ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ក្រចេះ ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២៥

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​ជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហង់ ចាន់​ឌី អភិបាលរង​ខេត្ដ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧៦ នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​លើកកម្ពស់​ការងា​រស​ម​រម្យ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​ធានា​កំណើន​ប្រកបដោយ​ចីរភាព​និង​ភាព​ធន់​» នៅ​បរិវេណ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្រុង​ក្រចេះ ។

​ឯកឧត្តម បន្តថា ៖​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​៧៦ នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​២៤ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ “​លើកកម្ពស់​ការងា​រស​ម​រម្យ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​ធានា​កំណើន​ប្រកបដោយ​ចីរភាព​និង​ភាព​ធន់​» ដើម្បី​រំលឹក​ដល់​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​កុមារ ជាពិសេស ការបង្ការ​ទប់ស្កាត់​និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ពលកម្ម​កុមារ សុវត្ថិភាព​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ជួយ​គាំទ្រ​ដល់​កុមារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ពី​ហានិភ័យ ការគំរាមកំហែង ការ​កេងប្រវញ្ច និង​ការរំលោភបំពាន​នានា គ្រប់​ទម្រង់​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ឱ្យ​កុមារ​រស់នៅ​និង​ការអភិវឌ្ឍ​ដោយ​សុខដុមរមនា​ក្រោម ម្លប់​សន្តិភាព​។ ដោយ​លោក ម៉ែន បូរិទ្ធ​

Leave a Reply

Your email address will not be published.