ព័ត៌មានជាតិ

ពិធីសូត្រមន្ត​បុណ្យ​កឋិនទាន​សាមគ្គី ដង្ហែ​ទៅកាន់​វត្ត ចំនួន ៧ ក្នុង​ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ព្រៃវែង​

​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​រៀបចំ​ពិធី​សូត្រមន្ត​បុណ្យ​កឋិនទាន​សាមគ្គី ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នៅ The Premier Sen Sok ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​លោកជំទាវ នឹង​ដង្ហែ​ទៅកាន់​វត្ត​ព្រះអង្គ​កង​ជុំ (​វត្ត​ព្រះអង្គ​ខ្មៅ​) ស្ថិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប វត្ត​គិរី​រុក្ខា​រាម (​វត្ត​ថ្ម​រមៀល​) វត្ត​គិរី​រុក្ខា​រាម ធ្លក វត្ត​ប្រា​សា​ទា​រាម (​វត្ត​ប្រាសាទ​ត្បែង​) វត្ត​គិរី​ធម្មបទ (​វត្ត​ខ្លា​កូន​ថ្មី​) ស្ថិត​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ និង​វត្ត​ទួល​ត្រាស់ វត្ត​ពោធិ​អណ្តែត​មានជ័យ (​វត្ត​ជី​កដា​) ស្ថិត​នៅក្នុង​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​៕

Leave a Reply

Your email address will not be published.