោត​លើ​ការប្រើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​កុំព្យូទ័រ​និង​ទូរស័ព្ទដៃ​ជាសំខាន់​។​ ​ចំពោះ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល នេះ គឺជា​បទពិសោធន៍​ថ្មី​មួយទៀត ដែល​ផ្តួចផ្តើម​និង​ចងក្រង​ឡើង ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទើបតែ​រៀបចំ ដាក់​ដំណើរការ​នូវ​កម្មវិធី​ហ្វឹកហ្វឺន Simulation ដោយ​យក​នូវ​ចំណេះ​ជំនាញ​ដែល​លោក​បាន​រៀន​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី ច្របាច់​បញ្ចូល​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​និង​ការរីកចម្រើន​នៃ​ពិភពលោក យកមក​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ការងារ ស្រប​តាម​ការរីកចម្រើន​របស់​រាជរដ្ឋាភិបាល​ឌីជីថល ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ នៅ​វិមាន​សន្តិភាព​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​ ​នៅក្នុងតេលេ​ក្រាម (Telegram) របស់​សម្តេច​ធិបតី​បានបញ្ជាក់​ថា អស់​រយៈពេល​ជាង ៨​ខែ មកហើយ ដែល​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឬ គ​.​វ​.​រ​. បាន​ជួបប្រជុំ​គ្នា​។​ ​សារៈសំខាន់​នៃ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ ដែល​ជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត ក្នុង​ការកសាង​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​ប្រកប​ដោយ​សមិទ្ធកម្ម មាន​ជវភាព និង​មាន​ភាព​ធន់​។ ការអនុវត្ត​វិធានការ​គន្លឹះ​នេះ ក៏​ជា​បុរេ​លក្ខខណ្ឌ​នៃ​ការសម្រេច ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដែល​ត្រូវបាន​កំណត់​ក្នុង យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​ខាង​មុខ កម្ពុជា ជា​សង្គម​ជាតិ​មួយ​ដ៏​រស់​រវើក ដោយ​មាន​រដ្ឋ​រឹងប៉ឹង មាន​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​រឹងមាំ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ហើយ​បម្រើ​ជាតិ និង​ប្រជាជន ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ (Dynamics of Stakeholder System)​។​

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ៦ កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អ៊ី​ហ្គោរ៍ ទ្រី​ស​ម៉ាន់​(Igor Driesmans) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​។​ ​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង គណៈប្រតិភូ និង បាន​អបអរសាទរ​ចំពោះ ឯកឧត្តម ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ថ្លែង​អរគុណ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ដែល​អនុញ្ញាត​ឱ្យ ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ និង​អបអរសាទរ​សម្ដេច​តេជោ​ដែល​បាន​ជាប់ឆ្នោត​ជា​ប្រ​ធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​បាន​លើកឡើង​ថា​សហភាព​អឺរ៉ុប និង​កម្ពុជា​មាន​ទំនាក់ទំនង​យូរអង្វែង ហើយ​មាន​កិច្ច​ព្រមព្រៀង​ជា​ច្រើន ជាពិសេស​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​មាន​ទំហំ​ជាង​៥ ពាន់​លាន​អឺរ៉ូ​។ ឯកឧត្តម​បន្តថា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​គណៈកម្មការ អឺរ៉ុប​មក​កម្ពុជា​កាល​ពី​ខែ​មីនា​កន្លងទៅនេះ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី​៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) មាន​អត្ថប្រយោជន៍​ជា​អនេក តែ​ត្រូវ​តែ​បម្រើ​មុខងារ​ក្នុង​គោលដៅ​ត្រឹមត្រូវ

​នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) ដែល​ដឹកនាំ​ដោយ ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន និង​សារគមនាគមន៍​ប្រទេស​ព្រុយ​ណេ​ដារូ​សាឡឹម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ខេត្ត​សៀមរាប​។​ ​ក្នុងឱកាស​នៃ​ជំនួប សម្តេច​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើក​ទី​២០ នៅ​ខេត្ត​សៀមរាប ដែល​ជា​ទីក្រុង​វ​ប្បធ​ម៍រ​បស់​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​សារៈសំខាន់​ណាស់​សម្រាប់​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​អនាគត​ដ៏​រុងរឿង ។ ជាមួយគ្នានេះ សម្តេច​ធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យា​មាន​អត្ថប្រយោជន៍​ជា​អនេក ប៉ុន្តែ​បច្ចេកវិទ្យា​ត្រូវតែ​បម្រើ​នូវ​មុខងារ​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​សង្គមជាតិ ហើយ​មុខងារ និង​គោលបំណង​ទាំងអស់​នោះ​ត្រូវ​កំណត់ឡើង​ដោយ​មនុស្ស​។ ដោយឡែក សម្តេច​ធិបតី បាន​សង្កត់ធ្ងន់​ផងដែរ​ថា ប្រសិន​បច្ចេកវិទ្យា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ទិដ្ឋភាព​មិន​ត្រឹមត្រូវ វា​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ច្រើន​ដល់​សង្គមជាតិ​ទាំងមូល រួមមាន​បញ្ហា​ដូចជា បទល្មើស​បច្ចេកវិទ្យា (cybercrime) សន្តិសុខ​សាយ​ប័រ (Cybersecurity) និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ ដដែល​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អាណា​តូ​លី បូ​រ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ជាបឋម សម្ដេច​តេជោ បាន​ស្វាគមន៍​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយ​ក៏​សូមឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ពាំនាំ​ការ​អរគុណ​ជូន​ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ (​ព្រឹទ្ធសភា​) នៃ​សភា​សហព័ន្ធ នៃ​សហព័ន្ធរុស្ស៊ី​ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ​ជូន​ចំពោះ សម្ដេច ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​ទៅ​ថ្មីៗ​នេះ​។ ​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សំដែង​នូវ​ការគោរព​ចំពោះ សម្ដេច​តេជោ និង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុងឋានៈ​ជា​អ្នកការទូត​ចាស់វស្សា​ម្នាក់​នៅ​កម្ពុជា ឯកឧត្តម សូម​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ដែល​បាន​អនុញ្ញាត​ឱ្យមាន​ជំនួប​នៅ​ថ្ងៃនេះ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ប្រជាជន​រុស្ស៊ី​ស្គាល់​សម្ដេច​តេជោ​យ៉ាងច្បាស់ ដោយ សម្ដេច​តេជោ​បាន​ផ្តល់​នូវ​វិភាគទា​ន​យ៉ាង​សម្បើម ចំពោះ​ចំណង​មិត្តភាព​និង​កិច្ចសហការ​រវាង​កម្ពុ​ជា​និង​អតីត​សហភាពសូវៀត […]

ព័ត៌មានជាតិ

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ​(Santo Darmosumarto) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។​ ​ជាបឋម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ឯកឧត្ដម ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា និង ឥណ្ឌូណេស៊ី នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ។ ​ឯកឧត្តម​អគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​ឯកឧត្តម បាន​នាំ​សហការី ចូលជួប​សំដែង​ការគួរសម ។ ឯកឧត្តម​អគ្គរដ្ឋទូត​ក៏​បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា ហើយ​ឯកឧត្តម​សង្ឃឹមថា ក្នុងឋានៈ​ជា​ប្រធានព្រឹទ្ធសភា សម្ដេច នឹង​បន្ត​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ស្ថាប័ន​ព្រឹទ្ធសភា​កម្ពុជា […]