(ខេត្តស្ទឹងត្រែង)នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោ យឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែន ការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលប ន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បា នចុះមកចែកអំណោយសម្ភារៈសិក្សានិងថ្នាំពេទ្យដែ លជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រ ធានសហភាពសហព័ន្ធយុវជនកម្ពុជា និងពិនិត្យព្យា បាលជំងឺជូនប្រជាពលរដ្ឋស្រុកសៀមបូកដោយឥត គិតថ្លៃ។
ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃនេះបានធ្វើឡើងនៅវត្តបញ្ញាវរារាម ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេ ត្តស្ទឹងត្រែង ដោយមានការសហការជាមួយ អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ ដឹកនាំដោយ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ម ន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សហភាពសហព័ន្ធយុ វជនកម្ពុជាខេត្តស្ទឹងត្រែង សកម្មជនក្រុមការងារយុវ ជនរាជធានីភ្នំពេញ មន្ទីរជុំវិញខេត្ត យុវជនកាកបាទ ក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរឃុំ -ស្រុក-ខេត្ត ដែលពាក់ព័ន្ធ។
លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែងក្នុងនាមអាជ្ញាធរខេត្តបានស្វាគមន៍យ៉ាងកក់ក្តៅចំ ពោះវត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកចែកអំណោយសម្ភារៈសិក្សានិងថ្នាំពេទ្យ ព្រមទាំងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពើរដ្ឋស្រុកសៀមបូកនាឱកាសនេះ។
លោក អភិបាលរងខេត្តស្ទឹងត្រែងចាត់ទុកថាការចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកសៀ មបូករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ពេលនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុ ជនកម្ពុជាដែលបានគិតគូសុកមាលភាពរបស់បង ប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសៀមបូកផងដែរ។
លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព អនុប្រធានប្រតិប ត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានមន្ទីរពេទ្យខេត្តស្ទឹងត្រែងបានលើកឡើ ងថាសម្រាប់ខេត្តស្ទឹងត្រែងក្រុមគ្រូពេទ្យបានចុះធ្វើ ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបាមបានចំនួន ២៥១ លើក សរុបមានប្រជា ពល រដ្ឋចូលរួមចំនួន សែសិបមួយម៉ឺន បីពាន់ប្រាំពីររយដ ប់ប្រាំពីរនាក់ ដងក្នុងនោះស្ត្រីមានចំនួន ម្ភៃម៉ឺន ប្រាំបីពាន់ ប្រាំរយសែសិប នាក់ដង។
លោកថាការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជា ពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនា មជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណា មួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហ គមន៍ តាមរយៈការផ្តល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួ សារនិងសង្គមជាតិ។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថាការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីទូទាំង ២៥ រាជ ធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៩ ០២ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ដប់បីលាន ដប់ប្រាំមួយម៉ឺន ប្រាំមួយពាន់ បួនរយ ម្ភៃប្រាំបីនាក់ក្នុ ងនោះស្ត្រីមានចំនួន ប្រាំមួយលាន ចិតសិបបីម៉ឺនប្រាំ មួយពាន់ ប្រាំបួនរយ ម្ភៃប្រាំបី នាក់ ដោយគិតត្រឹ ម ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៤ នេះ គឺច្រើនជាង៣ ភា គ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរនាក់ ធៀបនឹងឆ្នាំ២០២៤ ។
ឯកឧត្តមបញ្ជាក់ថារហូតមកដល់ពេលនេះ ក្រុម ការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននឹងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោ យស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ដប់មួយលាន ប៉ែតសិបប្រាំបួនម៉ឺន បួនរយ សាមសិបពីរ ផូស! ក្នុង ២៥ រាជ ធានី-ខេត្ត៕ ដោយ÷ ជា ប៊ុនគង់)