ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរក្រោម និមន្ត​ជួប​សម្ដែង​ការគួរសម និង​សំណេះសំណាល

(​កណ្តាល​)៖ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បានអនុញ្ញាត​ឱ្យ គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរក្រោម និមន្ត​ជួប​សម្ដែង​ការគួរសម និង​សំណេះសំណាល នៅ​ភូមិគ្រឹះ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល អំឡុង​ពេល​ដែល​គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរក្រោម មកពី​ខេត្ត​ត្រា​វិញ និមន្ត​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១​សប្តាហ៍​

​គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរក្រោម ៦​អង្គ ខាងលើ បាននិងកំពុង​និមន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ព្រះអង្គ​បាន​ចូល​ក្រាប​បង្គំ​គាល់​សម្តេច​ព្រះ​មហាសង្ឃរាជ​ទាំង​២​គណៈ សម្តេច​សង្ឃ​នាយ​ស្តីទី នៃ​គណៈ​មហានិកាយ និង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ដោយផ្ទាល់​ដល់​សម្តេច​ព្រះ​មន្ត្រី​សង្ឃ និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មហា​ពុទ្ធបរិស័ទ​គ្រប់ទិសទី ដែល​មាន​សទ្ធា​ជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំង​ទ្រព្យ រៀបចំ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅ​កាន់​វត្ត ស្វាយ​សៀម​ថ្មី ខេត្ត​ត្រា​វិញ កាលពី​ថ្ងៃ​ទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ​។​

​ព្រះអង្គ​បាន​មាន​ថេរ​ដីកា​រថា ព្រះ​មន្ត្រី​សង្ឃ ប្រជា​ពុទ្ធបរិស័ទ ព្រមទាំង​ប្រជាពលរដ្ឋ​ខេត្ត​ត្រា​វិញ បានចាត់ទុក​អង្គ​កឋិនទាន​កន្លងមក ជា​ប្រវត្តិសាស្ត្រ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាតរភាព មិត្តភាព និង​សាមគ្គីភាព ក្នុងចំណោម​មហា​ពុទ្ធបរិស័ទ​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​៕​

Leave a Reply

Your email address will not be published.