ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង «​វេទិកា​ចំណេះដឹង​ពិភពលោក លើក​ទី​២៥»

សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ពិសេស ក្រោម​ប្រធានបទ​៖ «​មាគ៌ា​ឆ្ពោះទៅ​កាន់​សន្តិ​សហ​វិជ្ជមាន និង​វិបុលភាព​ក្នុង​អាស៊ាន​» ក្នុង «​វេទិកា​ចំណេះដឹង​ពិភពលោក លើក​ទី​២៥» នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ជាមួយគ្នា​នោះ​ដែរ សម្តេច​ក៏​បាន​មានប្រសាសន៍​ប្រាប់​ទៅ​អង្គ​វេទិកា​ផងដែរ​ថា ក្នុង​រយៈពេល​៦០​ឆ្នាំ​មកនេះ​អាស៊ាន​បាន​ជួប​បញ្ហា​ជាច្រើន​ប៉ុន្តែ​អាស៊ាន​មិន​បាន​ថយ​ក្រោយ​នោះទេ គឺ​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច និង​រឹងមាំ​កាន់តែ​ខ្លាំង​ឡើង ដោយ​ប្រទេស​ជាច្រើន​ចង់បាន​អាស៊ាន​ធ្វើជា​ដៃគូ​ចង់​ប្រើប្រាស់​វេទិកា​ជា​ទៀងទាត់​ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​បាន​ទទួលស្គាល់​នូវ​ភាពចាំបាច់​នៃ​វេទិកា​អាស៊ាន ម​ជ្ឈភាព​អាស៊ាន និង​អំណាច​កោះប្រជុំ​របស់​អាស៊ាន​ដែល​មាន​ឥទ្ធិពល​ប្រមូលផ្តុំ​គ្រប់​តួអង្គ​សំខាន់ៗ​នៅក្នុង​ពិភពលោក​។ ជាក់ស្តែង​កន្លងមកនេះ​មាន​ប្រទេស​៥៤​ប្រទេស​ហើយ ដែល​បាន​ក្លាយទៅជា​ភាគី​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​មាន ស្ថានទូត​ប្រចាំ​នៅ​តំបន់​អាស៊ាន​រហូតដល់​៩៥​ប្រទេស​ផង​ដែរ​។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា កម្ពុជា​បាន​សម្លឹង​ឃើញ​អាស៊ាន​ជា​យន្តការ​ពហុភាគី​និយម​កម្រិត​តំបន់ ដែល​ធ្វើការ​ផ្អែក​លើកូ​ង​សង់​ស៊ីស មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ផង​គ្នា និង​ជា​ស្ថាប័ន​តំបន់​ដែលមាន​ដៃគូ​សហប្រតិបត្តិការ ដែល​ចំណុច​ទាំងនេះ គឺជា​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​នយោបាយ​ការទូត​របស់​កម្ពុជា​។​ផ្ទៃ​ក្នុង​អាស៊ាន​គឺ អាច​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​បាន​ស្អិតល្មួត ដោយសារ​តែ​គោលការណ៍​សំខាន់​២ គឺ​ការសម្រេច​ដោយ​កូស​ង់​ស៊ី​ស និង​ការមិន​ជ្រៀតជ្រែក​ប្រទេស​ផង​គ្នា មួយវិញទៀត​ប្រទេស​នី​មួយៗ​សុទ្ធតែ​មាន​សិទ្ធិ​ស្មើៗ​គ្នា មិន​ថា​តូច ឬ​ធំ មាន ឬ​ក្រ ហើយ​ទាំងអស់​គ្នា​មានលទ្ធភាព​ពេញលេញ​ក្នុង​ការចូលរួម​ក្នុង​ការកសាង​សហគម​ន៍​មួយ ដែល​បម្រើ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ទៀត​ថា​សម្រាប់​អាស៊ាន សន្តិភាព និង​ស្ថិរភាព​គឺជា​មូលដ្ឋាន សម្រាប់​អ្វីៗ​ទាំងអស់ និង​គ្រប់យ៉ាង ហើយ​សម្រាប់​ផ្ទៃក្នុង​អាស៊ាន​គឺ​អាច​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​បាន​ស្អិតល្មួត ដោយសារ​តែ​គោលការណ៍​សំខាន់​២ គឺ​ការសម្រេច​ដោយ​កូស​ង់​ស៊ី​ស និង ការ​មិន​ជ្រៀតជ្រែក​ប្រទេស​ផង​គ្នា ហើយ​មួយវិញទៀត​ប្រទេស​នីមួយៗ​សុទ្ធតែ​មាន​សិទ្ធិ​ស្មើៗ​គ្នា មិន​ថា​តូច ឬ​ធំ មាន ឬ​ក្រ​ហើយ​ទាំងអស់គ្នា​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការចូលរួម​ក្នុង​ការកសាង​សហគម​ន៍​មួយ ដែល​បម្រើ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ជាដើម​៕

Leave a Reply

Your email address will not be published.