ក្រចេះ÷ នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ដ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ។ ឯកឧត្តម បន្តថា ៖ឆ្នាំនេះប្រទេសកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេស ការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានា […]
Month: June 2025
ទិវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា
កំពង់ស្ពឺ÷ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដូចទិសស្លោកបរិស្ថានថាៈ ការការពារបរិស្ថាន គឺៈ ការពារជីវិតយើង ការបំផ្លាញបរិស្ថាន គឺៈបំផ្លាញខ្លួនយើង ផ្តើមចេញពីនិយមន័យនេះហើយ ដែលតម្រូវឱ្យ រាជរដ្ឋាភិបាល ក៏ដូចជាៈក្រសួងស្ថាប័នជំនាញបរិស្ថាន អាជ្ញាធរខេត្ត មានការយកចិត្តទុកដាក់រៀបចំពិធីនេះ ឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបំផុសស្មារតីភ្ញាក់រលឹកទទួលខុសត្រូវរួមគ្នាលើការងារអភិវឌ្ឍន៍ ប្រកបដោយចីរភាព សំដៅធានាបាននូវសោភ័ណ្ឌភាព អនាម័យ បរិស្ថានស្អាត និងសុខភាពល្អ លោក សុខ សុទ្ធី អភិបាលរងខេត្តមានប្រសាសន៍ដូច្នេះ ខណ:ដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា ក្រោមប្រធានបទៈ “ប្រយុទ្ធការបំពុលដោយប្លាស្ទិក”ពិធីនេះដែលប្រារព្ធធ្វើនៅសាលាវិទ្យាល័យ ជា ស៊ីម ស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ សមាសភាពចូលរួមប្រមាណជា៤៧០នាក់ ដោយមានវត្តមាន ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងទិវារបរិស្ថានជាតិ និងពិភពលោក៥មិថុនាឆ្នាំ២០២៥ និងមានសមាសភាពចូលរួមតំណាងមន្ទីរអង្គភាពជុំវិញខេត្តក្រុងស្រុកទាំង ៩ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណជា៤៧០នាក់។ ពិធីនេះដែលប្រារព្ធធ្វើនៅសាលាវិទ្យាល័យជាស៊ីមស្ថិតនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ […]
រដ្ឋបាលខេត្តក្រចេះប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)”
ក្រចេះ÷ នាព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)” នៅបរិវេណអនុវិទ្យាល័យក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តក្រចេះ មន្ទីបរិស្ថាន សហការពីអង្គការWWF,WCS,CRDT និងអង្គការFLO ។ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត បានថ្លែងថា ៖ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារជនទាំងអស់ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម […]
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើកវគ្គចាប់យកឌីជីថលស្តីពី “ការធ្វើសមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ” នៅខេត្តក្រចេះ
ក្រចេះ÷ នារសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គចាប់យកឌីជីថលស្តីពី “ការធ្វើសមាហរណកម្មក្នុងខ្សែច្រវាក់តម្លៃ” ដល់តំណាងក្រុមហ៊ុនសហគ្រាស នៅទូទាំងខេត្តក្រចេះ នៅសាលមហោស្រពខេត្ត ។ ឯកឧត្តម ស្រេង សុភាព អភិបាលខេត្តស្តីទី បានគូសបញ្ជាក់ថា ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស” ដែលហៅជាភាសាអង់គ្លេស “Enterprises Go Digital” ឬហៅកាត់ថា EGD គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រអាទិភាព ដែលបានដាក់ចេញនៅក្នុងសសរស្តម្ភ “ធុរកិច្ចឌីជីថល” នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដែលមានសក្ដានុពល និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ឯកឧត្តម បន្តថា ៖ កម្មវិធី EGD គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីគាំទ្រជាច្រើនរបស់រាជរដ្ឋាភិបាលជូនដល់សហគ្រាស, ជាពិសេស […]
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញសម្ពោធសមិទ្ធផលថ្មីៗជូនអ្នកកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះថេរានុត្ថេរៈទាំងពីរគណៈ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាចារ្យ គណៈកម្មការ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ សរុបប្រមាណ ៨០០អង្គ/នាក់។ មានប្រសាសន៍រាយការណ៍ជូនអង្គពិធី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ថា វត្តចំប៉ាចារ៍ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨១០ មកដល់ពេលនេះមានអាយុកាល ២១៥ឆ្នាំហើយ។ ចាប់តាំងឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ព្រះចៅអធិការវត្ត ព្រះនាម […]