ព័ត៌មានជាតិ

គម្រោង​សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​លំដាប់​ជាតិ ក្រោម​ទុន​វិនិយោគ​ប្រមាណ​៥​លាន​ដុល្លារ បើក​ការដ្ឋាន​សាងសង់​ចុងឆ្នាំ​២០២៤​នេះ នៅ​ខេត្ត​កំពង់ស្ពឺ​

(​កំពង់ស្ពឺ​)៖ ​អ្នកវិនិយោគ​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​១១​រូប មក​ពី​ក្រុមហ៊ុន វិនិយោគ​តំបន់​សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ប្រទេស​ចិន បាន​ទម្លាក់​ទុន​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​កម្ពុជា នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​នៅក្នុង​ជំនួប​ជាមួយ​អភិបាលខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ តំណាង​ក្រុមហ៊ុន​អ្នកវិនិយោគ នៃ​ជនជាតិ​តៃវ៉ាន់ បាន​លើកឡើង​ថា សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​កម្ពុជា នឹង​បញ្ចុះ​បឋមសិលា​សាងសង់ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខនេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​ពិធី​បញ្ជុះបឋមសិលា​នោះ​នឹង​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន លោក​បណ្ឌិត ជាម ចន្ទ័​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​។​

​អ្នកវិនិយោគ​ចិនតៃវ៉ាន់ បាន​អះអាង​ថា គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​កម្ពុជា​នេះ គឺ​ផ្តោតលើ​ការបង្កើត​ឲ្យបាន​នូវ​សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​លំដាប់​ជាតិ​កម្ពុជា និង​បន្ត​អភិវឌ្ឍន៍​ឲ្យក្លាយ​ជា​មូលដ្ឋាន ផលិតកម្ម​ផ្គត់ផ្គង់​ដ៏​សំខាន់​លើ​ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់​ពណ៌ និង​អេ​ឡិ​ចកូ​ប្លាតី​ង​ស្បែក ក្នុង​តំបន់​អាស៊ាន​។​

​ថ្លែង​ក្នុង​ឱកាស​នោះ អភិបាលខេត្ត​កំពង់ស្ពឺ លោក​បណ្ឌិត ជាម ចន្ទ​សោភ័ណ បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​ជំនួស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ចំពោះ​វត្តមាន​សួន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បៃតង​កម្ពុជា លើ​ទឹកដី​ខេត្ត​កំពង់ស្ពឺ ដែល​រំពឹង​ថា សួន​មួយ​នេះ​នឹង​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​អ្នក​ខេត្ត​កំពង់ស្ពឺ តាមរយៈ​ការផ្តល់​ឱកាស​ការងារ​រាប់ពាន់​កន្លែង​បន្ថែមទៀត​។​

​សូមបញ្ជាក់​ថា គម្រោង​នេះ​ទទួលបាន​ការវិនិយោគ សហការ​ជាមួយ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន ព្រមទាំង​មាន​កិត្តិយស​ទទួល​បាន​ការ​គាំទ្រ​ពី​សហគ្រាស ដើម្បី​គាំពារ​បរិស្ថាន​នៅ​កម្ពុជា (EPIAC) សមាគមន៍​វាយនភ័ណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​កម្ពុជា (TAFTAC) និង​សមាគម​វាយ​ន​ភណ្ឌ​ចិន​នៅ​កម្ពុជា (CTAC) ថែមទៀត​ផង​៕​

 

 

Leave a Reply

Your email address will not be published.