ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ឧណ្ណា​លោម​

​រាជធានី​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ពិធី​ចម្រើន​ព្រះ​ប​រិត្ត បុណ្យកាន់បិណ្ឌ​វេន​ទី​៨ នៅ​វត្ត​ឧណ្ណា​លោម ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ស្ថិតនៅ​ក្នុង​ទិវា​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា​ក្រៃលែង​នៃ​ពិធី​កាន់បិណ្ឌ​វេន​ទី​៨ តាម​គន្លង​ព្រះពុទ្ធសាសនា និង​ប្រពៃណី​ទំនៀម​ទំលាប់​ដូនតា​ខ្មែរ នា​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី និង​គ្រឿង​សក្ការៈ​ដ៏​ឧត្តម​ខ្ពង់ខ្ពស់ ថ្វាយ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​មួយអន្លើ ថ្វាយ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​អភិបាល​រក្សា​ទី​អារាម​វត្ត​ឧណ្ណាលោម និង​ឧទ្ទិស​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធាន​ព្រឹទ្ធសភា និង​លោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំង​បុព្វបុរស​ជាតិ វីរជន​ជាតិ មន្ត្រីរាជការ​ស៊ីវិល នគរបាល យុទ្ធជន យុទ្ធ​នារី​ទាំងឡាយ ដែល​មាន​គុណូបការៈ​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​៕

Leave a Reply

Your email address will not be published.