ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​បិទ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​” លើក​ទី​១ ឆ្នាំ​២០២៤

​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៉ីង​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បិទ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​ផ្កាចារ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៉ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ “​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​” លើក​ទី​១ ឆ្នាំ​២០២៤ នៅ​ទន្លេ​វ៉ៃ​គោ ក្នុង​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។​

Leave a Reply

Your email address will not be published.